ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា

តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៩ ខែតុលា លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់ទីក្រុងភ្នំពេញ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦។

នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង អញ្ជើញមកដល់រាជធានីភ្នំពេញ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា - រូបថត៖ VNA

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រីឡេ មិញ ហ៊ឹង នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា​ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា; ជួបពិភាក្សាទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ នាយករដ្ឋមន្ត្រីទាំងពីរបានធ្វើជាសហប្រធាននៃកិច្ចសន្ទនាធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ២០២៦។

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង ក៏បានទទួលជួបជាមួយថ្នាក់ដឹកនាំ និងយុវជនឆ្នើមៗនៃសហភាពសហព័ន្ធយុវជនកម្ពុជា; អញ្ជើញ​ដាក់កម្រងផ្កានៅវិមានឯករាជ្យ វិមានរំលឹកដល់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ និងវិមានមិត្តភាពកម្ពុជា-វៀតណាម: ទស្សនកិច្ច និងជួបសំណេះសំណាលជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាម និងសហគមន៍ជនវៀតណាមនៅកម្ពុជាផងដែរ៕

 

top