ព័ត៌មាន លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ 12/09/2026 តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅវេលាម៉ោង ៩ និង ៤០ នាទី ថ្ងៃទី ១២ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Indira Gandhi, New Dlhi ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ និងធ្វើសកម្មភាពទ្វេភាគីនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ុង ចាកចេញពីទីក្រុងហាណូយ ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ និងជួបប្រជុំទ្វេភាគីនៅប្រទេសឥណ្ឌា (រូបថត៖ យឿងយ៉ាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម)ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង នឹងចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ និងថ្លែងសុន្ទរកថានៅក្នុងសម័យពិភាក្សាបើកចំហ ក្រោមប្រធានបទ "បង្កើននវានុវត្តន៍ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព៖ កំណត់អនាគតនៃកំណើនសកលលោក ប្រកបដោយសមកាលកម្ម"។ លោកនាយករដ្ឋមន្ត្រីនឹងចែករំលែកចក្ខុវិស័យ ការវាយតម្លៃ និងសំណើរបស់វៀតណាមលើបញ្ហាសំខាន់ៗជាច្រើនក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិទាក់ទងនឹងសន្តិភាព ជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍប្រកបដោយចីរភាព ក៏ដូចជាការដោះស្រាយបញ្ហាប្រឈមសកល។ តាមនោះ បញ្ជាក់សាររបស់វៀតណាមអំពីការចង់ធ្វើការជាមួយប្រទេសសមាជិក និងដៃគូ BRICS ក៏ដូចជាសហគមន៍អន្តរជាតិ ដើម្បីលើកកម្ពស់កម្លាំងជំរុញកំណើនថ្មី បង្កើនការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។លោកនាយករដ្ឋមន្ត្រីក៏នឹងមានជំនួបទ្វេភាគីជាមួយមេដឹកនាំនៃប្រទេស និងអង្គការអន្តរជាតិនៅក្នុងសន្និសីទផងដែរ។ ការផ្លាស់ប្តូរទាំងនេះនឹងផ្តល់អាទិភាពដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីសម្រេចបានលទ្ធផលជាក់ស្តែងនៅក្នុងទំនាក់ទំនងវៀត ណាម-ឥណ្ឌា។ ក្នុងនោះ ផ្តោតសំខាន់លើការជំរុញការអនុវត្តគោលដៅនាំពាណិជ្ជកម្មទ្វេភាគីដល់ ២៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០៕ ឡៃ ហ័រ

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅវេលាម៉ោង ៩ និង ៤០ នាទី ថ្ងៃទី ១២ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Indira Gandhi, New Dlhi ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ និងធ្វើសកម្មភាពទ្វេភាគីនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ុង ចាកចេញពីទីក្រុងហាណូយ ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ និងជួបប្រជុំទ្វេភាគីនៅប្រទេសឥណ្ឌា (រូបថត៖ យឿងយ៉ាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម)ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង នឹងចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ និងថ្លែងសុន្ទរកថានៅក្នុងសម័យពិភាក្សាបើកចំហ ក្រោមប្រធានបទ "បង្កើននវានុវត្តន៍ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព៖ កំណត់អនាគតនៃកំណើនសកលលោក ប្រកបដោយសមកាលកម្ម"។ លោកនាយករដ្ឋមន្ត្រីនឹងចែករំលែកចក្ខុវិស័យ ការវាយតម្លៃ និងសំណើរបស់វៀតណាមលើបញ្ហាសំខាន់ៗជាច្រើនក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិទាក់ទងនឹងសន្តិភាព ជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍប្រកបដោយចីរភាព ក៏ដូចជាការដោះស្រាយបញ្ហាប្រឈមសកល។ តាមនោះ បញ្ជាក់សាររបស់វៀតណាមអំពីការចង់ធ្វើការជាមួយប្រទេសសមាជិក និងដៃគូ BRICS ក៏ដូចជាសហគមន៍អន្តរជាតិ ដើម្បីលើកកម្ពស់កម្លាំងជំរុញកំណើនថ្មី បង្កើនការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។លោកនាយករដ្ឋមន្ត្រីក៏នឹងមានជំនួបទ្វេភាគីជាមួយមេដឹកនាំនៃប្រទេស និងអង្គការអន្តរជាតិនៅក្នុងសន្និសីទផងដែរ។ ការផ្លាស់ប្តូរទាំងនេះនឹងផ្តល់អាទិភាពដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីសម្រេចបានលទ្ធផលជាក់ស្តែងនៅក្នុងទំនាក់ទំនងវៀត ណាម-ឥណ្ឌា។ ក្នុងនោះ ផ្តោតសំខាន់លើការជំរុញការអនុវត្តគោលដៅនាំពាណិជ្ជកម្មទ្វេភាគីដល់ ២៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០៕ ឡៃ ហ័រ