ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អង្គការ សហប្រជាជាតិលើកទី១៥

កាលពីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាយក រដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ រួមជាមួយថ្នាក់ដឹកនាំនៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) និងលោក អាន់តូនីញ៉ូ ហ្គូទែរេស អគ្គលេខាធិការអង្គការសហ ប្រជាជាតិ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើក ទី១៥។
ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV)

ថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យអាស៊ាន និងអង្គការសហប្រជាជាតិអនុវត្តន៍ផែនការសកម្មភាពសម្រាប់ដំណាក់កាល ២០២៦-២០៣០ ប្រកបដោយប្រសិទ្ធភាព ហើយបានស្នើឱ្យមានការផ្ដោតសំខាន់ចំនួន ៣ ក្នុង កិច្ចសហប្រតិបត្តិការ ដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី។ ទីមួយ ជំរុញពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព និងការគោរពច្បាប់អន្តរជាតិ ដោយបានកំណត់ការសន្ទនា និងកិច្ចសហប្រតិបត្តិការជាឧបករណ៍គន្លឹះ ដើម្បីបង្ការ ទប់ស្កាត់ និងដោះស្រាយជម្លោះដោយសន្តិវិធី; ស្នើឱ្យអង្គការសហប្រជាជាតិចែក រំលែកបទពិសោធន៍ និងជំនាញក្នុងការទូតបង្ការ ជួយឧបត្ថម្ភអាស៊ានក្នុងការបង្កើត យន្តការព្រមានជាមុន បង្ការទប់ស្កាត់ជម្លោះ និងគ្រប់គ្រងវិបត្តិ។ ទីពីរ កសាង និង ផ្លាស់ប្ដូរថ្មីប្រព័ន្ធគ្រប់គ្រងដែលសម្របខ្លួនទៅនឹងយុគសម័យថ្មី; ជំរុញកម្លាំងចលករ កំណើនបៃតង ឌីជីថល កិច្ចសហប្រតិបត្តិការក្នុងវិស័យបញ្ញាសិប្បនិម្មិត សន្តិសុខ តាមអ៊ីនធឺណិត ការគ្រប់គ្រងទិន្នន័យ ពាណិជ្ជកម្មពហុភាគី ឆ្ពោះទៅរកការអភិវឌ្ឍ ប្រកបដោយបរិយាប័ន្ន និងទំនួលខុសត្រូវ។ ទីបី ធានាសន្តិសុខសង្គមគ្រប់ជ្រុងជ្រោយ ដាក់ប្រជាជនជាស្នូលនៃការអភិវឌ្ឍ; ជំរុញកំណើនបៃតង ការផ្លាស់ប្តូរប្រកបដោយ សមធម៌ បង្រួមគម្លាតអភិវឌ្ឍន៍ កៀរគរធនធានចម្រុះសម្រាប់ការផ្លាស់ប្ដូរបៃតង ការផ្លាស់ប្តូរឌីជីថល ការសម្របខ្លួនទៅនឹងអាកាសធាតុ និងសន្តិសុខសង្គមក្នុង លក្ខណៈសមធម៌ បរិយាប័ន្ន និងមានប្រសិទ្ធភាព; អនុវត្តន៍ការសន្យាជាសកលដូចជា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ឯកសារដើម្បីអនាគតនិងកិច្ចព្រម ព្រៀងឌីជីថលសកល៕


top