ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបនាយកសាកលវិទ្យាល័យ RMIT របស់អូស្ត្រាលី

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់សាកលវិទ្យាល័យ RMIT ជាពិសេសគឺ RMIT វៀតណាម ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក លើការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ និងជំរុញកិច្ចសហប្រតិបត្តិការអប់រំរវាងវៀតណាម និងអូស្ត្រាលី។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបនាយកសាកលវិទ្យាល័យ RMIT របស់អូស្ត្រាលី។ (រូបថត៖ VNA)

កាលពីរសៀលថ្ងៃទី ២ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ) លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានទទួលជួបគណៈប្រតិភូ មកពីសាកលទ្យាល័យ RMIT មែលប៊ន (ប្រទេសអូស្ត្រាលី) ដឹកនាំដោយលោកសាស្ត្រាចារ្យ Alec Cameron នាយកសាកលវិទ្យាល័យ និងជាអនុប្រធានក្រុមប្រឹក្សាសាកលវិទ្យាល័យ ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។

ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ VNA)

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់សាកលវិទ្យាល័យ RMIT ជាពិសេសគឺ RMIT វៀតណាម ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក លើការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ និងជំរុញកិច្ចសហប្រតិបត្តិការអប់រំរវាងវៀតណាម និងអូស្ត្រាលី។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា នាពេលខាងមុខ សាកលវិទ្យាល័យ RMIT គួរតែបន្តលើកកំពស់ប្រសិទ្ធភាពនៃកម្មវិធីបណ្តុះបណ្តាលនៅវៀតណាម វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ បង្កើនជួរគ្រូបង្រៀន ពង្រីកវិសាលភាពនៃការបណ្តុះបណ្តាល និងធ្វើពិពិធកម្មជំនាញវិជ្ជាជីវៈ ជាពិសេសនៅក្នុងវិស័យដែលវៀតណាមមានតម្រូវការខ្ពស់ ដូចជាបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត សេដ្ឋកិច្ចបៃតង នវានុវត្តន៍ និងអភិបាលកិច្ចបច្ចេកវិទ្យា ជាដើម។

លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ស្ថាប័នអប់រំអន្តរជាតិដែលមានកិត្យានុភាព ដើម្បីដំណើរការនៅក្នុងប្រទេសវៀតណាម រួមទាំង RMIT ដោយផ្អែកលើការគោរពតាមច្បាប់វៀតណាម និងការរួមចំណែកវិជ្ជមានចំពោះការអភិវឌ្ឍនៃប្រព័ន្ធអប់រំជាតិផងដែរ។

រីឯខ្លួនវិញ លោកសាស្ត្រាចារ្យ Alec Cameron បានសម្តែងបំណងថា សាកលវិទ្យាល័យ RMIT នឹងដំណើរការរយៈពេលវែងនៅទីក្រុងហាណូយ ហើយឆ្ពោះទៅពង្រីកសាខានៅទីក្រុងហូ
ជីមិញ តាមនោះរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចវៀតណាម និងជួយវៀតណាមសម្រេចបាននូវគោលដៅដែលបានកំណត់៕


top