ព័ត៌មាន លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ តម្រូវឲ្យផ្ដល់ជំនួយជារបស់របរចាំបាច់សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ 07/01/2026 នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យកងទ័ព នគរបាល កងកម្លាំង និងមូលដ្ឋាននានា បន្តស្នើឡើងគំនិតផ្តួចផ្តើម ពន្លឿនវឌ្ឍនភាពដើម្បីបញ្ចប់យុទ្ធនាការ។ ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV)នាព្រឹកថ្ងៃទី ៧ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ) លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំដើម្បីស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពនៃ "យុទ្ធនាការក្វាងទ្រុង" អំពីការសាងសង់ និងជួសជុលផ្ទះឡើងវិញយ៉ាងឆាប់រហ័សសម្រាប់គ្រួសារដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិថ្មីៗនេះ នៅបណ្ដាខេត្តភាគកណ្តាល-តៃង្វៀន។នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យកងទ័ព នគរបាល កងកម្លាំង និងមូលដ្ឋាននានា បន្តស្នើឡើងគំនិតផ្តួចផ្តើម ពន្លឿនវឌ្ឍនភាពដើម្បីបញ្ចប់យុទ្ធនាការ។ ក្នុងពេលជាមួយគ្នានោះ លោកបានតម្រូវឱ្យផ្ទះដែលបានសាងសង់រួចរាល់ ត្រូវមានអគ្គិសនី ទឹក ទូរគមនាគមន៍ និងឧបករណ៍អប្បបរមាសម្រាប់ប្រជាជន។ លោកនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើស្មារតីថា ខិតខំសម្រេចនិងបូកសរុប "យុទ្ធនាការក្វាងទ្រុង" ត្រឹមថ្ងៃទី ១៥ ខែមករា៖លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖VNA)"ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៦ គឺជាថ្ងៃបើកមហាសន្និបាតលើកទី ១៤ របស់បក្ស ដូច្នេះប្រជាជនត្រូវតែមានផ្ទះ ក្នុងអំឡុងពេលដែលមហាសន្និបាតបក្សលើកទី ១៤ ប្រព្រឹត្តទៅ។ យុទ្ធនាការក្វាងទ្រង់នេះគឺមានសារៈសំខាន់យ៉ាងដូច្នេះ។ ខ្ញុំស្នើឱ្យមូលដ្ឋានពិនិត្យឡើងវិញ ប្រជាជនមានផ្ទះហើយ ក៏ត្រូវតែមានទូរទស្សន៍ និងទូរទឹកកកទៀត។ ពីព្រោះក្រៅពីបាត់បង់ផ្ទះសម្បែង ប្រជាជនក៏បានបាត់បង់ទ្រព្យសម្បត្តិផងដែរ"។យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម និងបរិស្ថាននៅក្នុងកិច្ចប្រជុំនេះ ដោយអនុវត្តន៍ "យុទ្ធនាការក្វាងទ្រុង" ផ្ទះចំនួន ៣៤.៧៥៩ ខ្នង ដែលរងការខូចខាតដោយគ្រោះធម្មជាតិត្រូវបានជួសជុលឡើងវិញ ដោយសម្រេចបានអត្រា ១០០%។ ចំពោះផ្ទះដែលត្រូវដួលរលំ គិតត្រឹមពេលនេះ បានសាងសង់ឡើងវិញផ្ទះចំនួន ១០៤៦ ខ្នង ដោយសម្រេចបានអត្រា ៦៥,៥%៕

នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យកងទ័ព នគរបាល កងកម្លាំង និងមូលដ្ឋាននានា បន្តស្នើឡើងគំនិតផ្តួចផ្តើម ពន្លឿនវឌ្ឍនភាពដើម្បីបញ្ចប់យុទ្ធនាការ។ ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV)នាព្រឹកថ្ងៃទី ៧ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ) លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំដើម្បីស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពនៃ "យុទ្ធនាការក្វាងទ្រុង" អំពីការសាងសង់ និងជួសជុលផ្ទះឡើងវិញយ៉ាងឆាប់រហ័សសម្រាប់គ្រួសារដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិថ្មីៗនេះ នៅបណ្ដាខេត្តភាគកណ្តាល-តៃង្វៀន។នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យកងទ័ព នគរបាល កងកម្លាំង និងមូលដ្ឋាននានា បន្តស្នើឡើងគំនិតផ្តួចផ្តើម ពន្លឿនវឌ្ឍនភាពដើម្បីបញ្ចប់យុទ្ធនាការ។ ក្នុងពេលជាមួយគ្នានោះ លោកបានតម្រូវឱ្យផ្ទះដែលបានសាងសង់រួចរាល់ ត្រូវមានអគ្គិសនី ទឹក ទូរគមនាគមន៍ និងឧបករណ៍អប្បបរមាសម្រាប់ប្រជាជន។ លោកនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើស្មារតីថា ខិតខំសម្រេចនិងបូកសរុប "យុទ្ធនាការក្វាងទ្រុង" ត្រឹមថ្ងៃទី ១៥ ខែមករា៖លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖VNA)"ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៦ គឺជាថ្ងៃបើកមហាសន្និបាតលើកទី ១៤ របស់បក្ស ដូច្នេះប្រជាជនត្រូវតែមានផ្ទះ ក្នុងអំឡុងពេលដែលមហាសន្និបាតបក្សលើកទី ១៤ ប្រព្រឹត្តទៅ។ យុទ្ធនាការក្វាងទ្រង់នេះគឺមានសារៈសំខាន់យ៉ាងដូច្នេះ។ ខ្ញុំស្នើឱ្យមូលដ្ឋានពិនិត្យឡើងវិញ ប្រជាជនមានផ្ទះហើយ ក៏ត្រូវតែមានទូរទស្សន៍ និងទូរទឹកកកទៀត។ ពីព្រោះក្រៅពីបាត់បង់ផ្ទះសម្បែង ប្រជាជនក៏បានបាត់បង់ទ្រព្យសម្បត្តិផងដែរ"។យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម និងបរិស្ថាននៅក្នុងកិច្ចប្រជុំនេះ ដោយអនុវត្តន៍ "យុទ្ធនាការក្វាងទ្រុង" ផ្ទះចំនួន ៣៤.៧៥៩ ខ្នង ដែលរងការខូចខាតដោយគ្រោះធម្មជាតិត្រូវបានជួសជុលឡើងវិញ ដោយសម្រេចបានអត្រា ១០០%។ ចំពោះផ្ទះដែលត្រូវដួលរលំ គិតត្រឹមពេលនេះ បានសាងសង់ឡើងវិញផ្ទះចំនួន ១០៤៦ ខ្នង ដោយសម្រេចបានអត្រា ៦៥,៥%៕