លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ដឹកនាំកិច្ចប្រជុំ។ (រូបថត៖ VNA)
នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់ថា ឆ្នាំ ២០២៧ គឺជាឆ្នាំនៃការបង្កើនល្បឿន បង្កើតរបកគំហើញនិងកម្លាំងចលករ ដើម្បីអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្សប្រកបដោយជោគជ័យ ដោយមានគោលដៅកំណើនសេដ្ឋកិច្ចពី ១០% ឡើងទៅ ខណៈដែលរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច។
លោកនាយករដ្ឋមន្ត្រីបានតម្រូវឲ្យកសាងសេចក្តីសម្រេចចិត្តនិងកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលតាមរបៀបរួមបញ្ចូលគ្នា ជាមួយនឹងកម្មវិធីជាប់លាប់ បញ្ជីភារកិច្ចសំខាន់ៗ និងយន្តការសម្រាប់តាមដាន ពន្លឿន និងវាយតម្លៃលទ្ធផល។ ភារកិច្ចត្រូវតែកំណត់យ៉ាងច្បាស់លាស់អំពីការទទួលខុសត្រូវ ថ្ងៃផុតកំណត់ គោលដៅដែលអាចវាស់វែងបាននិងជៀសវាងការត្រួតស៊ីគ្នា។
ទាក់ទងនឹងភារកិច្ចសំខាន់ៗ លោកនាយករដ្ឋមន្ត្រីបានតម្រូវឲ្យកសាងសេណារីយ៉ូសម្រាប់ការកៀរគរដើមទុនវិនិយោគសង្គមទាំងមូល ដើម្បីសម្រេចបាននូវគោលដៅកំណើនពីរខ្ទង់ ដោយផ្តោតលើការកែលម្អស្ថាប័ន ការកែទម្រង់រដ្ឋបាល ការដោះសោធនធាន និងការបង្កើនប្រសិទ្ធភាពនៃការវិនិយោគសាធារណៈ។ ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល ត្រូវតែបង្កើតផលិតផលជាក់ស្តែង និងអាចធ្វើពាណិជ្ជកម្មបាន រួមចំណែកដល់ការលើកកំពស់ផលិតភាព និងសមត្ថភាពប្រកួតប្រជែងនៃសេដ្ឋកិច្ច៕