នេះជាការអះអាងរបស់សាស្ត្រាចារ្យ Carl Thayer អ្នកជំនាញស្រាវជ្រាវអំពីវៀតណាម នៅបណ្ឌិត្យសភាការពារជាតិអូស្ត្រាលី សាកលវិទ្យាល័យ New South Wales ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ ងារសារព័ត៌មានវៀតណាមប្រចាំប្រទេសអូស្ត្រាលី ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃទិវាបុណ្យជាតិវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៥)។
យោងតាមលោកសាស្ត្រាចារ្យ Carl
Thayer ក្នុងដំណើរការ ៨០ ឆ្នាំកន្លងមកនេះ
វៀតណាមកាន់តែមានទំនុកចិត្តលើខ្លួនឯងក្នុងការជំរុញពហុភាគីនិយម
បង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនិងឥឡូវនេះ
ថែមទាំងមានភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លើសពីនេះ
វៀតណាមក៏បានចូលរួមជាបណ្តើរៗ និងបានរួមចំណែកយ៉ាងសំខាន់ចំពោះស្ថាប័នអន្តរជាតិ
ក្នុងនោះ មានការកាន់ដំណែងពីរលើក
ជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
វៀតណាមក៏តែងតែខិតខំរក្សាឯកភាព
ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)
និងក្លាយជាសំឡេងតំណាងនៃអឌ្ឍគោលខាងត្បូង។ ទន្ទឹមជាមួយគ្នានោះ
ក្នុងប៉ុន្មានឆ្នាំមកនេះ ចាប់តាំងពីការចេញផ្សាយសៀវភៅសការពារជាតិលើកដំបូងក្នុងឆ្នាំ
១៩៩៨ វៀតណាមបានកំណត់យ៉ាងច្បាស់នូវគោលនយោបាយរបស់ខ្លួន
មិនចូលរួមក្នុងសម្ព័ន្ធភាពយោធា
មិនចងសម្ព័ន្ធជាមួយប្រទេសមួយដើម្បីប្រឆាំងជាមួយប្រទេសម្ខាងទៀត
មិនអនុញ្ញាតឱ្យបរទេសដាក់មូលដ្ឋានយោធា ឬប្រើប្រាស់ទឹកដីរបស់ខ្លួន
ដើម្បីប្រឆាំងនឹងប្រទេសម្ខាងទៀតនិងមិនប្រើកម្លាំង
ឬគម្រាមប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ។
លោកសាស្ត្រាចារ្យបានរំលឹកថា
លោកប្រធានហូជីមិញ ពីមុនបានដាក់ចេញនូវត្រីវិស័យ សម្រាប់វៀតណាម
មានភាពខ្លួនទីពឹងខ្លួននិងធ្វើជាមិត្តជាមួយប្រទេសទាំងអស់។ ក្នុងរយៈពេល ៨០
ឆ្នាំកន្លងមកនេះ វៀតណាមតែងតែប្រកាន់ខ្ជាប់នូវចំណុចនោះ ហើយសម្រេចបានជោគជ័យជាច្រើន
ក្លាយជាដៃគូដែលអាចទុកចិត្តបាន និងមានលក្ខណៈស្ថាបនាលើឆាកអន្តរជាតិ៕