ព័ត៌មាន

លើកទឹកចិត្តនិងថែទាំពលករនៅរដ្ឋធានីហាណូយក្នុងអំឡុងពេលបុណ្យតេត

នាថ្ងៃទី ១៤ ខែកុម្ភៈ (ចំនឹងថ្ងៃទី ២៧ ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក) ប្រធានសហព័ន្ធពលកម្មទីក្រុងហាណូយ លោក ង្វៀនវ៉ាន់ ថាំង បានអញ្ជើញចុះសួរសុខទុក្ខ លើកទឹកចិត្ត និងជូនអំណោយដល់កម្មករ ដែលកំពុងសាង សង់ស្ពាន វិន ភុក និងស្ពាន ធៀងកាត។
ទីក្រុងហាណូយរៀបចំឡានក្រុងចំនួន ២៦ គ្រឿង ដើម្បីដឹកកម្មករចំនួន ១.២០០ នាក់ត្រឡប់ទៅផ្ទះវិញអំណរបុណ្យតេត (រូបថត៖ VOV)

ទាំងនេះគឺជាគម្រោងដឹកជញ្ជូនសំខាន់ៗពីរ នៅក្នុងរដ្ឋធានី ដែលបច្ចុប្បន្នកំពុងមានកម្មករនិងវិស្វករជិត ៥០០ នាក់ ហើយកំពុងត្រូវបានដាក់ពង្រាយពេញបុណ្យតេត សំដៅធានាបាននូវវឌ្ឍនភាពនៃគម្រោង។ នៅការដ្ឋាន លោក ង្វៀន វ៉ាន់ ថាំង បានលើកសរសើរស្មារតីទទួលខុសត្រូវរបស់បុគ្គលិក និងកម្មករ។

នៅថ្ងៃម្សិលមិញដែរ សហព័ន្ធពលកម្មក្រុងហាណូយ បានរៀបចំកម្មវិធី "បុណ្យតេតមិនឆ្ងាយពីផ្ទះ" នៅតំបន់លំនៅដ្ឋានសង្គម ធៀន លោក ដោយបានទៅសួរសុខទុក្ខ និងផ្តល់អំណោយដល់សមាជិកសហជីព និងកម្មករនៃក្រុមហ៊ុនកានន់វៀតណាម ដែលបានស្នាក់នៅក្នុងរដ្ឋធានីអំណរបុណ្យតេត។

នៅសួនឧស្សាហកម្ម ថាំង ឡុង សហព័ន្ធពលកម្មក្រុងហាណូយបានរៀបចំកម្មវិធីឡានក្រុងឥតគិតថ្លៃដើម្បីនាំសមាជិកសហជីព និងកម្មករត្រឡប់ទៅស្រុកកំណើវិញអំណរបុណ្យតេត។ សហព័ន្ធបានរៀបចំឡានក្រុងចំនួន ២៦ គ្រឿង ដោយឧបត្ថម្ភកម្មករចំនួន ១.២០០ នាក់ មកពីសហជីពកម្មករបច្ចេកវិទ្យាខ្ពស់ និងសួនឧស្សាហកម្មហាណូយឱ្យវិលត្រឡប់ទៅកាន់ខេត្ត ហាទិញ ខេត្ត ងេ អាន ខេត្ត ថាញ់ហ័រ និងតំបន់ភាគខាងជើងមួយចំនួន។ រួមជាមួយនឹងសំបុត្រឡានក្រុងចំនួន ៥.៥០០ សន្លឹក ដែលត្រូវបានឧបត្ថម្ភជាប្រាក់សុទ្ធ។ នេះជាឆ្នាំទី ១៨ ហើយដែលសកម្មភាពនេះត្រូវបានរក្សាទុក បានក្លាយជាចំណុចលេចធ្លោមួយនៅក្នុងស៊េរីនៃកម្មវិធីសុខុមាលភាពបុណ្យតេតរបស់អង្គការសហជីពកម្មករហាណូយ៕


top