លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទើបតែបានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្ត អនុម័តលើគម្រោង "លើកកំពស់សមត្ថភាពប្រតិបត្តិការរបស់កងកម្លាំងការពារសន្តិសុខតាមអ៊ីនធឺណិតជាតិ"។
គោលដៅនៃគម្រោងនេះ គឺលើកកំពស់សមត្ថភាពរួមកសាងកងកម្លាំងការពារសន្តិសុខតាមអ៊ីនធឺណិតដែលមានជំនាញខ្ពស់ ទំនើប សំដៅម្ចាស់ការបង្ការទប់ស្កាត់ និងត្រៀមខ្លួនជាស្រេចឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះហានិភ័យ និងបញ្ហាប្រឈមទាំងអស់នៅក្នុងលំហអ៊ីនធឺណិត; ការពារយ៉ាងរឹងមាំនូវសន្តិសុខជាតិ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ព្រមទាំងសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អង្គការ បុគ្គលនៅក្នុងលំហអ៊ីនធឺណិតផងដែរ។ គោលដៅគឺថា នៅឆ្នាំ ២០៣០ វៀតណាមនឹងស្ថិតក្នុងចំណោមប្រទេសឈានមុខគេទាំង ១៥ នៅលើពិភពលោក យោងតាមសន្ទស្សន៍សន្តិសុខតាមអ៊ីនធឺណិតសកល (ITU-GCI)។ នៅឆ្នាំ ២០៤៥ វៀតណាមនឹងស្ថិតក្នុងចំណោមប្រទេសឈានមុខគេនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងវិស័យសន្តិសុខតាម អ៊ីនធឺណិត។ ឧស្សាហកម្មសន្តិសុខតាមអ៊ីនធឺណិតក្លាយជាវិស័យសេដ្ឋកិច្ច បច្ចេកទេសមុខព្រួញ៕