លោកសាស្ត្រាចារ្យ Vu Minh Khuong អ្នកជំនាញចម្បងអំពីប្រទេសវៀតណាមនៅសាលាគោល នយោបាយសាធារណៈ Lee Kuan Yew។ (រូបថត៖ VNA)
ក្នុងបរិបទដែលស្ថានភាពពិភពលោកមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ ជាមួយនឹងកាលានុវត្តភាព និងបញ្ហាប្រឈមប្រទាក់ក្រឡាគ្នានោះ វៀតណាមបានត្រៀមខ្លួន ជាស្រេចដើម្បីឈានចូលយុគសម័យថ្មីជាមួយនឹងភាពម្ចាស់ការខ្ពស់ក្នុងការពង្រឹងទំនាក់ទំនងការទូតជាមួយបណ្តាប្រទេស ជាពិសេសប្រទេសអាស៊ីអាគ្នេយ៍ ដែលសិង្ហបុរីជា ឧទាហរណ៍ជាក់ស្ដែងមួយ។ ប្រការនេះត្រូវបានបញ្ជាក់ដោយលោកសាស្ត្រាចារ្យ Vu Minh Khuong អ្នកជំនាញចម្បងអំពីប្រទេសវៀតណាមនៅសាលាគោល នយោបាយសាធារណៈ Lee Kuan Yew ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន របស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមក្នុងឱកាសដែលអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក To Lam អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសសិង្ហបុរីនៅថ្ងៃទី ១១ មីនា។ លោកសាស្ត្រាចារ្យ Vu Minh Khuong បានសង្កត់ធ្ងន់ថា ទាំងវៀតណាម និងសិង្ហបុរីមានសក្ដានុពលដ៏ធំធេងដើម្បីនាំទំនាក់ទំនងទ្វេភាគីឡើងកំពស់ថ្មីនាពេលខាងមុខ។ យោងតាមសាស្ត្រាចារ្យ Vu Minh Khuong ការដែលវៀតណាមជំរុញទំនាក់ទំនង ជាមួយសិង្ហបុរីឲ្យកាន់តែស៊ីជម្រៅនោះ គឺជាសញ្ញាសំខាន់ ដែលបង្ហាញពីចក្ខុវិស័យ យុទ្ធសាស្ត្រដ៏ជ្រាលជ្រៅរបស់វៀតណាម ហើយបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ ដឹកនាំដើម្បីបង្កើតការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នាពេលខាងមុខ។ សិង្ហបូរី និង វៀតណាមមានសក្ដានុពលជាច្រើនសម្រាប់ពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ នៅក្នុងបរិបទដែលពិភពលោកកំពុងមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ ទំនាក់ទំនងនោះកាន់តែពិសេសជាងទៀត៕