ពិធីបើកមហោស្រពលើកតម្កើងកាហ្វេ និងតែវៀតណាមឆ្នាំ ២០២៤។ រូបថត៖ TTXVN
មហោស្រពលើកតម្កើងកាហ្វេ និងតែវៀតណាមឆ្នាំ ២០២៤ រួមចំណែកលើកកំពស់ឋានៈកាហ្វេ និងតែវៀតណាមនៅលើផែនទីកសិផលពិភពលោក។ បច្ចុប្បន្ននេះ កាហ្វេវៀតណាមមានវត្តមាននៅក្នុងប្រទេស និងតំបន់ដែនដីជាង ៨០។ ផ្នែកកាហ្វេបានរួមវិភាគទានជិត ៤% នៃផលិតផលក្នុងស្រុកសរុបរបស់វៀតណាម បង្កើតការងារ និងប្រាក់ចំណូលស្ថិរភាពសម្រាប់គ្រួសារកសិករជាង ៧០០.០០០នាក់។ វៀតណាមមានផ្ទៃដីដាំកាហ្វេធំជាងគេទី ៦ នៅលើពិភពលោក ប៉ុន្តែជាប្រទេសនាំចេញកាហ្វេធំជាងគេទី ២ នៅលើពិភពលោក បន្ទាប់ពីប្រេស៊ីល។ កាលពី ១០ឆ្នាំមុន ការនាំចេញកាហ្វេសម្រេចបានត្រឹមតែ ២ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្តែដល់ឆ្នាំ២០២៣ បានកើនឡើងជាង ៤,១៨ ពាន់លានដុល្លារអាមេរិក៕