ឯកឧត្ដម ទ្រឿង តឹនសាង ប្រធានរដ្ឋនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរម នាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម ទ្រឿង តឹនសាង ប្រធានរដ្ឋនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញ មកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅ ព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី២៣ដល់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤។
ព្រឹត្ដិការណ៍នេះ ត្រូវបានសាធារណមតិទូទៅក៏ដូចជាប្រជាពល-រដ្ឋកម្ពុជាមានការចាប់អារម្មណ៍ និងមានទឹកចិត្ដរីករាយទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ។
កម្ពុជា-វៀតណាម គឺជាប្រទេស២នៅជិតខាងគ្នាដែលមាន ទំនាក់ទំនងជាប្រពៃណីតាំងពីយូរ លង់មកហើយ។ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៦៧ ប្រទេសទាំង២បានកសាង ទំនាក់ទំនងការទូតជាផ្លូវការក្នុងនាម ជាប្រទេសបងប្អូនភូមិផងរបងជាមួយ។
កាលពីឆ្នាំ២០១២ ប្រទេសទាំង២បានធ្វើសកម្មភាពរួមគ្នាជាច្រើន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ ថ្ងៃទំនាក់ទំនងការទូតជាផ្លូវការនេះ។ នេះគឺជាឱកាសដែលប្រទេសទាំង២ រំលឹកឡើងវិញនូវទំនាក់ទំនងដ៏ស្អិត ល្មួតជាប្រវត្ដិសាស្ដ្រនាពេលកន្លងទៅ របស់ប្រជាជននៃប្រទេសទាំង២។ ក្នុង ដំណាក់កាលជាប្រវត្ដិសាស្ដ្រ កម្ពុជា និងវៀតណាម ស្មាកៀកស្មា សាមគ្គី សហការចែករំលែកនូវភាពផ្អែមល្ហែម ល្វីងជូរចត់រួមគ្នា ជួយគ្នាទៅវិញទៅមក ដោយសាច់ស្រស់ឈាមស្រស់ក្នុងការ ប្រយុទ្ធប្រឆាំងចក្រពត្ដិនិយមដើម្បី ឯករាជ្យជាតិនៃប្រទេសរៀងៗខ្លួន ក៏ដូច ជាក្នុងបុព្វហេតុកសាងទឹកដីនាពេល ក្រោយមក។
មកដល់បច្ចុប្បន្ន ប្រជាជាតិទាំងពីរពិតជាមានមោទនភាពចំពោះអ្វី ដែលគេកំពុងបន្ដនូវបុព្វហេតុរបស់ បុព្វបុរសដែលបានបន្សល់ទុកឱ្យនេះ។ ចំណងមិត្ដភាពកម្ពុជា-វៀតណាម រីកចម្រើនលើគ្រប់វិស័យ រួមចំណែក ដល់ការអភិវឌ្ឍរួមនៃប្រទេសទាំង២។ ទាំងសងខាងធ្លាប់បានផ្លាស់ប្ដូរគណៈ ប្រតិភូជាន់ខ្ពស់មកសួរសុខទុក្ខគ្នាទៅ វិញទៅមក ដូចជាគណៈប្រតិភូថ្នាក់រដ្ឋ មកកាន់ប្រទេសវៀតណាមរបស់ ព្រះមហាក្សត្រ ព្រះបាទ នរោត្ដម សីហមុនី កាលពីខែ កញ្ញា ឆ្នាំ២០១២។ ទស្សនកិច្ចជាផ្លូវការរបស់ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាកាលពីខែកក្កដា ឆ្នាំ២០១២ និងកាលពីខែសីហាឆ្នាំ ២០១៤។ ដំណើរទស្សនកិច្ចជាផ្លូវការ របស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីខែធ្នូឆ្នាំ២០១៣។ ដំណើរទស្សន កិច្ចជាផ្លូវរដ្ឋរបស់អគ្គលេខាធិការ បក្សកុម្មុយនីស្ដវៀតណាម ង្វៀន ភូត្រុង ទៅកាន់កម្ពុជាកាលពីអំឡុងខែវិច្ឆិកាឆ្នាំ ២០១១។ ដំណើរទស្សនកិច្ចផ្លូវការ របស់ឯកឧត្ដមនាយករដ្ឋមន្ដ្រី ង្វៀន តាន់យុង មកកាន់កម្ពុជាកាលពីខែ មករា ឆ្នាំ២០១៤។
ក្នុងបណ្ដាដំណើរទស្សនកិច្ច និងក្នុងការជួបសន្ទនាគ្នាទាំងនេះថ្នាក់ ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំង២ តែង បានប្ដេជ្ញាថានឹងជំរុញឱ្យកាន់តែ ជ្រាលជ្រៅបន្ថែមទៀតទំនាក់ទំនង មិត្ដភាពសហប្រតិបត្ដិការរវាងប្រទេស ទាំង២ ឱ្យឡើងដល់កម្រិតថ្មីមួយទៀត គឺទំនាក់ទំនងគ្រប់ជ្រុងជ្រោយ។ ភាគី ទាំង២ បានព្រមព្រៀងគ្នាបន្ដរៀបចំ ដំណើរទស្សនកិច្ចនិងការជួបសន្ទនាគ្នា រវាងថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏ដូចជាថ្នាក់ រដ្ឋមន្ដ្រីថ្នាក់ជំនាញ ថ្នាក់មូលដ្ឋាន និង ប្រជាពលរដ្ឋនៃប្រទេសទាំង២ក្នុង ការយល់ដឹងពីគ្នាទៅវិញទៅមក។
ទាំងសងខាងបានឯកភាពគ្នាបន្ដសហការបង្កលក្ខណៈងាយស្រួលឱ្យគ្នាជំរុញ ផលប្រយោជន៍ដែលមានស្រាប់នៃ ប្រទេសនីមួយៗបង្កើនកិច្ចសហប្រតិបត្ដិ ការលើគ្រប់វិស័យ ពិសេសគឺលើវិស័យ ដែលមានសក្ដានុពលដូចជាវិស័យ ទេសចរណ៍ ទូរគមនាគមន៍ អាកាសចរណ៍ ធនាគារ ប្រេងឥន្ធនៈ កសិ-ឧស្សាហកម្ម ជំរុញការវិនិយោគទុននៃ ប្រទេសទាំង២ ឱ្យឡើងដល់ ៥ ពាន់ លានដុល្លារនៅឆ្នាំ២០១៥ ។ ដើម្បីឱ្យ បានទៅដល់ចំណុចគោលដៅនេះ ទាំងសងខាងបានឯកភាពគ្នាក្នុងការ លើកទឹកចិត្ដ ជួយឧបត្ថម្ភ និងលើក ទឹកចិត្ដដល់រាល់ការធ្វើវិនិយោគ ការធ្វើ ពាណិជ្ជកម្មរបស់ពាណិជ្ជករនៃប្រទេស ទាំង២ ដើម្បីជាផលប្រយោជន៍សម្រាប់ ប្រជាពលរដ្ឋប្រទេសទាំង២។
ប្រជាពលរដ្ឋខ្មែរគ្រប់រូប តែងតែចងចាំមិនអាចបំភ្លេចបាននូវរយៈពេលរស់នៅក្នុងរបបប្រល័យ ពូជសាសន៍ខ្មែរក្រហម។ ផ្ដើមចេញពី ស្ថាននរកលោកិយនេះ ប្រៀបបាននឹង សិល្ប៍មន្ដអាគមនៃអាទិទេពបណ្ដា កងទ័ពស្ម័គ្រចិត្ដវៀតណាមស្មាកៀកស្មា ជាមួយកម្លាំងនៃរណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា (បច្ចុប្បន្នគឺរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា) បាន សង្គ្រោះប្រជាជាតិ និងប្រជាជនកម្ពុជា ឱ្យរួចផុតពីគ្រោះប្រល័យពូជសាសន៍។ ប្រធានរដ្ឋសភា ប្រធានកិត្ដិយស គណបក្សប្រជាជនកម្ពុជា និងជាប្រធាន ក្រុមប្រឹក្សារណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា សម្ដេចអគ្គមហា-ពញាចក្រី ហេង សំរិន បានកំណត់ថា “ជោគជ័យថ្ងៃ ៧មករាឆ្នាំ១៩៧៩ បាន បញ្ចប់សម័យកាលដ៏ខ្មៅងងឹត ដែលពុំធ្លាប់មានក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បើកចេញនូវទំព័រប្រវត្ដិសាស្ដ្រថ្មី ក្នុងនោះ ប្រជាពលរដ្ឋកម្ពុជាទទួលបានមកវិញ នូវសិទ្ធិ សេរីភាព និងឱកាសស្ដារនិង កសាងប្រទេសជាតិ”។
សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានកំណត់ថា ប្រសិនបើគ្មានការ ជួយឧបត្ថម្ភគាំទ្រពីវៀតណាមទេនោះ ក៏គ្មានទឹកដីកម្ពុជាបច្ចុប្បន្ននេះដែរ។ បណ្ដាថ្នាក់ដឹកនាំកម្ពុជាផ្សេងទៀតក៏ធ្លាប់ បានកំណត់ដែរថា ប្រសិនបើគ្មានជោគ ជ័យថ្ងៃ៧មករាឆ្នាំ១៩៧៩ទេនោះ កម្ពុជា ក៏គ្មានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះដែរ ។ គុណបំណាច់និងពលិកម្មរបស់ប្រជាជននៃប្រទេសទាំង២ក្នុងការតស៊ូដ៏ឧត្ដុង្គ ឧត្ដម ជាពិសេសគឺការតស៊ូរបស់បណ្ដា យុទ្ធជនដ៏ក្លាហានដែលបានពលី ពិការ និងបណ្ដាអតីតកងទ័ពស្ម័គ្រចិត្ដ វៀតណាម បានជួយជាវិភាគទានដល់ សាមគ្គីភាព មិត្ដភាពជាប្រពៃណីនៃប្រជាជាតិ និងប្រជាជនប្រទេសទាំង ២ កម្ពុជា និងវៀតណាម។
ប៉ុន្មានឆ្នាំកន្លងទៅនេះ ទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំង២បាន កើនឡើងយ៉ាងលឿន និងជាបន្ដបន្ទាប់។ ឆ្នាំ២០១២ ខួបអនុស្សាវរីយ៍លើកទី៤៥ ថ្ងៃបង្កើតទំនាក់ទំនងការទូតរវាង ប្រទេសទាំង២ តួលេខពាណិជ្ជកម្ម ទៅមក រវាងប្រទេសទាំង២កម្ពុជា វៀតណាមមានតម្លៃ ៣,៣ពាន់លាន ដុល្លារ។ ឆ្នាំ២០១៣ និង២០១៤តួលេខ នេះត្រូវបានលើកកម្ពស់ជាបន្ដបន្ទាប់។ បច្ចុប្បន្ន វៀតណាមមានគម្រោង វិនិយោគចំនួន ១២៦ គម្រោងនៅ ប្រទេសកម្ពុជាជាមួយទុនវិនិយោគចំនួន ៣ ពាន់លានដុល្លារអាមេរិកប្រមូលផ្ដុំលើ វិស័យដាំដើមឈើឧស្សាហកម្ម រាវរករ៉ែ និងវិនិយោគលើបញ្ហាប្រេងឥន្ធនៈ អភិវឌ្ឍន៍ប្រភពថាមពលអគ្គិសនី ទូរគមនាគមន៍ ធនាគារហិរញ្ញវត្ថុ។ វិនិយោគិនជាច្រើនមិនត្រឹមតែបាន ទទួលជោគជ័យក្នុងការវិនិយោគទុន នៅកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងបាន ជួយកែលម្អជីវភាពរស់នៅ និងផ្ដល់ ការងារជាច្រើនដល់ប្រជាជនកម្ពុជារួម ចំណែកក្នុងបេសកកម្មកាត់បន្ថយភាព ក្រីក្រនៅកម្ពុជា។ សកម្មភាពនៃគម្រោង វិនិយោគមួយចំនួនទទួលបានលទ្ធផល ជាវិជ្ជមាន និងត្រូវបានរាជរដ្ឋាភិបាល កម្ពុជាវាយតម្លៃខ្ពស់ដូចជា វិស័យ ទូរគមនាគមន៍ ,គម្រោង វិនិយោគរវាងស្ថាប័នអាកាសចរណ៍ ជាតិកម្ពុជាជាមួយអគ្គក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម, ធនាគារ (ធនាគារ វិនិយោគទុន និងអភិវឌ្ឍន៍វៀតណាម នៅប្រទេសកម្ពុជា-BIDC, ធនាគារ កសិកម្មវៀតណាម,ធនាគារ កងទ័ព,ធនាគារSHB) ដាំដើមកៅស៊ូ (ដោយសហជីពចម្ការ កៅស៊ូវៀតណាម VGR និងបណ្ដាក្រុម ហ៊ុន ជាសមាជិក ) មន្ទីរពេទ្យចើរ៉ី ភ្នំពេញ។
វាយតម្លៃលទ្ធផលវិនិយោគទុនរបស់ប្រទេសវៀតណាមនៅប្រទេស កម្ពុជា សម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន ធ្លាប់បានសន្និដ្ឋានថា សេដ្ឋកិច្ចកម្ពុជា មានការរីកលូតលាស់ដូចសព្វថ្ងៃនេះ គឺមានវិភាគទានដ៏ធំធេងរបស់វៀត-ណាម តាមរយៈការងារវិនិយោគទុន និងការផ្លាស់ប្ដូរពាណិជ្ជកម្ម។
កិច្ចសហប្រតិបត្ដិការកម្ពុជា - វៀតណាមលើវិស័យវិទ្យាសាស្ដ្រ អប់រំ បណ្ដុះបណ្ដាល សុខាភិបាល ទេស-ចរណ៍ មានការអភិវឌ្ឍយ៉ាងខ្លាំងក្លា។ ប្រទេសទាំង២ បានផ្ដល់អាហា-រូបករណ៍ដល់សិស្ស និស្សិត អ្នកស្រាវ ជ្រាវទៅសិក្សានៅប្រទេសរៀងៗខ្លួន។ ទោះបីជានៅមានជួបការលំបាក ប៉ុន្ដែវៀតណាមបានចាត់តាំងគណៈប្រតិភូពេទ្យ និងវេជ្ជបណ្ឌិតជាច្រើនមកកាន់ កម្ពុជាព្យាបាលជំងឺដោយឥតគិតថ្លៃ ដល់ប្រជាជនកម្ពុជា ជាពិសេសគឺ ប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែននៃប្រទេសទាំង២ ។
គឺជាប្រទេស ២ ដែលមានភ្នំនិងទន្លេជាប់គ្នាតាំងពីបរមបុរាណមកម្ល៉េះ នោះកម្ពុជានិងវៀតណាម បានបង្កើន កិច្ចសហប្រតិបត្ដិការផ្នែកការពារជាតិ ផងដែរ ។ ភាគីទាំង២ បានសហការគ្នា យ៉ាងគត់មត់ ផ្លាស់ប្ដូរព័ត៌មានគ្នា ទៅវិញទៅមក ដោះស្រាយបានល្អ នូវបណ្ដារឿងរ៉ាវដែលបានកើតឡើង នៅតំបន់ព្រំដែន បន្ដការត្រួតពិនិត្យ ព្រំដែនរួមគ្នា សហការគ្នាយ៉ាងគត់មត់ ក្នុងការស្វែងរកឆ្អឹងសពយុទ្ធជនស្ម័គ្រ ចិត្ដវៀតណាមដែលបានពលីជីវិតក្នុង សម័យសង្គ្រាមក្នុងប្រទេសកម្ពុជា ។
អនុលោមតាមកិច្ចព្រមព្រៀង នានាដែលថ្នាក់ដឹកនាំនៃប្រទេសទាំង២ បានចុះហត្ថលេខារួមគ្នា ក្នុងការកំណត់ និងការបោះបង្គោលព្រំដែនគោករវាង ប្រទេសទាំង២ ក្រុមការងារថ្នាក់ជាតិ នៃប្រទេសទាំង២ បានសហការគ្នា ដោយឈរលើស្មារតីទំនាក់ទំនងជា មិត្ដភាពពិសេស ។ ភាគីទាំង២កំពុង ប្រឹងប្រែងឱ្យឆាប់បានសម្រេចកិច្ចការ នេះ និងស្ថាបនាផ្លូវព្រំដែនមួយសន្ដិភាព មិត្ដភាព ស្ថិរភាព និងអភិវឌ្ឍន៍ ។
ជាប្រទេស២ដែលមានវត្ដមាន នៅលើផែនទីនៃជ្រោយឥណ្ឌូចិនជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នៅលើឆាកអន្ដរជាតិ និងក្នុងតំបន់ កម្ពុជានិងវៀតណាម បង្កើនកិច្ចសហប្រតិបត្ដិការជិតស្និទ្ធ គាំទ្រគ្នាទៅវិញទៅមក ក៏ដូចជា សហការប្រទេសទាំង៣ កម្ពុជា លាវ និងវៀតណាម ,សហការប្រទេស ទាំង ៤ កម្ពុជា លាវ មីយ៉ាន់ម៉ា និង វៀតណាម សហប្រតិបត្ដិការ មហាអនុតំបន់ទន្លេមេគង្គ បើកទូលាយ,យុទ្ធសាស្ដ្រសហប្រតិបត្ដិការ សេដ្ឋកិច្ចទន្លេទាំង៣គឺ Ayeawady Chao Phraya Mekong (ACMECs), ASEM, អង្គការសហប្រជាជាតិ ។
ព្រះមហាក្សត្រ ព្រះបាទ នរោត្ដម សីហមុនី ដ៏ជាទីសក្ការៈនៃ យើង បានសន្និដ្ឋានថា “ប្រជាជនវៀតណាម គឺជាមិត្ដដ៏ជាទីទុកចិត្ដរបស់ប្រជាពលរដ្ឋកម្ពុជា ។ ប្រជាពលរដ្ឋកម្ពុជាគឺ ជាមិត្ដជិតខាងល្អជារៀងដរាបរបស់ ប្រជាជនវៀតណាម ។
កម្ពុជានឹងបន្ដពូនជ្រំចំណង មិត្ដភាពជាប្រពៃណីគ្រប់ជ្រុងជ្រោយ ល្អស្អាតរវាងកម្ពុជានិងវៀតណាម”។ ខាងមុខនេះ ក្រោមការគ្រប់គ្រងប្រកប ដោយភាពវៃឆ្លាតរបស់ព្រះបាទ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំ របស់រាជរដ្ឋាភិបាល ទន្ទឹមគ្នានេះ ជាមួយដំណើរទស្សនកិច្ចជាផ្លូវរដ្ឋ ទៅកាន់ប្រទេសកម្ពុជារបស់ប្រមុខរដ្ឋ នៃសាធារណសង្គមនិយមវៀតណាម លើកនេះរបស់ឯកឧត្ដម ទ្រឿង តឹន សាង យើងមានការជឿជាក់យ៉ាងមុតមាំ ថា កម្ពុជា វៀតណាមបន្ដជ្រោង និង លើកកម្ពស់ទំនាក់ទំនងឡើងដល់កម្រិត កំពូលឆ្លើយតប និងផលប្រយោជន៍ របស់ប្រជាជាតិទាំង២ និងជាការទន្ទឹង រង់ចាំនៃប្រជាជននៃប្រទេសទាំង២ ៕ សុខសាន
តាមគេហទំព័រhttp://www.rasmeinews.com/