ព័ត៌មាន

លើកកម្ពស់ភាពជាដៃគូលើ​គ្រប់វិស័យរវាងវៀតណាម និងស្រីលង្កា

តាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា លោក Anura Kumara Dissanayake អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសស្រីលង្កាចាប់ពីថ្ងៃទី ៧-៨ ខែឧសភា។

លោក​អគ្គលេខាបក្ស លោក តូ ឡាំ (បច្ចុប្បន្នជាអគ្គលេខាបក្ស ប្រធានរដ្ឋ) និងប្រធានាធិបតីស្រីលង្កា លោក អានូរ៉ា គូម៉ារ៉ា ឌីសសាណាយ៉ាកេ នៅទីស្នាក់ការមជ្ឈិមបក្ស ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥។ រូបថត៖ VNA

ក្នុងឱកាសនេះ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មាន វៀតណាម (VNA) ឯកអគ្គរដ្ឋទូតស្រីលង្កាប្រចាំនៅវៀតណាម លោក Poshitha Perera បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក​អគ្គលេខា​បក្ស​ ប្រធានរដ្ឋ តូ ឡឹម មិនត្រឹមតែពង្រឹងទំនុកចិត្តនយោបាយប៉ុណ្ណោះទេ ថែមទាំងបានលើកកម្ពស់ភាពជាដៃគូលើ​គ្រប់វិស័យរវាងវៀតណាម និងស្រីលង្កា​ឡើង​ដល់កម្រិតខ្ពស់ជាង និងមាន​លក្ខណៈ​យុទ្ធសាស្ត្រជាងមុន។ ទន្ទឹមនឹងនោះ ដំណើរទស្សនកិច្ចនេះបាននាំមក​នូវឱកាសសម្រាប់ការសន្ទនាកម្រិតខ្ពស់ ដើម្បីឈានដល់ការឯកភាពគ្នាលើបញ្ហាក្នុងតំបន់ និងពិភពលោក។

​ឯកអគ្គរដ្ឋទូត Poshitha Perera បានចាត់ទុកថា ទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាម និងស្រីលង្កាកំពុងមាន​សន្ទុះ​អភិវឌ្ឍន៍ ប៉ុន្តែដើម្បីសម្រេចបាននូវរបក់​គំហើញ ភាគីទាំងពី​ត្រូវ​តែត​ភ្ជាប់​ចំណុចខ្លាំងនៃផលិតកម្មរបស់វៀតណាមជា​មួយនឹងទីតាំងយុទ្ធសាស្ត្រនិងសមត្ថភាពឈានចូលទីផ្សាររបស់ស្រីលង្កា។ លោកបានលើកទឹកចិត្ត​សហគ្រាសវាយនភណ្ឌ កៅស៊ូ ការដំឡើងគ្រឿងអេឡិចត្រូនិច និងផលិតកម្មឧស្សាហកម្ម​របស់ប្រទេសទាំងពីរ ឲ្យចូលរួមក្នុងទីផ្សារប្រទេសទីបី។ លើសពីនេះ ភាគីទាំងពីរ​បង្កើន​កិច្ចសហប្រតិបត្តិការ​ស្តីពី​សេវកម្ម​បច្ចេកវិទ្យាព័ត៌មាននិងផ្សព្វផ្សាយ ពាណិជ្ជកម្មឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុ និងការ​ចាប់ផ្តើមអាជីវកម្ម​៕


top