ព័ត៌មាន

លើកកម្ពស់ទំនាក់ទំនងវៀតណាម-អាហ្វ្រិកខាងត្បូងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល G២០ និងចូលរួមសកម្មភាពទ្វេភាគីនៅអាហ្វ្រិកខាងត្បូង នៅរសៀលថ្ងៃទី ២១ ខែវិច្ឆិកា នៅទីក្រុង Johannesburg នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជីញ និងប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Ciryl Ramaphosa បានប្រកាសជាផ្លូវការអំពីការលើកកម្ពស់ទំនាក់ទំនងវៀតណាម-អាហ្វ្រិកខាងត្បូងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។
នាយករដ្ឋមន្ត្រីលោក ផាម មិញជីញ និងប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក ស៊ីរីល រ៉ាម៉ាផូសា (រូបថត៖TTXVN)

ដើម្បីអនុវត្តក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នា ចាត់តាំងភ្នាក់ងារមានសមត្ថកិច្ចនៃប្រទេសទាំងពីរឱ្យរៀបចំផែនការសកម្មភាព  ដើម្បីអនុវត្តក្របខ័ណ្ឌដែលទើបបង្កើតថ្មី នាំទំនាក់ទំនងវៀតណាម-អាហ្វ្រិកខាងត្បូងក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសភាគខាងត្បូង។

ភាគីទាំងពីរក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តជម្រុញថែមទៀត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ  ដំណើការកិច្ចចរចាលើកិច្ចព្រមព្រៀង  និងបង្កើតក្រុមការងារមួយជាបន្ទាន់ លើការលើកកម្ពស់ការបើកទីផ្សារសម្រាប់ទំនិញ និងផលិតផលរបស់ភាគីនីមួយៗ។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នាបន្តការចរចា និងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់ៗ  ដើម្បីបង្កើតក្របខ័ណ្ឌច្បាប់ និងស្ថាប័នសម្រាប់ទំនាក់ទំនងទ្វេភាគី ដូចជាកិច្ចព្រមព្រៀងស្តីពីការជៀសវាងការ យកពន្ធទ្វេដង ការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែន ធម្មតា កិច្ចសហប្រតិបត្តិការក្នុងការបង្ការឧក្រិដ្ឋកម្មជាដើម។

ក្នុងពេលជាមួយគ្នានេះ ភាគីទាំងពីរបានសន្យាថា នឹងបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធថែមទៀត នៅក្នុងបណ្តាវេទិកាពហុភាគី៕


top