ព័ត៌មាន

លើកកម្ពស់ទំនាក់ទំនងវៀតណាម-សិង្ហបុរី និងឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ

ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងភរិយាទៅប្រទេសសិង្ហបុរី ការចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងកិច្ចសន្ទនា Shangri-la នៅថ្ងៃទី ២៩ ខែឧសភា អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅសិង្ហបុរីបានធ្វើបទសម្ភាសន៍ជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសសិង្ហបុរី លោក ត្រឹន ភឿក អាញ អំពីសារៈសំខាន់នៃដំណើរទស្សនកិច្ច ក៏ដូចជាយថាទស្សន៍នៃការអភិវឌ្ឍទំនាក់ទំនងវៀតណាម-សិង្ហបុរីឡើងដល់កម្ពស់ថ្មីមួយ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសិង្ហបុរី លោក ត្រឹន ភឿក អាញ។ រូបថត៖ ស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរី

ឯកអគ្គរដ្ឋទូត ត្រឹន ភឿក អាញ បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោក​អគ្គលេខា​បក្ស ប្រធានរដ្ឋ តូ ឡឹម ទៅសិង្ហបុ​រី​ គឺមានសារៈសំខាន់ពិសេសនិងសំខាន់​ណាស់។ យោងតាមឯកអគ្គរដ្ឋទូត ចំណុចស្នូល​នៃដំណើរទស្សនកិច្ចនៅ​សិង្ហបុរីរបស់លោក​អគ្គលេខា​បក្ស ប្រធានរដ្ឋ តូ ឡឹម គឺការចូលរួមនិងថ្លែង​សុន្ទរកថា​ដ៏​សំខាន់នៅក្នុងកិច្ចសន្ទនា Shangri-la។ ប្រការ​នេះបង្ហាញពីការ​​វាយតម្លៃ​ខ្ពស់របស់គណៈរៀបចំកិច្ចសន្ទនា និងសហគមន៍អន្តរជាតិចំពោះវៀតណាម។ ពិភពលោកក៏ចង់ស្តាប់សំឡេងនិងទស្សនៈរបស់វៀតណាម ក៏ដូចជាវិធីសាស្រ្ត​អភិក្រម​របវៀតណាម​ចំពោះ​បញ្ហាការពារជាតិនិងសន្តិសុខក្នុងតំបន់និងសកលលោក។

ទាក់ទងនឹងពាណិជ្ជកម្មទ្វេភាគី យោងតាមលោកឯកអគ្គរដ្ឋទូត ត្រឹន ភឿក​អាញ់ ក្នុងឆ្នាំ ២០២៥ ប្រទេសទាំងពីរសម្រេចបានកំណត់ត្រាមួយ នៅពេល​ដែលពាណិជ្ជកម្មទ្វេភាគី​សម្រេចបាន ៤០ ពាន់លានដុល្លារសិង្ហបុរី (ជាង ៣១,៣ ពាន់លានដុល្លារអាមេរិក) កើនឡើងជិត ២៥% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤។ សិង្ហបុរី​បន្តជាវិនិយោគិន​ធំ​ទីពីរនៅវៀតណាម ដោយមានទុន​ FDI ប្រមាណ ៩១,៦ ពាន់លានដុល្លារអាមេរិក នៅវៀតណាម៕​


top