អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានជួបសវនាការជាមួយប្រធានគណបក្សប្រជាធិបតេយ្យសេរី និងជានាយករដ្ឋមន្ត្រីជប៉ុន លោកស្រី តាកាអ៊ីឈី សាណាអេ (រូបថត៖ VNA)
នៅក្នុងជំនួបនេះ លោកស្រីនាយករដ្ឋមន្ត្រី តាកាអ៊ីឈី សាណាអេ បានបញ្ជាក់ពីបំណងចង់ សហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីអនុវត្តចក្ខុវិស័យឥណ្ឌូ-ប៉ាស៊ីហ្វិកប្រកបដោយសេរីនិងបើកចំហ; ជប៉ុននឹងបន្តអមដំណើរ និងគាំទ្រវៀតណាមក្នុងការអនុវត្តន៍គោលដៅអភិវឌ្ឍន៍ក្នុងយុគសម័យថ្មី ដោយរួមចំណែកដល់វិបុលភាពនៃតំបន់; សម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ជប៉ុនឡើងដល់កម្ពស់ថ្មី។ លោកស្រីនាយករដ្ឋមន្ត្រីជប៉ុនបានសន្យាអនុវត្តន៍គម្រោងសហប្រតិបត្តិការដំបូងក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើម POWERR ASIA តាមរយៈការជួយឧបត្ថម្ភដល់ការផ្គត់ផ្គង់ប្រេងឆៅសម្រាប់រោងចក្រចម្រាញ់ប្រេង ងី សើន; ហើយបានបញ្ជាក់ថា នឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនវៀតណាមជិត ៧០០.០០០នាក់ ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅជប៉ុន។
ទិដ្ឋភាពទូទៅនៃជំនួបសវនាការ (រូបថត៖ VNA)
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបញ្ជាក់ថា វៀតណាមតែងតែចាត់ទុកជប៉ុនជាដៃគូយុទ្ធសាស្ត្រកំពូល គួរឲ្យទុកចិត្ត និងស្ថិរភាពយូរអង្វែង។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានលើកឡើងពីទិសដៅសំខាន់ៗចំនួន ៦ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ក្នុងនោះ រួមមានការបង្កើនទំនុកចិត្តនយោបាយ កិច្ចសហប្រតិបត្តិការរវាងកាណាល់បក្ស រដ្ឋាភិបាល និងមូលដ្ឋាន; បង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែង; បង្កើនការរតភ្ជាប់សេដ្ឋកិច្ច ការធានាសន្តិសុខសេដ្ឋកិច្ច សន្តិសុខស្បៀងអាហារ និងសន្តិសុខថាមពល ទន្ទឹមនឹងនោះ ពង្រីកទៅកាន់វិស័យថ្មីៗដូចជា ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរថាមពល ការផ្លាស់ប្តូរបៃតង ស៊ីមីកុងដុកទ័រ បញ្ញាសិប្បនិម្មិត(AI)... ដែលផ្សារភ្ជាប់នឹងចំណុចខ្លាំងរបស់ជប៉ុនក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា; អនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា តាមរយៈការបណ្តុះបណ្តាលធនធានមនុស្សមានគុណភាពខ្ពស់ ការជំរុញការស្រាវជ្រាវរួម; ជំរុញកិច្ចសហប្រតិបត្តិការធនធានមនុស្ស តាមរយៈកិច្ចសហប្រតិបត្តិការពលកម្ម អប់រំ វប្បធម៌សង្គម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន៕