ព័ត៌មាន

លទ្ធផលនៃការពិនិត្យលិខិតបទដ្ឋានគតិយុត្តត្រូវប្រែក្លាយទៅជាសកម្មភាពនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ

ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន ប្រធានគណៈកម្មាធិការដឹកនាំការពិនិត្យទូទៅលើប្រព័ន្ធលិខិតបទដ្ឋានគតិយុត្ត បានសង្កត់ធ្ងន់យ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំលើកទីពីរនៃគណៈកម្មាធិការដឹកនាំ ដែលបានប្រព្រឹត្តិទៅនា ព្រឹកថ្ងៃទី ២៦ ខែសីហា នៅទីក្រុងហាណូយ។
លោកប្រធានរដ្ឋសភា ជិន ថាញ់មិន ថ្លែងនៅក្នុងសម័យប្រជុំ។ រូបថត៖ VNA

ថ្លែងនៅក្នុងកិច្ចប្រជុំ លោក ប្រធានរដ្ឋសភា​ ជិន ថាញ់មិន បាន​ឱ្យដឹងថា ការពិនិត្យឡើងវិញនូវលិខិតបទដ្ឋានគតិយុត្តគឺជាភារ​កិច្ច​ទ្រង់ទ្រាយធំ មិនធ្លាប់មានពីមុនមក ជាមួយនឹងពេលវេលាប្រញាប់ប្រញាល់ និងតម្រូវការគុណភាពខ្ពស់។ លោកប្រធានរដ្ឋសភា​បានសង្កត់ធ្ងន់ថា របាយការណ៍មិនត្រឹមតែធ្វើស្ថិតិនូវបណ្តាលិខិតដែលមានកង្វះខាតប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែកំណត់ឱ្យបានច្បាស់លាស់នូវទិសដៅ ភារកិច្ច ដំណោះស្រាយ និងកាលវិភាគសម្រាប់ធ្វើឱ្យ​សុក្រឹត្យស្ថាប័ន​របស់ក្រសួង វិស័យ និងមូលដ្ឋាននីមួយៗ។ គុណភាពនៃរបាយការណ៍គឺជារង្វាស់នៃសមត្ថភាព និងការទទួលខុសត្រូវរបស់ប្រ​មុខក្រសួង វិស័យ និងមូលដ្ឋាននីមួយៗ។

«គោលដៅនៃការពិនិត្យទូទៅ មិនគ្រាន់តែជាកា​រ​​ពិនិត្យលិខិតបទដ្ឋាននោះទេ ប៉ុន្តែជាការ​ត្រួតពិនិត្យលើគុណភាពនៃស្ថាប័នជាតិ បម្រើដោយផ្ទាល់ដល់ការរៀបចំរចនាសម្ព័ន្ធឡើងវិញ និងការកែលម្អប្រព័ន្ធច្បាប់ ដោយបង្កើតលំហអភិវឌ្ឍន៍ថ្មី។ ការពិនិត្យ​ទូទៅលើកនេះ គួរតែត្រូវបាន​ចាត់ទុកជាជំហាន​បន្ទាប់នៃដំណើរការកែទម្រង់​ការងារកសាង និងរៀបចំការអនុវត្តច្បាប់។ អ្វីដែលរដ្ឋសភាបានសម្រេច​ចិត្ត​ ត្រូវ​រៀបចំការអ​នុវត្ត​ឱ្យ​បាន​រលូន»៕

top