ព័ត៌មាន

រំលឹក​ខួបលើកទី ៨០ ទិវាប្រពៃណីរបស់នាយកដ្ឋានឃោសនា​អប់​រំ​

ពិធី​រំលឹកខួបលើកទី ៨០ នៃទិវាប្រពៃណីរបស់នាយកដ្ឋានឃោសនាអប់រំ​ - ផ្នែកឃោសនា​អប់​រំ​កងទ័ព (១១ ឧសភា ១៩៤៦ - ១១ ឧសភា ២០២៦) បានប្រព្រឹត្តទៅនា​ព្រឹកថ្ងៃទី ១១ ខែឧសភា នៅទីក្រុងហាណូយ។

នាយឧត្តមសេនីយ៍ ង្វៀន ត្រុង ង៉ៀ ប្រគល់គ្រឿង​ឥស្សរិយយការ​ពារមាតុភូមិ​ថ្នាក់ទីមួយ ដល់នាយកដ្ឋានឃោសនាអប់រំ។ រូបថត៖ VNA

ដោយមានការអនុញ្ញាតពីប្រធានរដ្ឋ នាយឧត្តមសេនីយ៍ ង្វៀន ត្រុង ង៉ៀ ប្រធានអគ្គ​ស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម បានប្រគល់គ្រឿង​ឥស្សរិយយការ​ពារមាតុភូមិ​ថ្នាក់ទីមួយ ដល់នាយកដ្ឋានឃោសនាអប់រំ​សម្រាប់សមិទ្ធផលលេចធ្លោក្នុងការហ្វឹកហ្វឺន ការត្រៀមខ្លួនប្រយុទ្ធ ការកសាងកងទ័ពប្រជាជន ការពង្រឹងខឿន​ការពារជាតិ និងការរួមចំណែកដល់បុព្វហេតុកសាងសង្គមនិយម និងការការពារមាតុ​ភូមិ។

នាយឧត្តមសេនីយ៍ ង្វៀន ត្រុង ង៉ៀ ប្រធានអគ្គ​ស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម បានបញ្ជាក់ថា ការចូលរួមចំណែករបស់នាយកដ្ឋានឃោសនាអប់​រំ និងផ្នែ​ល​ឃោសនាអប់​រំ​កងទ័ព បានរួមចំណែកដោយផ្ទាល់ដល់ការកសាងកងទ័ពដ៏រឹងមាំខាងនយោបាយ ពិត​ជាកម្លាំងនយោបាយ និងកម្លាំងប្រយុទ្ធដ៏ស្មោះត្រង់ដាច់ខាត និងគួរឱ្យទុកចិត្តរបស់​បក្ស រដ្ឋ និងប្រជាជន។ នាយកដ្ឋានឃោសនាអប់រំ​ និងផ្នែក​ឃោសនាអប់រំកងទ័ព ត្រូវផ្តល់យោបល់លើការកែទម្រង់ការងារមនោគមវិជ្ជានិងវប្បធម៌កងទ័ព​យ៉ាងទូលំទូលាយ​; ផ្តល់យោបល់ ដឹកនាំ និងចូលរួមដោយផ្ទាល់ក្នុងការតស៊ូប្រយុទ្ធ​លើ​សមរភូមិ​មនោគមវិជ្ជា និងទ្រឹស្តី៕​


top