
ឈុតសម្ដែងសិល្បៈមួយក្នុងពិធីរំលឹកខួប (រូបថត៖ VOH)
នារសៀលថ្ងៃទី ២ ខែមិនា ឆ្នាំ២០១៨ សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញ សមាគមន៍មិត្តភាពវៀតណាម - ប៊ុលហ្គារីទីក្រុងហូជីមិញ បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិសាធារណៈរដ្ឋប៊ុលហ្គារី (ថ្ងៃទី៣ ខែមិនា)។ លោកស្រី Hoang Thai Lan ប្រធានសមាគមន៍មិត្តភាពវៀតណាម-ប៊ុលហ្គារីទីក្រុងហូជីមិញ បានថ្លែងអំណរសាទរចំពោះប្រជាជនប៊ុលហ្គារីក្នុងឱកាសពិសេសនេះ ព្រមទាំង ចាត់ទុកថា ប្រវត្តិសាស្ត្រ ៦៨ ឆ្នាំនៃទំនាក់ទំនងទ្វេភាគីវៀតណាម-ប៊ុលហ្គារី បានក្លាយទៅជាគ្រឹះស្ថានដ៏រឹងមាំសំរាប់ចំណងមិត្តភាព កិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរនាបច្ចុប្បន្ន ដែលកំពុងអភិវឌ្ឍន៍កាន់តែល្អប្រសើរលើវិស័យជាច្រើនពីនយោបាយ ពាណិជ្ជកម្ម ដល់ វិនិយោគនិងការទូតប្រជាជនជាដើម។
តំណាងស្ថានទូតប៊ុលហ្គារីប្រចាំវៀតណាមលោក Oleg Marinov នាយកការិយាល័យសេដ្ឋកិច្ចពាណិជ្ជកម្មប៊ុលហ្គារីនៅទីក្រុងហូជីមិញបានសំដែងគោលបំណងថា ទំនាក់ទំនងប៊ុលហ្គារី-វៀតណាមនឹងកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃ ទៅមួយថ្ងៃដើម្បីផលប្រយោជន៍នៃប្រជាជននៃប្រទេសទាំងពីរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម