ព័ត៌មាន

រំលឹកខួបលើកទី៤៤ទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសវៀតណាម នៅរុស្ស៊ី

 នៅទីនេះ អគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុង Ekaterinburg លោក Ngo Phuong Nghi បាន​សង្កត់​ធ្ងន់​លើ​អត្ថន័យ​ដ៏សំខាន់​នៃថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ព្រមទាំងរំលឹកឡើងវិញនូវការលះបង់ដ៏ធំធេងរបស់បណ្ដាវីរជន យុទ្ធ ជនពលីដែល​ក្នុងនោះមានការជួយឧបត្ថម្ភយ៉ាងស្មោះស្ម័គ្ររបស់បងប្អូននិងសមមិត្តសហភាពសូវៀត ដែលជាសហព័ន្ធរុស្ស៊ី​នាសព្វថ្ងៃ ផងដែរ។ 

នាថ្ងៃទី២៧ ខែមេសា ឆ្នាំ​២០១៩ អគ្គស្ថានកុងស៊ុលវៀតណាមប្រចាំ Ekaterinburg រួម ជាមួយ​សមាគមន៍​អតីតយុទ្ធ​ជន​វៀត​ណាម នៅខេត្ត Sverlovsk សហព័ន្ធរុស្ស៊ី បានរៀបចំយ៉ាងឱឡារឹកនូវពិធីរំលឹកខួបលើកទី៤៤ទិវារំដោះ​ភាគ​ខាង​​ត្បូង ឯកភាពប្រទេសជាតិ (ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ - ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១៩)។ នៅទីនេះ អគ្គកុង​ស៊ុល​វៀត​ណាម​ប្រចាំទីក្រុង Ekaterinburg លោក Ngo Phuong Nghi បាន​សង្កត់​ធ្ងន់​លើអត្ថន័យ​ដ៏សំខាន់​នៃថ្ងៃ​ទី៣០​ ខែមេ​សា ឆ្នាំ១៩៧៥ ព្រមទាំងរំលឹកឡើងវិញនូវការលះបង់​ដ៏ធំធេងរបស់បណ្ដាវី​រជន ​យុទ្ធ ជនពលី​ដែល​ក្នុងនោះមាន​ការជួយឧបត្ថម្ភ​យ៉ាង​ស្មោះស្ម័គ្រ របស់បងប្អូននិងសមមិត្តសហភា​ពសូវៀត ដែលជា​សហព័ន្ធ​រុស្ស៊ីនាសព្វ​ថ្ងៃ ​ផង​ដែរ។​ ក្នុងឱកាសនេះ អគ្គស្ថានកុងស៊ុលបានប្រគល់មេដាយអនុស្សាវរីយ៍បំពេញ ភារកិច្ច​អន្តរជាតិ​យ៉ាង​ល្អប្រពៃជូន​ចំពោះអតីតយុទ្ធជនរុស្ស៊ីចំនួន៥នាក់ ដែលធ្លាប់បានចូលរួមបំពេញ ការងារនិង​ប្រយុទ្ធ​នៅវៀត​ណាម។ សមាគមន៍អតីតយុទ្ធជនរុស្ស៊ីក៏បានប្រគល់ មេដាយអនុស្សាវរីយ៍ជូនចំពោះ​អតីតយុទ្ធជន​វៀត​ណាម​ចំនួន៤នាក់​ផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 


top