ព័ត៌មាន

រៀបចំពិធីគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong តាមពិធីបុណ្យសពថ្នាក់ជាតិ

នាថ្ងៃទី២៥ ខែកក្កដា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong យ៉ាងអធិកអធម តាមពិធីបុណ្យសពថ្នាក់ជាតិ។

គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានចូលគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong។ រូបថត៖  VNA 

គណៈកម្មាធិការបុណ្យសពមានសមាជិកចំនួន ៣៥ រូប ជាសមាជិកនៃការិយាល័យ​នយោបាយ លោកប្រធានរដ្ឋ To Lam ជាប្រធាន។ គណៈកម្មាធិការរៀបចំបុណ្យសពមានសមាជិកចំនួន ២៧ រូប សមាជិកការិយាល័យនយោបាយ លេខាប្រចាំ នៃគណៈលេខាមជ្ឈិម​បក្ស លោក Luong Cuong ជាប្រធាន។

ពិធីគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong បានប្រព្រឹត្តទៅនៅអគាររៀបចំបុណ្យសពជាតិ លេខ ៥ Tran Thanh Tong រដ្ឋធានី Ha Noi  ចាប់ពីម៉ោង០៧ និង ០០នាទី ដល់ម៉ោង២២ និង ០០នាទី ថ្ងៃទី២៥ ខែកក្កដា និងចាប់ពីម៉ោង០៧ និង ០០នាទី ដល់ម៉ោង ១៣ និង ០០នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។

ទន្ទឹមនឹងពេល​នោះ ពិធីគោរពវិញ្ញាក្ខន្ធលោកអគ្គលេខបក្ស Nguyen Phu Trong ក៏បានប្រព្រឹត្តទៅនៅសាល Thong Nhat (ទីក្រុង Ho Chi Minh) និងនៅស្រុកកំណើតរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong នៅឃុំ Dong Hoi ស្រុក Dong Anh រដ្ឋធានី Ha Noi។

ចាប់ផ្តើមពិធីគោរពវិញ្ញាក្ខន្ធលោក Nguyen Phu Trong  ក្រុមគ្រួសាររបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ដឹកនាំដោយលោកស្រី Ngo Thi Man ភរិយារបស់លោកអគ្គលេខា Nguyen Phu Trong មកគោរពវិញ្ញាក្ខន្ធ ។

ក្រុមគ្រួសាររបស់អគ្គលេខាបក្ស Nguyen Phu Trong ដឹកនាំដោយលោកស្រី Ngo Thi Man ភរិយារបស់លោកអគ្គលេខា Nguyen Phu Trong មកគោរពវិញ្ញាក្ខន្ធ។

នាព្រឹកនេះ ប្រទេសជាច្រើនបានបញ្ជូនគណៈប្រតិភូតំណាងចូលមកគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong នៅឯអគាររៀបចំបុណ្យសពជាតិ នៅលេខ 5 Tran Thanh Tong រដ្ឋធានី Ha Noi ។

គណៈកម្មាធិការរៀបចំពិធីបុណ្យសពនឹងបង្កលក្ខណៈនិងរៀបចំ ដើម្បីប្រជាជន​អាច​ចូល​គោរពវិញាណក្ខណ្ធលោកអគ្គលេខាបក្ស Nguyen Phu Trong។ នៅពេលចូលគោរពវិញ្ញាណក្ខន្ធ ប្រជាជនត្រូវបង្ហាញអត្តសញ្ញាណប័ណ្ណ ដែល​តំណភ្ជាប់នឹងបន្ទះឈីបអេឡិចត្រូនិក ឬទូរសព្ទដៃដែល​ដំឡើង​កម្មវិធី VneID  ដើម្បីស្កេនកូដ QR ។

មុននោះ នៅវេលាម៉ោង៦ និង​ ០០នាទី ព្រឹកនេះ នាថ្ងៃទី២៥ ខែកក្កដា ពិធីបង្ហូតទង់ជាតិពាក់កណ្តាល​ដងទង់បានប្រព្រឹត្តទៅយ៉ាងឱឡារិកនៅទីលាន Ba Dinh (រដ្ឋធានី Ha Noi) កំណត់ពេល រៀបចំពិធីបុណ្យសពថ្នាក់ជាតិរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong នាថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកក្កដា។

នៅទីលាន Ba Dinh (រដ្ឋថានី Ha Noi) ទង់​ជាតិ​បាន​បង្ហូត​នៅ​ពាក់​កាលដងទង់ កំណត់ពេល រៀបចំពិធីបុណ្យសពថ្នាក់ជាតិរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong នាថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកក្កដា។ រូបថត៖ VNA

នៅទីលាន Ba Dinh (រដ្ឋថានី Ha Noi) ទង់​ជាតិ​បាន​បង្ហូត​នៅ​ពាក់​កាលដងទង់ កំណត់ពេលរៀបចំពិធីបុណ្យសពថ្នាក់ជាតិរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong នាថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកក្កដា។


top