អតីតអ្នកសារព័ត៌ អ្នកថតរូប វ៉ អានខាញ (Vo An Khanh) បានថតរូបភាពរាប់ម៉ឺនសន្លឹកពីតំបន់ជាច្រើននៃប្រទេស រួមទាំងខណៈរាប់ពាន់ក្នុងសម័យ "សង្គ្រាម" នៅពេលលោកបំពេញបេសកកម្មជាអ្នកយកព័ត៌មាននៅសារភូមិ ក្នុងអំឡុងពេលសង្រ្គាមប្រឆាំងនឹងអាមេរិក សង្រ្គោះជាតិ ។
អតីតអ្នកសារព័ត៌ អ្នកថតរូប វ៉ អានខាញ (Vo An Khanh) បានថតរូបភាពរាប់ម៉ឺនសន្លឹកពីតំបន់ជាច្រើននៃប្រទេស រួមទាំងខណៈរាប់ពាន់ក្នុងសម័យ "សង្គ្រាម" នៅពេលលោកបំពេញបេសកកម្មជាអ្នកយកព័ត៌មាននៅសារភូមិ ក្នុងអំឡុងពេលសង្រ្គាមប្រឆាំងនឹងអាមេរិក សង្រ្គោះជាតិ។
កងជួរអ្នកថតរូបតែងតែនិយាយថា ខេត្ត កាម៉ៅ (Ca Mau) - ខេត្ត បាកលៀវ (Bac Lieu) ជាពិសេស និងតំបន់ដីសណ្ដទន្លេគីវឡុង (Cuu Long) ជាទូទៅមានមោទនភាពណាស់ដែលជាស្រុកកំណើតរបស់អតីតអ្នកថតរូប វ៉ អានខាញ (Vo An Khanh)។ គាត់គឺជាបុព្វបុរសម្នាក់ដែលបានរួមចំណែកដ៏មានតម្លៃនៃជំនាញការថតរូបក្នុងតំបន់ និងវៀតណាម។
“ខ្ញុំបានក្លាយជាអ្នកសារព័ត៌មាន និងជាសិល្បករម្នាក់ដូចសព្វថ្ងៃនេះដោយសារបក្ស។ បក្សដូចជា "ឪពុក និងម្តាយ" បានចិញ្ចឹម និងអប់រំខ្ញុំអំពីទំនុកចិត្ត និងថាមពលដ៏រឹងមាំ។ ទីពីរគឺដោយសា ការយកចិត្តទុកដាក់ និងការគាំទ្រពីបងប្អូនជនរួមជាតិ។ ជាពិសេសគឺ ប័ណ្ណសរសើរ រូបថតទាំងអស់នៅតែបំភ្លឺត្រចះត្រចង់ រូបភាពអ្នកម្តាយ បងស្រី និងប្អូនៗ ដែលជាអ្នកបានជួយខ្ញុំឱ្យរស់នៅ តស៊ូ និងស្ថិតស្ថេរ”។
អតីតអ្នកថតរូប វ៉ អានខាញ (Vo An Khanh)
ជាងនេះទៅទៀត នៅពេលនិយាយអំពីកម្រងរូបថតដែលត្រូវបានទទួលពានរង្វាន់ហូ ជីមិញ (Ho Chi Minh) ក្នុងឆ្នាំ ២០២២ អ្នកទស្សនាត្រូវទាក់ទាញដោយអារម្មណ៍ជាច្រើន។ ពីភាពសោកសៅ និងទុក្ខព្រួយ ការដឹងគុណ ការកោតសរសើរ រហូតដល់ភាពស្មោះត្រង់ មោទនភាពចំពោះស្ត្រីវៀតណាម ប្រជាជនវៀតណាម។ "ពួកគេបានកម្លាយខ្លួនទៅជាគម្រូនៃជនជាតិវៀតណាមដែលសក្តិសមនឹងពាក្យពេចន៍ប្រាំបីពាក្យ "វីរៈបុរស - អង់អាច - ស្មោះត្រង់ - ក្លាហាន" ដែលលោកប្រធាន ហូ ជីមិញ (Ho Chi Minh)បានផ្តល់ជូនក្នុងសេចក្តីណែនាំអំពីកម្រងរូបថតរបស់អតីតអ្នកថតរូប វ៉ អានខាញ (Vo An Khanh)។
អនុប្រធានកងអនុសេនាតូចនៃក្រុមកាំភ្លើងធំស្ត្រី កាយ នឿក លោកស្រី ហ្វីញ ធីយុង (Huynh Thi Dung) និងសមមិត្តរបស់គាត់ ក្នុងដំណើរចេញទៅសមរភូមិ នៅខែមីនា ឆ្នាំ១៩៧៣ ។ រូបថត៖ អតីតអ្នកថតរូប វ៉ អានខាញ (Vo An Khanh) ផ្តល់
កើតនិងធំឡើងក្នុង "ក្រុមគ្រួសារមានប្រពៃណីថតរូប" តាំងពីក្មេង លោកស្រី គីម គឿង (Kim Cuong)"ជក់ចិត្តនឹងកាមេរ៉ា" ចូលចិត្តថតខណៈពេលស្រស់ស្អាតនៃជីវិត។ ដូច្នេះហើយ បន្ទាប់ពីបញ្ចប់ការសិក្សា គាត់បានដាក់ពាក្យសុំធ្វើការនៅស្ថាប័នកាសែតរូបភាព ដាតមូយ (Dat Mui) ដើម្បីចូលប្រឡូក និងរស់នៅជាមួយចំណង់ចំណូលចិត្តផ្ទាល់ខ្លួន។
រហូតដល់ឆ្នាំ ២០១៣ គាត់បានឈ្នះពានរង្វាន់ដំបូងជាមួយនឹងស្នាដៃ "ដំណើរកម្សាន្តក្នុងនិទាឃរដូវ" ។ លោកស្រីបានចែលរំលែកថា៖ «នៅពេលដែលខ្ញុំបានឮថា ខ្ញុំបានឈ្នះពានរង្វាន់ ខ្ញុំមានអារម្មណ៍រីករាយខ្លាំងណាស់។ អារម្មណ៍នោះគឺពិសេសខ្លាំងណាស់ និងមិនអាចពិពណ៌នាបានទេ។ ប៉ុន្តែប្រហែលមនុស្សដែលសប្បាយចិត្តបំផុតមិនមែនជាខ្ញុំទេ តែជាឪពុករបស់ខ្ញុំវិញ។ ព្រោះចាប់ពីពេលនេះទៅ ឪពុកខ្ញុំមានអ្នកស្នងគាត់»។
ចាប់តាំងពីពេលនោះមក ទោះជាក្នុងដំណើរកម្មសិក្សាណា ទោះជាទីកន្លែងពីភាគខាងត្បូងទៅភាគខាងជើង គីមគឿង (Kim Cuong) សុទ្ធសឹងតែមានវត្តមានរហូតគេបានមើលឃើញលោកស្រី គីមគឿង (Kim Cuong)។ យ៉ាងឆាប់រហ័ស ការប្រកួតរូបថតមកពីថ្នាក់ខេត្ត ថ្នាក់តំបន់ ថ្នាក់ជាតិ និងអន្តរជាតិ សុទ្ធតែមានស្នាដៃរបស់លោកស្រី គីមគឿង (Kim Cuong) ។ នោះបញ្ជាក់ពីការលើកឡើងរបស់គាត់ថា៖ «សិល្បៈមិនយូរមិនឆាប់ ខ្លាំង ឬខ្សោយ ក្មេងឬចាស់។ សិល្បៈត្រូវការមានក្ដីស្រលាញ់បរិសុទ្ធ ចំណង់ចំណូលចិត្តពិតប្រាកដ និងការលះបង់អស់ពីចិត្ត»។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ដែលយើងមានអារម្មណ៍ពីស្នាដៃរបស់អ្នកថតរូប គីមគឿង (Kim Cuong) គឺការរួមផ្សំយ៉ាងស៊ីចង្វាក់ រវាងទស្សនៈ និងរចនាបទសិល្បៈដែលត្រូវបានចំណាប់អារម្មណ៍ស៊ីជម្រៅ និងអនុវត្តយ៉ាងច្នៃប្រឌិតពីអតីតអ្នកថតរូប វ៉ អានខាញ (Vo An Khanh) ជាមួយនឹងប្រធានបទ មនោសញ្ចេតនាជាមួយស្ត្រី និងភាពសាមញ្ញ ជិតស្និទ្ធក្នុងជីវិតដែលមាននៅក្នុងចរិតរបស់អ្នកថតរូប ដាំង អាញ់រ (Dang Anh Ro) ។
ដោយត្រូវបានណែនាំយ៉ាងល្អិតល្អន់ពីឪពុកក្មេក - អតីតអ្នកថតរូប វ៉ អានខាញ (Vo An Khanh) ចែករំលែកបទពិសោធន៍ដ៏មានតម្លៃជាច្រើន ដូច្នេះអ្នកថតរូប ដាំង អាញ់រ (Dang Anh Ro) (ស្វាមីរបស់អ្នកថតរូប វ៉ ធីគីមគឿង (Vo Thi Kim Cuong) មិនចំណាយពេលយូរពេកទេ ក្នុងការទទួលភាពជោគជ័យក្នុងអាជីព។ ពីកាសែតរូបថត ដាតមុយ (Dat Mui) (ឆ្នាំ១៩៨២) កាសែត មិញហាយ (Minh Hai) (ឆ្នាំ១៩៨៣) កាសែត បាកលៀវ ( Bac Lieu) (ឆ្នាំ១៩៩៧) អ្នកយកព័ត៌មានរូបនោះនៅតែខិតខំធ្វើការ ធ្វើដំណើរទៅគ្រប់ទីសទី ដើម្បីថតយករូបគ្រប់ដំណើរការនៃជីវិត។
អ្នកថតរូប ដាំងអាញ់រ (Dang Anh Ro) ជឿថា៖ «អ្នកយកសារព័ត៌មាន ឬសិល្បករគ្រប់រូបដែលចង់ជោគជ័យត្រូវមានរចនាបទដោយឡែករៀងៗខ្លួន។ និយាយតាមរបៀបផ្សេងគឺ ត្រូវមាន "សារធាតុ" ។ សារធាតុ ក្នងខ្លួនមនុស្សម្នាក់ៗ រហូតដល់រំលេចចេញមក ហើយរលាយចូលទៅក្នុងស្នាដៃរបស់ខ្លួន»។
យើងឃើញថាក្នុងស្នាដៃរបស់អ្នកថតរូប ដាំងអាញ់រ (Dang Anh Ro) គឺ "សារធាតុធម្មជាតិ" តាមរចនាបទរបស់កសិករ និងពោរពេញទៅដោយលក្ខណៈពលកម្មនៃដង្ហើមជីវិតប្រចាំថ្ងៃ ឆ្លងកាត់ដំណាក់កាលនីមួយៗ និងស្ថានភាពសង្គម... ពិភាក្សាលើប្រធានបទនេះ កាលដែលមានជីវិតរស់នៅអតីតអ្នកថតរូប វ៉ អានខាញ (Vo An Khanh) ក៏យល់ព្រមជាមួយយើងដែរ។ អតីតអ្នកថតរូប វ៉ អានខាញ (Vo An Khanh) ក៏សប្បាយចិត្តយ៉ាងខ្លាំង ដោយសារអ្នកថតរូប ដាំងអាញ់រ (Dang Anh Ro) ជ្រើសរើសទិសដៅត្រឹមត្រូវ។ រៀនពីគាត់ ប៉ុន្តែចេះ បត់បែន និងច្នៃប្រឌិត។
អ្នកថតរូប ដាំង អាញ់រ (Dang Anh Ro) បានបង្កើតចំណាប់អារម្មណ៍ក្នុងវិស័យថតរូបយ៉ាងឆាប់រហ័សជាមួយ៖ មេដាយប្រាក់នៅតំបន់ដីសណ្ដទន្លេគឺវឡុង (Cuu Long)ឆ្នាំ ១៩៩៣ ជាមួយនឹងស្នាដៃ “សញ្ញានៃការរស់ឡើងវិញ”ពានរង្វាន់លេខមួយនូវថតរូបសិល្បៈខេត្ត មិញហាយ (Minh Hai) ឆ្នាំ ១៩៩៥; ពានរង្វាន់លើកទឹកចិត្តតំបន់ដីសណ្ដទន្លេ គឺវឡុង (Cuu Long) ឆ្នាំ ១៩៩៦ ជាមួយនឹងស្នាដៃរូបភាពកសិករ; ពានរង្វាន់ពិសេសអន្តរជាតិនៅប្រទេសស្រីលង្កាជាមួយរូបភាពកសិករ; តាំងពិព័រណ៍រូបថតទូទាំងប្រទេស ១៩៩៨ ជាមួយស្នាដៃរអំណោយផល... ក្នុងពេលជាមួយគ្នានោះលោក រ (Ro) បច្ចុប្បន្នបានចូលរួមក្នុងកងជួរអ្នកថតរូបរបស់ប្រទេស ក្នុងតួនាទីជាប្រធានសមាគមអ្នកថតរូបវៀតណាម នៅខេត្តបាកលៀវ (Bac Lieu) ./.
ខ្លឹមសារ៖ កុងតាំ
រូបថត៖ អតីតអ្នកថតរូប អាន ខាញ (Vo An Khanh) អ្នកថតរូប គីម គឿង (Kim Cuong) អ្នកថតរូប ដាំង អាញ់រ (Dang Anh Ro)
បច្ចេកទេសក្រាហ្វិក៖ ត្រាងញុង (Trang Nhung)