អមដំណើរភ្ញៀវទេសចរទៅគ្រប់ទីកន្លែង ដើម
សិល្បៈគូររបាំងមុខបានរួមចំណែកនាំ ហូយអាន (Hoi An) ក្លាយជាទីក្រុងច្នៃប្រតិដ្ឋនៃអង្គការ UNESCO ។ រូបថត៖ ឯកសារនៃមជ្ឈមណ្ឌលវប្បធម៌ និង កីឡា ផ្សាយសំឡេង និង ទូរទស្សន៍ ហូយអាន (Hoi An)។
នៅមណ្ឌលបេតិកភណ្ឌពិភពលោកទីក្រុងបុរាណ ហូយអាន (Hoi An) មានវិចិត្រករម្នាក់ បានចំណាយកម្លាំងកាយចិត្ត និងចំណូលចិត្តជាង៤០ឆ្នាំ សម្រាប់សិល្បៈគូររបាំងមុខលើក្រដាសកាតុង។ របាំងមុខរាប់ពាន់គ្រឿងមានលក្ខណៈរចនាបទរបាំងមុខបែបល្ខោនរបស់លោក ដើរតួនាទីដូចជា “រាជទូតវប្បធម៌”អមដំណើរភ្ញៀវទេសចរទៅគ្រប់ទីកន្លែង ដើម្បីនិទានរឿងរ៉ាវដ៏ចំណាប់ អំពីភូមិស្រុក ក្វាងណាម (Quang Nam)។
វិចីត្រករនោះ គឺលោកប៊ូយ គ្វីភង់ (Bui Quy Phong) ជាបុរសម្នាក់មានអាយុប្រហែល៧០ឆ្នាំ មានទឹកមុខកំណាច់ លាយលំដោយទុក្ខលំបាក ជនអនាថា ប៉ុន្តែក៏មានភាពអ្វីក្រមិចក្រមើមប្លែកៗផងដែរ។
វិចិត្រករភង់ (Phong) ប្រកបមុខរបរគូររបាំងមុខ គិតរហូតដល់សព្វថ្ងៃនេះ ក៏មានរយៈពេលជាង៤០ឆ្នាំហើយ។ កាលទើបតែរំដោះ លោកប្រកបមុខរបរធ្វើក្បាលម៉ុងសាយ តែលោកបានបត់ភ្លាមៗ បែរទៅជាទៅធ្វើគ្រូល្ខោនវិញ។ នៅថ្ងៃខែនោះ លោកធ្វើដំណើរតាមរោងល្ខោនអណ្តែតរសាត់គ្រប់ទីកន្លែង មិនត្រឹមតែចិញ្ចឹមក្តីសុបិនច្រៀងល្ខោនប៉ុណ្ណោះ នៅទាំងដើម្បីបំពេញចំណូលចូលចិត្តអនាថារបស់គាត់ផង។
វិចិត្រករ ប៊ូយ គ្វីភង់ (Bui Quy Phong) អ្នកមានរយៈពេលជាង៤០ឆ្នាំ ប្រកបមុខរបរគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)។ រូបថត៖ ថាញហ្វ័រ កាសែតរូបភាពវៀតណាម
ដូច្នោះហើយ មុខរបរគ្រូល្ខោនក៏មិនអាចឃាត់ដំណើរលោកបានយូរ ដោយលោហិតឈាមចំណូលចិត្តគូរ ទទូចហៅលោកវិលត្រឡប់វិញ។ ថ្ងៃវិលត្រឡប់ លោកមិនគូរក្បាលម៉ុងសាយដូចដើមទៀត លោកបែរជាគូររបាំងមុខលើក្រដាសកាតុងទៅវិញ។ ការងារនោះ ហាក់ដូចមិនស៊ីខ្សែគ្នាទាល់តែសោះ ប៉ុន្តែបែរជាមានទំនាក់ទំនងពិសេស ពីព្រោះបច្ចេកទេសតុបតែងក្បាលម៉ុងសាយ និងគូររបាំងមុខល្ខោនសុទ្ធតែមានលក្ខណៈប្រហាក់ប្រហែលគ្នា ក្នុងរចនាបទតែមួយ មានក្រិតក្រមត្រឹមត្រូវអំពីស្នាមគំនូស ទម្រង់រូបភាព ពណ៌ និងពិសេសគឺការសន្មតខ្ពស់។
នៅទីក្រុងបុរាណ ហូយអាន (Hoi An) វិចិត្រករ ប៊ូយ គ្វីភង់ (Bui Quy Phong) បើកកម្មន្តសាលគំនូរខ្នាតតូចមួយ មានឈ្មោះថា “របាំងមុខពេលវេលា” (The Timing Masks)។ នេះជាទីតាំងផលិតផង ជាទីកន្លែងតាំងពិព័រណ៍ឧទ្ទេសនាម និង ដាក់លក់របាំងមុខ សម្រាប់អតិថិជនផង។
ទោះបីគូរតាមប្រធានបទអ្វី របាំងមុខនៅតែមានលក្ខណៈរចនាបទសិល្បៈរបាំងមុខបែបល្ខោនទាំងអស់។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
កម្មន្តសាលខ្នាតតូចមែន ប៉ុន្តែតែងមានអ្នកមកទស្សនា និងទិញយ៉ាងកុះករ ច្រើនបំផុតភ្ញៀវទេសចរបរទេស។ អ្នកមកជាមួយនឹង “របាំងមុខពេលវេលា” ចំនួនច្រើនដោយមានភាពងឿងឆ្ងល់ អំពីបរិយាកាសចំណាប់អារម្មណ៍នៅកម្មន្តសាល ម្យ៉ាងក៏ដោយសារម្ចាស់កម្មន្តសាលមានទេពកោសល្យ រីករាយសប្បាយ តែងត្រៀមចិត្តបម្រើភ្ញៀវជានិច្ច ដោយអាចអង្គុយរាប់ម៉ោងសំណេះសំណាល ពីលក្ខណៈប្រពៃ ថ្មីប្លែកនៃសិល្បៈ គូររបាំងមុខល្ខោនភូមិស្រុក ក្វាងណាម (Quang Nam)។
ជាអ្នករងឥទ្ធិពលជ្រៅនៃសិល្បៈល្ខោន ជាពិសេសសិល្បៈគូរមុខតួសម្តែងល្ខោន ដូចនេះវិចិត្រករ ប៊ូយ គ្វីភង់ (Bui Quy Phong) បានទាញអារម្មណ៍មកលើ បច្ចេកទេសគូររបាំងមុខលើក្រដាសកាកតុងរបស់ខ្លួន។ ហេតុនេះ របាំងមុខរបស់លោក ទោះបីបានគូរតាមប្រធានបទណាក៏ដោយ ក៏សុទ្ធតែបង្កប់លក្ខណៈស្លាកស្នាមរចនាបទរបាំងមុខល្ខោន តាមបែបសន្មតខ្ពស់ ស្នាមគំនូសលេចធ្លោ តម្លាភាព ពណ៌ត្រូវគោរពដាច់ខាត់ តាមគោលការណ៍ ញីឈ្មោល មិនអាចច្រើនហួស៥តុងពណ៌ស្នូល គឺក្រហម ខ្មៅ ពណ៌ស លឿងទុំ និងបៃតង។
ការងារប្រចាំថ្ងៃ នៅកម្មន្តសាល “របាំងមុខពេលវេលា” នៃវិចិត្រករ ប៊ូយ គ្វីភង់ (Bui Quy Phong)។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
ក្នុងបរិយាកាសកម្មន្តសាលនៃវិចិត្រករ ប៊ូយ គ្វីភង (Bui Quy Phong) នៅក្បែររបាំងមុខល្ខោនពិតៗ បានគូរត្រឹមត្រូវតាមកំហិតកាលពីដើម នៅមានរបាំងមុខជាច្រើនទៀត បានលោកគូរតាមប្រធានបទផ្សេងៗគ្នា ដូចជា រូបភាពរែងអង្រែកលក់តាមផ្លូវ យុវវ័យ ទេសភាពភូមិស្រុក បេតិកភណ្ឌ ហូយអាន (Hoi An) មនោសញ្ចេតនាគូស្រករ រូបឆាយលក្ខណ៍ ផ្កា ជួនកាលនៅមានគូរទាំងរូបភាពមានលក្ខណៈទំនើប ស្រពេចស្រពឺល។ល។ ប៉ុន្តែទាំងអស់សុទ្ធតែមានលក្ខណៈនៃបច្ចេកទេសគូររបាំងមុខល្ខោន។ នោះជាទេពកោសល្យនៃសិល្បករម្នាក់ ដោយមានគោលបំណងចង់បង្កើតស្នាដៃថ្មីរបស់ខ្លួន ដើម្បីឆ្លើយតបនឹងតម្រូវការអ្នកលេង តែនៅរក្សាបានចរិតស្នូល វប្បធម៌នៃជនជាតិវៀតណាម។
វិចិត្រករ ប៊ូយ គ្វីភង់ (Bui Quy Phong) រៀបរាប់ថា សិល្បៈគូររបាំងមុខល្ខោន គឺជាការគូរបែបប្រពៃណីពិសេស នៃជនជាតិវៀតណាម ផ្សេងអំពីការគូររបាំងមុខបែបលក្ខណៈល្ខោនចិន ឬគូររបាំងមុខបែបណាមួយផ្សេងនៃប្រទេសនានាក្នុងតំបន់។
វិចិត្រករ ប៊ូយ គ្វីភង់ (Bui Quy Phong)ជាមួយរបាំងមុខមានតែមួយរបស់ខ្លួន។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
“របាំងមុខល្ខោនវៀតណាម ប្រើតែ៥តុងពណ៌ រីឯរបាំងមុខចិនអាចគូរទៅដល់៨ ឬ១០តុងពណ៌។ ក្នុងការគូរ តុងពណ៌របាំងមុខចិន អាចមានការលាយឡំ សង្កត់លើគ្នា រីឯរបាំងមុខល្ខោននេះ មានការបែងចែកជាក់លាក់ ស្នាមគំនូស” វិចិត្រករ ប៊ូយ គ្វីភង់ (Bui Quy Phong) ឱ្យដឹង។
ប្រការពិសេសក្នុងការគូររបាំងមុខនៃវិចិត្រករ ប៊ូយ គ្វីភង់ (Bui Quy Phong) គឺលោកមិននាំយករូបភាព ស្នាមគំនូរ ដែលមានលក្ខណៈកំណាច់ អាក្រក់ យកមកតុបតែងនោះទេ។ ជំនួសការងារនោះ លោកតែងប្រើប្រាស់ motip ដែលមានលក្ខណៈរីករាយសប្បាយ មនុស្សសាស្រ្ត ពីព្រោះលោកចង់តម្រូវមនុស្សទៅកាន់ភាពសច្ចៈ ស្លូតត្រង់ និងវិចិត្រ ជាសម្រស់មួយដែលនាំមកជូនមនុស្សលេង មានអារម្មណ៍ស្រឡាញ់រាប់អាន សុខស្ងប់ និង បង្កប់ចំណុចសកម្មអំពីជីវភាពរស់នៅ។
ជាង៤០ឆ្នាំកន្លង ដោយថ្វីដៃទេពកោសល្យនៃវិចិត្រករ ប៊ូយ គ្វីភង់ (Bui Quy Phong) របាំងមុខរាប់ពាន់គ្រឿង បានធ្វើសម្រេច គ្មានមួយណាដូចមួយណា របាំងមុខនីមួយៗជាស្នាដៃមានតែមួយគត់ និងមានរឿងរ៉ាវដោយឡែកៗ ពាំនាំប្រការមនុស្សសាស្រ្ត ល្អប្រពៃដែលអ្នកធ្វើចង់ផ្តាំផ្ញើដល់អ្នកប្រើ ដោយគោលបំណងមួយថ្ងៃកាន់តែមានមនុស្សយល់ដឹងអំពីមនុស្សលោក វប្បធម៌ បេតិកភណ្ឌ និងទេសភាពភូមិស្រុក ក្វាងណាម (Quang Nam) របស់ខ្លួន។
កម្មន្តសាល “របាំងមុខពេលវេលា” ជាទីកន្លែងចំណូលចិត្តពេលអតិថិជនធ្វើដំណើរមកដល់ទីក្រុងបុរាណ ហូយអាន (Hoi An)។ រូបថត៖ ថាញហ្វ័រ/ កាសែតរូបភាពវៀតណាម
បច្ចុប្បន្នទោះបី មានវ័យចំណាស់ តែវិចិត្រករ ប៊ូយ គ្វីភង់ (Bui Quy Phong) នៅតែឆេះជាមួយចំណូលចិត្តដូចថ្ងៃដែលទើបកើតឡើងថ្មីៗ។ ក្រៅពីម៉ោងធ្វើការ លោកនៅធ្វើដំណើរទៅទីកន្លែងជាច្រើន ទៅប្រទេសមួយចំនួន សិក្ខាសាលាដើម្បីឧទ្ទេសនាម ផ្សព្វផ្សាយ សិល្បៈគូររបាំងមុខរបស់ខ្លួន ពិសេសគឺក្តីសប្បាយបានផ្តល់ជូនស្រទាប់យុវវ័យ ដែលចូលចិត្តខាងមុខវិជ្ជាសិល្បៈពិសេសនៃភូមិស្រុក ភូមិកំណើត។ ជាមួយការចូលរួមដោយស្ងាត់ៗ តែមានសភាពលំនឹង យូរអង្វែង វិចិត្រករ ប៊ូយ គ្វីភង់ (Bui Quy Phong) បានចូលរួមកម្លាំងមួយចំណែករបស់ខ្លួន ចូលបេតិកភណ្ឌពិភពលោកទីក្រុងបុរាណ ហូយអាន (Hoi An) ក្លាយជាទីក្រុងច្នៃប្រតិដ្ឋសកលលោក នៃអង្គការ UNESCO ក្នុងវិស័យសិប្បកម្ម និង សិល្បៈប្រជាប្រិយនៅឆ្នាំ២០២៣៕
អត្ថបទ៖ ថាញហ្វ័រ រូបថត៖ ថាញហ្វ័រ/ឯកសារ
ប្រែសម្រួល៖ រីកើង