កម្រងរូបសំណាកសត្វខ្លា បានសិប្បករក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតមិញឡុងទី១ (Minh Long I) (លេខ៣៣៣ ភូមិហឹងឡុក - Hung Loc សង្កាត់ហឹងឌិញ - Hung Dinh ទីរួមស្រុកធ្វឹនអាន - Thuan An ខេត្តប៊ិញយឿង - Binh Duong) ដែលមានការរចនាពិសេស មានលក្ខណៈសិល្បៈខ្ពស់ បង្កប់អត្ថន័យមានសំណាងល្អ សមស្របសម្រាប់តាំងនិងជូនជាអំណោយដល់សាច់ញាតិ ជាមួយនឹងពាក្យជូនពរឆ្នាំថ្មីសុខស្ងប់ ប្រាថ្នាអ្វីបានដូចបំណង។
តាំងពីបុរាណកាល រូបសំណាកសត្វខ្លា បានផ្សារភ្ជាប់នឹងរូបភាពខ្លាំងក្លា អង់អាច ឫកពាថ្លៃថ្នូរ ពោរពេញទៅដោយអាថ៌កំបាំង។ ពីព្រោះសត្វខ្លាធ្លាប់ជាសត្វខ្លាំងពូកែ រហ័សរហួន ជំនាញខាងប្រមាញ់រកចំណី មិនរាលថយតទល់ជាមួយនឹងសត្វដទៃ ដែលមានមាឌធំ កម្លាំងពូកែ។ ស្តេចម្រឹគ នៅទាំងល្បីឈ្មោះខាងសំឡេងគ្រហឹម លាន់រំពង់ព្រៃព្រឹក្សា ធ្វើសត្វម្រឹគទាំងឡាយខ្លបខ្លាច។
ដោយសារហេតុនោះ ប្រជាប្រិយវៀតណាមទើបមានឃ្លាពោលថា “ខ្លាចដូចខ្លាចខ្លា”។ រីឯវប្បធម៌ ប្រវត្តិ និងសិល្បៈនៅតាមប្រទេសអាស៊ីអាគ្នេយ៍ តែងមានរូបភាពចង្កូម កែវភ្នែកមុត សម្ញែងក្រចក ហាមាត់ បញ្ចេញឫកកាច់សាហាវ ឬក្នុងលក្ខណៈត្រៀមទ្រាបចាប់សត្វជាចំណី។ ដូច្នេះ ពេលសំឡឹងមើលរូបសំណាកសត្វខ្លាទេព អំណរបុណ្យចូលឆ្នាំថ្មី របស់ក្រុមហ៊ុនមិញឡុងទី១ (Minh Long I) មនុស្សគ្រប់គ្នាភ្ញាក់ផ្អើល “ម្តេចពួកវាស្លូតម្លេះ”។ រូបសំណាកសត្វខ្លាមហិច្ឆតា ឫពាទឹកមុខស្លូតបូត អង្គុយស្ងៀមសំឡឹងមេឃដី ឯខ្លាកូនទឹកមុខចាកមន្ទិល ដៃអូបគជ់ដូចបំណង ហើយជាពិសេសខ្លាញី ទឹកមុខស្ងប់រម្ងប់ កំពុងស្មឹងស្មាត់ស្មាធិ។
 ដំណាក់កាលសិតចូលពុម្ព បង្កើតបានរូបសំណាកដំបូង។
ដំណាក់កាលគូរស្លាកស្នាមសត្វខ្លា ទាមទារភាពប៉ិនប្រសប់ និងទេពកោសល្យរបស់សិប្បករ។ លោក លី ង៉ុកមិញ (Ly Ngoc Minh) អគ្គនាយកក្រុមហ៊ុនមិញឡុងទី១ (Minh Long I) ឈរក្បែររូបសំណាកសត្វខ្លាសេរ៉ាមិចមិញឡុង (Minh Long)។  ភ្ញៀវទិញរូបសំណាកសត្វខ្លាសេរ៉ាមិច នៅបន្ទប់តាំងមិញឡុងទី១ (Minh Long I)។ |
កម្រងរូបសំណាកសត្វខ្លាសេរ៉ាមិច មិញឡុងទី១ (Minh Long I) មានប្រធានបទចំនួន៣៖ មហិច្ឆតា សុខស្ងប់ ដូចបំណងប្រាថ្នា បង្ហាញពីបំណងល្អ តាមរយៈរូបរាងសត្វខ្លានីមួយៗ។ រូបសំណាកសត្វខ្លាមហិច្ឆតា បានសាងឡើងយ៉ាងប្រណីត រស់រវើក និងមានព្រលឹងបញ្ចេញតាមកែវភ្នែក រោម រាងទ្រលុកទ្រលន់ កម្លាំងខ្លាំងក្លា ជាស្តេចនៃម្រឹគ មានទម្រង់អង្គុយលើផែនថ្មលយចេញ នៅលើភ្នំខ្ពស់។ រូបសំណាកសត្វខ្លាសុខស្ងប់ បានសាងបែបលក្ខណៈទ្រលុកទ្រលន់ ពាក់អាវធំ កពាក់ខ្សែអង្កាំ កំពុងអង្គុយស្មឹងស្មាតស្មាធិ។
ទឹកមុខសុខស្ងប់ កែវភ្នែកធ្មិចដូចជាកំពុងលំហែ សម្រាក ប៉ុន្តែការពិតគឺកំពុងស្មាធិ ស្រូបយកបារមី ថាមពល ដើម្បីបុព្វហេតុយកជ័យជំនះថ្មី។ រូបសំណាកសត្វខ្លាដូចបំណងប្រាថ្នា បានសាងលក្ខណៈបែបអាយុនៅក្មេង កម្លាំងពលំមាំមួន ដូចជាកំលោះពោរពេញទៅដោយបំណងប្រាថ្នា។ កែវភ្នែករីករាយសប្បាយ មាត់ញញឹមស្រស់ តំណាងឱ្យភាពផុតទុក្ខកង្វល់គ្មានមន្ទិល សុភមង្គល។ ដៃឆ្វេងលើកដៃស្វាគមន៍ជិតស្និទ្ធ។ ដៃស្តាំកាន់គជ់ដូចបំណង មានអត្ថន័យជួបតែសំណាងល្អ បំណងប្រាថ្នានឹងបានក្លាយជាការពិត ដូចដែលបានប្រាថ្នា។
លោក លី ង៉ុកឡុង (Ly Ngoc Long) អគ្គនាយកក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតមិញឡុងទី១ (Minh Long I) ឱ្យដឹងថា រូបសំណាកសត្វទេពឆ្នាំខាល ចត្វាស័ក របស់មិញឡុងទី១ (Minh Long I) ពាំនាំពាក្យផ្តាំផ្ញើ យើងគ្រប់គ្នាចូរចំណាយពេលវេលាពិចារណា ព្រមទាំងថែទាំសុខភាពខាងក្នុងឱ្យបានច្រើន ដើម្បីឆ្នាំថ្មីពោរពេញដោយភាពសុខស្ងប់ ដូចបំណងប្រាថ្នា។
កម្រងរូបសំណាកសត្វខ្លាសេរ៉ាមិច មិញឡុងទី១ (Minh Long I) ជាមួយការរចនាពិសេស មានលក្ខណៈសិល្បៈខ្ពស់ បង្កប់អត្ថន័យផ្តល់ភាពសុខស្ងប់ល្អប្រពៃ សមស្របនឹងការដាច់តាំង ទុកជូនជាអំណោយសម្រាប់សាច់ញាតិ ពាំនាំពាក្យជូនពរសុខស្ងប់ ដូចបំណងប្រាថ្នា៕