ទេសចរណ៍ រូបសំណាកព្រះយេស៊ូធំបំផុតទ្វីបអាស៊ីនៅខេត្តវូងតាវ (Vung Tau) 11/08/2019 ជាមួយនឹងកម្ពស់ ៣២ម៉ែត្រ រង្វាស់ដៃទាំងសងខាងទូលាយ ១៨.៤ម៉ែត្រ រូបសំណាកព្រះយេស៊ូបានបង្កើតឯតទគ្គកម្មជា “រូបសំណាកព្រះយេស៊ូធំបំផុតទ្វីបអាស៊ី”។ នេះជាទីកន្លែងទស្សនាមិនអាចរំលងបាននៅទីក្រុងវូងតាវ (Vung Tau)។ ភៀវទេសចរអាចគយគន់រូបសំណាកព្រះយេស៊ូគ្រប់ទិសទីពីទីក្រុង។ ប៉ុន្តែអស្ចារ្យបំផុត គឺឡើងទៅកាន់កំពូលភ្នំតូច មកដល់ជើងរូបសំណាក រួចធ្វើដំណើរតាមជណ្តើរខាងក្នុងទៅកាន់ប៉ុស្តិ៍សង្កេតការណ៍ នៅលើស្មាទាំងសងខាងនៃរូបសំណាក ដើម្បីគយគន់ទេសភាពទីក្រុង និង ឆ្នេរសមុទ្រជុំវិញ។ រូបសំណាកព្រះយេស៊ូ បានចាប់ផ្តើមកសាងពីដើមឆ្នាំ១៩៧២ ប៉ុន្តែដោយសារឥទ្ធិពលនៃកក្តាខាងក្រៅមួយចំនួន ទើបសំណង់បានបង្អាក់ ហើយបង្វែទីតាំងកសាង រហូតដល់ឆ្នាំ១៩៩៤ ទើបបានសម្ពោធឆ្លងជាផ្លូវការ។ ស្ថិតនៅលើកំពូលភ្នំតូច នៅកម្ពស់ ១៦៧ម៉ែត្រ បើប្រៀបនឹងកម្រិតទឹកសមុទ្រ ដំបូងឡើយរូបសំណាកព្រះយេស៊ូមានរចនាខុសប្លែក បើប្រៀបនឹងរូបសំណាកសព្វថ្ងៃ ប៉ុន្តែដោយសារសំណង់បានកសាងនៅទីតាំងផ្សេងខ្ពស់ជាង អាកាសធាតុស្មុគស្មាញ ទាមទារត្រូវមានប្លង់រចនាមួយ មានរចនាសម្ពន្ធ និង ទម្រង់រឹងមាំ ម្លោះហើយរូបសំណាកបានកែប្រែក្លាយជាមានរចនាដូចសព្វថ្ងៃ។ រូបសំណាកព្រះយេស៊ូដូចជាប៉ុស្តិ៍ឆ្មាំមួយ ភ្ញៀវទេសចរអាចសំឡឹងឃើញនូវទេសភាពទីក្រុងវូងតាវ (Vung Tau) ទាំងស្រុង។ រូបថត៖ កុងដាត សំឡឹងមើលពីប៉ុស្តិ៍សង្កេតការណ៍នៅលើស្មាទាំងសងខាងនៃរូបសំណាកព្រះយេស៊ូ សំឡឹងឆ្ងាយៗទៅខាងស្តាំគឺជ្រោយង៉ិនហ្វុង (Nghinh Phong) ខាងឆ្វេងគឺកោះហនបា (Hon Ba)។ រូបថត៖ កុងដាត រូបសំណាកព្រះយេស៊ូបែរមុខឆ្ពោះទៅកាន់សមុទ្រវូងតាវ (Vung Tau)។ រូបថត៖ កុងដាត ខាងក្នុងរូបសំណាក គឺជណ្តើរគូថខ្យងរួមមាន១៣៣កាំ ចាប់តាំងពីជើងរហូតដល់ស្មារូបសំណាក។ រូបថត៖ កុងដាត ក្រោមជើងរូបសំណាកមានកេរដំណែល “កាំភ្លើងធំបុរាណ” លើភ្នំតូច ជាសំណង់យោធាដែលចក្រភពបារាំង កសាងនៅចុងសតវត្សរ៍ទី១៩ ដើមសតវត្សរ៍ទី២០។ រូបថត៖ ថុងហាយ ផ្លូវធ្វើដំណើរទៅកាន់រូបសំណាកព្រះយេស៊ូ មានភាពងាយស្រួលណាស់ ភ្ញៀវទេសចរអាចធ្វើដំណើរទៅកាន់ឆ្នេរខាងក្រោយ ដើរបណ្តោយតាមផ្លូវ ធ្វីវឹន (Thuy Van) ទៅកាន់ជ្រោយង៉ិនហ្វុង (Nghinh Phong) ឬដើរតាមផ្លូវ ហាឡុង (Ha Long) ពីឆ្នេរខាងមុខទៅកាន់ជ្រោយង៉ិនហ្វុង (Nghinh Phong) (រូបសំណាកស្ថិតនៅជិតជ្រោយង៉ិនហ្វុង - Nghinh Phong) ខាងក្រោមជើងរូបសំណាកព្រះយេស៊ូមានចំណត់រថយន្តសម្រាប់ឡាន និង ទោចក្រយានយន្តធំទូលាយ។ ចង់ធ្វើដំណើរទៅកាន់រូបសំណាកព្រះយេស៊ូ ភ្ញៀវទេសចរផ្ញើឡាននៅខាងក្រោមជើងភ្នំរួចដើរតាមជណ្តើរថ្មជិត១.០០០កាំ សងខាងគឺរុក្ខជាតិស្រស់បំព្រងសាយភាយក្លិនក្រអូបផ្កាចំប៉ី។ តាមផ្លូវឡើងទៅកាន់ភ្នំមានកន្លែងសម្រាកត្រជាក់ជាច្រើនអាចគយគន់ចំណែកមួយនៃលំហសមុទ្រដ៏ធំធេង។ រូបសំណាកព្រះយេស៊ូមានកម្ពស់៣២ម៉ែត្រ តម្កល់លើផែនថ្ម មានរូបចម្លាក់សាវកទាំង១២រូប ប្រវែងដៃទាំងសងខាង គឺ១៨,៤ម៉ែត្រ។ ខាងក្នុងរូបសំណាក គឺជណ្តើរគូថខ្យងមាន១៣៣កាំ បណ្តោយពីក្រោមរហូតទៅដល់កររូបសំណាក ខាងក្នុងរូបសំណាកអាចផ្ទុកបានភ្ញៀវទេសចរចំនួន១០០នាក់ មកទស្សនាជួនពេលតែមួយ។ សម្ភារសម្រាប់កសាងរូបសំណាក ស្ទើរទាំងអស់បានយកមកពីទឹកដូចជា៖ ខ្សាច់ ថ្មគ្រួស យកមកពីព្រែកដុងណាយ (Dong Nai) ថ្មម៉ាប យកមកពីកោះ ណនណឿក (Non Nước) ក្រុងដាណាំង។ ដោយសារកសាងនៅលើទីតាំងខ្ពស់ ទើបការដឹកជញ្ជូនសម្ភាររាប់ពាន់តោនឡើងទៅលើភ្នំជួបលំបាក បូកបន្ថែមការងារជីកគ្រឹះក៏លំបាកក្រៃលែងដែរ ពីព្រោះខាងលើកំពូលភ្នំមានប្រព័ន្ធផ្លូវរូងក្រោមដីបេតង់ បានកសាងយ៉ាងរឹងមាំនាកាលសម័យបារាំងកាន់កាប់។ ថ្ងៃទី១៨ ខែមករា ឆ្នាំ១៩៩៣ រូបសំណាកព្រះយេស៊ូបានទទួលស្គាល់ជាបេតិកភណ្ឌប្រវត្តិសាស្រ្ត វប្បធម៌ថ្នាក់ជាតិ។ ជាមួយនឹងប្លង់រចនាពិសេស និង ទ្រង់ទ្រាយធំអស្ចារ្យ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០០៦ មជ្ឈមណ្ឌលបញ្ជីឯតទគ្គកម្មវៀតណាម និង ក្រុមហ៊ុនវប្បធម៌ដឹមសែន (Dam Sen) បានប្រទានជួនរូបសំណាកនេះ នូវឯតទគ្គកម្មជា “រូបសំណាកព្រះយេស៊ូធំបំផុតវៀតណាម”។ ថ្ងៃទី៩ ខែមករា ឆ្នាំ២០១២ មជ្ឈមណ្ឌលបញ្ជីឯតទគ្គកម្មវៀតណាម (VietKings) បានប្រកាសជាផ្លូវការនូវព្រឹត្តិការណ៍ទាំង១០ នៃឯតទគ្គកម្មឆ្នាំ២០១២ ក្នុងនោះ “រូបសំណាកព្រះយេស៊ូ (វូងតាវ - Vung Tau)” បានទទួលស្គាល់ជា “រូបសំណាកព្រះយេស៊ូធំបំផុត”។ ចង់ធ្វើដំណើរទៅកាន់រូបសំណាកព្រះយេស៊ូ ភ្ញៀវទេសចរត្រូវឆ្លងកាត់កាំជណ្តើរថ្មរាប់រយកាំ។ រូបថត៖ ថុងហាយ ផ្លូវទៅកាន់រូបសំណាកព្រះយេស៊ូដូចជាការសាកល្បងមួយ សម្រាប់នរណាចង់យកជំនះ។ រូបថត៖ ថុងហាយ ភ្ញៀវទេសចរ ចូលចិត្តនឹងទេសភាពក្រោមជើងរូបសំណាក។ រូបថត៖ ថុងហាយ ភ្ញៀវទេសចរថតរូប សម្រាកកាយ និង គយគន់ទេសភាពក្រោមជើងរូបសំណាក។ រូបថត៖ ថុងហាយ កាំជណ្តើរថ្មនាំឡើងកាន់ជើងរូបសំណាកព្រះយេស៊ូ ឆ្ងាយៗជាជ្រោយ ង៉ិនហ្វុង (Nghinh Phong) ទីកន្លែងទេសចរណ៍ល្បីឈ្មោះមួយ របស់ទីក្រុងវូងតាវ (Vung Tau)។ រូបថត៖ ថុងហាយ ទេសភាពមនោរម្យនៃទីក្រុង សមុទ្រវូងតាវ សំឡឹងពីស្មារូបសំណាកព្រះយេស៊ូ។ រូបថត៖ កុងដាត ទេសភាពឆើតឆាយស្រស់ត្រកាល នៃទីក្រុងសមុទ្រវូងតាវ (Vung Tau)។ រូបថត៖ ថុងហាយ បើលើកដំបូង មិត្តធ្វើដំណើរមកទីនេះ ប្រាកដជាផ្ញាក់ផ្អើល ពេលគយគន់រូបសំណាកព្រះយេស៊ូខ្ពស់ធំមួយ ឈរសន្ធឹងព្រមជាមួយទឹកមុខពេញទៅដោយភាពមេត្តា កំពុងបើករង្វង់ដៃឆ្ពោះទៅទិសសមុទ្រ។ ខាងក្នុងមានជណ្តើរគូថខ្យងនាំភ្ញៀវទេសចរឡើងទៅកាន់ទីតាំងករនៃរូបសំណាក ហើយធ្វើដំណើរចេញទៅដៃទាំងពីរសងខាងនៃរូបសំណាក។ ភ្ញៀវទេសចរអញ្ជើញមកទីនេះ សុទ្ធតែចែករំលែកនូវចំណាប់អារម្មណ៍ពិសេស ពេលគយគន់ទេសភាពទាំងស្រុងនៃទីក្រុងសមុទ្រវូងតាវ (Vung Tau) ពីខាងក្នុងនៃដៃទាំងពីររបស់រូបសំណាក។ ភ្ញៀវទេសចរនឹងសំឡឹងឃើញនឹងកែវភ្នែក នូវទេសភាពទាំងស្រុងនៃទីក្រុងវូងតាវ (Vung Tau) ជាមួយនឹងឆ្នេរសមុទ្រវែងរាបស្មើ ផ្លូវថ្នល់ ទីប្រជុំជនហាក់ដូចបំប្រួញតូចមក ឬសំឡឹងមើលទៅសមុទ្រដ៏ធំធេង ក្រេបយកខ្យល់អាកាស ឬរក្សាទុកដោយរូបភាពពិសេស។ រូបសំណាកព្រះយេស៊ូ បើកទ្វារទទួលភ្ញៀវទេសចរ ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៥រសៀល ឥតគិតថ្លៃ។ ពេលធ្វើដំណើរទៅទស្សនា ភ្ញៀវទេសចរត្រូវជ្រើសសម្លៀកបំពាក់សមរម្យ គប្បីជ្រើសយកស្បែកជើងសមស្រប់ អាចធ្វើដំណើរស្រួល ដើម្បីធ្វើដំណើរកាំជណ្តើរថ្ម៕ អនុវត្តន៍៖ កុងដាត ថុងហាយ

ជាមួយនឹងកម្ពស់ ៣២ម៉ែត្រ រង្វាស់ដៃទាំងសងខាងទូលាយ ១៨.៤ម៉ែត្រ រូបសំណាកព្រះយេស៊ូបានបង្កើតឯតទគ្គកម្មជា “រូបសំណាកព្រះយេស៊ូធំបំផុតទ្វីបអាស៊ី”។ នេះជាទីកន្លែងទស្សនាមិនអាចរំលងបាននៅទីក្រុងវូងតាវ (Vung Tau)។ ភៀវទេសចរអាចគយគន់រូបសំណាកព្រះយេស៊ូគ្រប់ទិសទីពីទីក្រុង។ ប៉ុន្តែអស្ចារ្យបំផុត គឺឡើងទៅកាន់កំពូលភ្នំតូច មកដល់ជើងរូបសំណាក រួចធ្វើដំណើរតាមជណ្តើរខាងក្នុងទៅកាន់ប៉ុស្តិ៍សង្កេតការណ៍ នៅលើស្មាទាំងសងខាងនៃរូបសំណាក ដើម្បីគយគន់ទេសភាពទីក្រុង និង ឆ្នេរសមុទ្រជុំវិញ។ រូបសំណាកព្រះយេស៊ូ បានចាប់ផ្តើមកសាងពីដើមឆ្នាំ១៩៧២ ប៉ុន្តែដោយសារឥទ្ធិពលនៃកក្តាខាងក្រៅមួយចំនួន ទើបសំណង់បានបង្អាក់ ហើយបង្វែទីតាំងកសាង រហូតដល់ឆ្នាំ១៩៩៤ ទើបបានសម្ពោធឆ្លងជាផ្លូវការ។ ស្ថិតនៅលើកំពូលភ្នំតូច នៅកម្ពស់ ១៦៧ម៉ែត្រ បើប្រៀបនឹងកម្រិតទឹកសមុទ្រ ដំបូងឡើយរូបសំណាកព្រះយេស៊ូមានរចនាខុសប្លែក បើប្រៀបនឹងរូបសំណាកសព្វថ្ងៃ ប៉ុន្តែដោយសារសំណង់បានកសាងនៅទីតាំងផ្សេងខ្ពស់ជាង អាកាសធាតុស្មុគស្មាញ ទាមទារត្រូវមានប្លង់រចនាមួយ មានរចនាសម្ពន្ធ និង ទម្រង់រឹងមាំ ម្លោះហើយរូបសំណាកបានកែប្រែក្លាយជាមានរចនាដូចសព្វថ្ងៃ។ រូបសំណាកព្រះយេស៊ូដូចជាប៉ុស្តិ៍ឆ្មាំមួយ ភ្ញៀវទេសចរអាចសំឡឹងឃើញនូវទេសភាពទីក្រុងវូងតាវ (Vung Tau) ទាំងស្រុង។ រូបថត៖ កុងដាត សំឡឹងមើលពីប៉ុស្តិ៍សង្កេតការណ៍នៅលើស្មាទាំងសងខាងនៃរូបសំណាកព្រះយេស៊ូ សំឡឹងឆ្ងាយៗទៅខាងស្តាំគឺជ្រោយង៉ិនហ្វុង (Nghinh Phong) ខាងឆ្វេងគឺកោះហនបា (Hon Ba)។ រូបថត៖ កុងដាត រូបសំណាកព្រះយេស៊ូបែរមុខឆ្ពោះទៅកាន់សមុទ្រវូងតាវ (Vung Tau)។ រូបថត៖ កុងដាត ខាងក្នុងរូបសំណាក គឺជណ្តើរគូថខ្យងរួមមាន១៣៣កាំ ចាប់តាំងពីជើងរហូតដល់ស្មារូបសំណាក។ រូបថត៖ កុងដាត ក្រោមជើងរូបសំណាកមានកេរដំណែល “កាំភ្លើងធំបុរាណ” លើភ្នំតូច ជាសំណង់យោធាដែលចក្រភពបារាំង កសាងនៅចុងសតវត្សរ៍ទី១៩ ដើមសតវត្សរ៍ទី២០។ រូបថត៖ ថុងហាយ ផ្លូវធ្វើដំណើរទៅកាន់រូបសំណាកព្រះយេស៊ូ មានភាពងាយស្រួលណាស់ ភ្ញៀវទេសចរអាចធ្វើដំណើរទៅកាន់ឆ្នេរខាងក្រោយ ដើរបណ្តោយតាមផ្លូវ ធ្វីវឹន (Thuy Van) ទៅកាន់ជ្រោយង៉ិនហ្វុង (Nghinh Phong) ឬដើរតាមផ្លូវ ហាឡុង (Ha Long) ពីឆ្នេរខាងមុខទៅកាន់ជ្រោយង៉ិនហ្វុង (Nghinh Phong) (រូបសំណាកស្ថិតនៅជិតជ្រោយង៉ិនហ្វុង - Nghinh Phong) ខាងក្រោមជើងរូបសំណាកព្រះយេស៊ូមានចំណត់រថយន្តសម្រាប់ឡាន និង ទោចក្រយានយន្តធំទូលាយ។ ចង់ធ្វើដំណើរទៅកាន់រូបសំណាកព្រះយេស៊ូ ភ្ញៀវទេសចរផ្ញើឡាននៅខាងក្រោមជើងភ្នំរួចដើរតាមជណ្តើរថ្មជិត១.០០០កាំ សងខាងគឺរុក្ខជាតិស្រស់បំព្រងសាយភាយក្លិនក្រអូបផ្កាចំប៉ី។ តាមផ្លូវឡើងទៅកាន់ភ្នំមានកន្លែងសម្រាកត្រជាក់ជាច្រើនអាចគយគន់ចំណែកមួយនៃលំហសមុទ្រដ៏ធំធេង។ រូបសំណាកព្រះយេស៊ូមានកម្ពស់៣២ម៉ែត្រ តម្កល់លើផែនថ្ម មានរូបចម្លាក់សាវកទាំង១២រូប ប្រវែងដៃទាំងសងខាង គឺ១៨,៤ម៉ែត្រ។ ខាងក្នុងរូបសំណាក គឺជណ្តើរគូថខ្យងមាន១៣៣កាំ បណ្តោយពីក្រោមរហូតទៅដល់កររូបសំណាក ខាងក្នុងរូបសំណាកអាចផ្ទុកបានភ្ញៀវទេសចរចំនួន១០០នាក់ មកទស្សនាជួនពេលតែមួយ។ សម្ភារសម្រាប់កសាងរូបសំណាក ស្ទើរទាំងអស់បានយកមកពីទឹកដូចជា៖ ខ្សាច់ ថ្មគ្រួស យកមកពីព្រែកដុងណាយ (Dong Nai) ថ្មម៉ាប យកមកពីកោះ ណនណឿក (Non Nước) ក្រុងដាណាំង។ ដោយសារកសាងនៅលើទីតាំងខ្ពស់ ទើបការដឹកជញ្ជូនសម្ភាររាប់ពាន់តោនឡើងទៅលើភ្នំជួបលំបាក បូកបន្ថែមការងារជីកគ្រឹះក៏លំបាកក្រៃលែងដែរ ពីព្រោះខាងលើកំពូលភ្នំមានប្រព័ន្ធផ្លូវរូងក្រោមដីបេតង់ បានកសាងយ៉ាងរឹងមាំនាកាលសម័យបារាំងកាន់កាប់។ ថ្ងៃទី១៨ ខែមករា ឆ្នាំ១៩៩៣ រូបសំណាកព្រះយេស៊ូបានទទួលស្គាល់ជាបេតិកភណ្ឌប្រវត្តិសាស្រ្ត វប្បធម៌ថ្នាក់ជាតិ។ ជាមួយនឹងប្លង់រចនាពិសេស និង ទ្រង់ទ្រាយធំអស្ចារ្យ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០០៦ មជ្ឈមណ្ឌលបញ្ជីឯតទគ្គកម្មវៀតណាម និង ក្រុមហ៊ុនវប្បធម៌ដឹមសែន (Dam Sen) បានប្រទានជួនរូបសំណាកនេះ នូវឯតទគ្គកម្មជា “រូបសំណាកព្រះយេស៊ូធំបំផុតវៀតណាម”។ ថ្ងៃទី៩ ខែមករា ឆ្នាំ២០១២ មជ្ឈមណ្ឌលបញ្ជីឯតទគ្គកម្មវៀតណាម (VietKings) បានប្រកាសជាផ្លូវការនូវព្រឹត្តិការណ៍ទាំង១០ នៃឯតទគ្គកម្មឆ្នាំ២០១២ ក្នុងនោះ “រូបសំណាកព្រះយេស៊ូ (វូងតាវ - Vung Tau)” បានទទួលស្គាល់ជា “រូបសំណាកព្រះយេស៊ូធំបំផុត”។ ចង់ធ្វើដំណើរទៅកាន់រូបសំណាកព្រះយេស៊ូ ភ្ញៀវទេសចរត្រូវឆ្លងកាត់កាំជណ្តើរថ្មរាប់រយកាំ។ រូបថត៖ ថុងហាយ ផ្លូវទៅកាន់រូបសំណាកព្រះយេស៊ូដូចជាការសាកល្បងមួយ សម្រាប់នរណាចង់យកជំនះ។ រូបថត៖ ថុងហាយ ភ្ញៀវទេសចរ ចូលចិត្តនឹងទេសភាពក្រោមជើងរូបសំណាក។ រូបថត៖ ថុងហាយ ភ្ញៀវទេសចរថតរូប សម្រាកកាយ និង គយគន់ទេសភាពក្រោមជើងរូបសំណាក។ រូបថត៖ ថុងហាយ កាំជណ្តើរថ្មនាំឡើងកាន់ជើងរូបសំណាកព្រះយេស៊ូ ឆ្ងាយៗជាជ្រោយ ង៉ិនហ្វុង (Nghinh Phong) ទីកន្លែងទេសចរណ៍ល្បីឈ្មោះមួយ របស់ទីក្រុងវូងតាវ (Vung Tau)។ រូបថត៖ ថុងហាយ ទេសភាពមនោរម្យនៃទីក្រុង សមុទ្រវូងតាវ សំឡឹងពីស្មារូបសំណាកព្រះយេស៊ូ។ រូបថត៖ កុងដាត ទេសភាពឆើតឆាយស្រស់ត្រកាល នៃទីក្រុងសមុទ្រវូងតាវ (Vung Tau)។ រូបថត៖ ថុងហាយ បើលើកដំបូង មិត្តធ្វើដំណើរមកទីនេះ ប្រាកដជាផ្ញាក់ផ្អើល ពេលគយគន់រូបសំណាកព្រះយេស៊ូខ្ពស់ធំមួយ ឈរសន្ធឹងព្រមជាមួយទឹកមុខពេញទៅដោយភាពមេត្តា កំពុងបើករង្វង់ដៃឆ្ពោះទៅទិសសមុទ្រ។ ខាងក្នុងមានជណ្តើរគូថខ្យងនាំភ្ញៀវទេសចរឡើងទៅកាន់ទីតាំងករនៃរូបសំណាក ហើយធ្វើដំណើរចេញទៅដៃទាំងពីរសងខាងនៃរូបសំណាក។ ភ្ញៀវទេសចរអញ្ជើញមកទីនេះ សុទ្ធតែចែករំលែកនូវចំណាប់អារម្មណ៍ពិសេស ពេលគយគន់ទេសភាពទាំងស្រុងនៃទីក្រុងសមុទ្រវូងតាវ (Vung Tau) ពីខាងក្នុងនៃដៃទាំងពីររបស់រូបសំណាក។ ភ្ញៀវទេសចរនឹងសំឡឹងឃើញនឹងកែវភ្នែក នូវទេសភាពទាំងស្រុងនៃទីក្រុងវូងតាវ (Vung Tau) ជាមួយនឹងឆ្នេរសមុទ្រវែងរាបស្មើ ផ្លូវថ្នល់ ទីប្រជុំជនហាក់ដូចបំប្រួញតូចមក ឬសំឡឹងមើលទៅសមុទ្រដ៏ធំធេង ក្រេបយកខ្យល់អាកាស ឬរក្សាទុកដោយរូបភាពពិសេស។ រូបសំណាកព្រះយេស៊ូ បើកទ្វារទទួលភ្ញៀវទេសចរ ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៥រសៀល ឥតគិតថ្លៃ។ ពេលធ្វើដំណើរទៅទស្សនា ភ្ញៀវទេសចរត្រូវជ្រើសសម្លៀកបំពាក់សមរម្យ គប្បីជ្រើសយកស្បែកជើងសមស្រប់ អាចធ្វើដំណើរស្រួល ដើម្បីធ្វើដំណើរកាំជណ្តើរថ្ម៕ អនុវត្តន៍៖ កុងដាត ថុងហាយ