ទិដ្ឋភាពនៃការព្យុហយាត្រារំលឹកខួបអនុស្សាវរីយ៍លើកទី៧៥ នៃការរំដោះទីក្រុង Leningrad របស់ប្រទេសរុស្ស៊ី
នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ រថក្រោះនិងប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីជាច្រើន បានធ្វើព្យុហយាត្រាឆ្លងកាត់មជ្ឈមណ្ឌលក្រុង Saint Petersburg ដែលត្រូវបានស្គាល់ជាទីក្រុង Leningrad សំដៅរំលឹកខួបអនុស្សាវរីយ៍លើកទី៧៥ នៃការរំដោះទីក្រុង ក្នុងសង្គ្រាមលោកលើកទី ២ ។
នេះជាលើកដំបូងដែលប្រទេសរុស្ស៊ីបានរៀបចំការបង្ហាញនូវអាវុធធុនក្នុងសម័យសង្គ្រាម និងទំនើបៗនៅក្នុងទីក្រុងធំបំផុតទី ២ របស់ប្រទេសនេះ។គួរបញ្ជាក់ថា ទីក្រុង Leningrad គឺជានិមិត្តរូបនយោបាយដ៏សំខាន់មួយរបស់អតីតសហភាពសូវៀត ដែលផ្សារភ្ជាប់ជាមួយបដិវត្តន៍ខែតុលារបស់រុស្ស៊ី។ ទីក្រុងនេះធ្លាប់ត្រូវបានកងកម្លាំងហ្វាស៊ីសអាល្លឺម៉ង់ឡោមព័ទ្ធក្នុងរយៈពេល ៨៧២ ថ្ងៃ ចាប់ពីឆ្នាំ 1941-1944 ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម