អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Ryabkov នាថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៧ ឲ្យដឹងថា រុស្ស៊ីនឹងខំប្រឹងប្រែងស្ដារប្រក្រតីភាពទំនាក់ទំនងជាមួយអាមេរិកតាមដំណើរការសមស្របជាមួយភាគីអាមេរិក ហើយមិនមែនជាការចាប់បង្ខំនោះឡើយ។ លោក Ryabkov ជឿជាក់ថា ដំណាក់កាលតានតឹងក្នុងទំនាក់ទំនងរវាង ប្រទេសទាំងពីរនាបច្ចុប្បន្ននឹងបញ្ចប់ឆាប់ឬក្រោយ។អនុរដ្ឋមន្រ្តីរូបនេះអះអាងថា ម៉ូស្គូត្រៀមខ្លួនជាស្រេចរង់ចាំក្នុងរយៈពេលមួយដើម្បីរដ្ឋអំណាចនាបច្ចុប្បន្ននៅអាមេរិកតែងតាំងកម្មាភិបាលសំខាន់ៗហើយកំណត់អាទិភាពក្នុងគោលនយោបាយ ដែលក្នុងនោះមានទំនាក់ទំនងជាមួយរុស្ស៊ី៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម