រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov និងសមភាគីអាមេរិកលោក John Kerry នាថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦ បានធ្វើការសន្ទនាតាមទូរស័ព្ទអំពីស្ថានភាពនៅស៊ីរី ក្នុងនោះពិភាគ្សាអំពីលទ្ធភាពបន្ធូរស្រាលភាពតានតឹងនៅទីក្រុង Aleppo។រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Lavrov បានសង្កត់ធ្ងន់ទៅលើការមិនយល់ព្រមជាមួយឧបាយកលរបស់ក្រុមប្រឆាំងដែលត្រូវបានគាំទ្រដោយលោកខាងលិចសំដៅរារាំងជំនួបចរចាររវាងភាគីទាក់ទិននានាអំពីដំណោះស្រាយនយោបាយសំរាប់វិបត្តិនៅប្រទេសនេះ។

ទាហានរដ្ឋាភិបាលស៊ីរីបំពេញភារកិច្ចយាមល្បាតនៅតំបន់ Suleiman al-Halabi
ជាយទីក្រុង Aleppo នាថ្ងៃទី៣០ កញ្ញា (រូបថត៖AFP/TTXVN)
ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត ក្រុមប្រឹក្សាសហប្រតិបតិ្តការតំបន់ឈូងសមុទ្រ (GCC) រួមមានប្រទេសសមាជិកចំនួន៦ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦ បានស្នើរឲ្យអ.ស.បធ្វើអន្តរាគមន៍សំដៅទប់ស្កាត់ការវាយប្រហារនៅទីក្រុង Aleppo ប៉ែកខាងជើងស៊ីរី ដែលបណ្ដាលឲ្យជនស៊ីវិលរាប់រយនាក់ស្លាប់។នាថ្ងៃដដែល ទីក្រុង Aleppo នេះត្រូវរងបន្ថែមការវាយប្រហារតាមជើងអាកាសដ៏សាហាវ។អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីឲ្យដឹងថា យន្តហោះចម្បាំងរបស់កងទ័ពស៊ីរីបានទម្លាក់គ្រាប់បែកទៅលើមន្ទីរពេទ្យធំបំផុតនៅតំបន់ Sakhour ដែលកំពុងស្ថិតនៅក្រោមការកាន់កាប់របស់ក្រុមឧទ្ទាម។បារាំងបានរិះគន់ករណីទម្លាក់គ្រាប់បែកពោលខាងលើជាឧក្រិដ្ឋកម្មសង្គ្រាម។ ក្នុងពេលនោះ រុស្ស៊ីព្រមានអាមេរិកថា ការវាយប្រហារណាក៏ដោយដែលតម្រង់ទៅលើកងកម្លាំងរដ្ឋាភិបាលស៊ីរី នឹងនាំទៅដល់ផលវិបាកមិនត្រឹមតែចំពោះស៊ីរីប៉ុណ្ណោះទេ ថែមទាំងចំពោះតំបន់មជ្ឈឹមបូព៌ាទាំង
មូលទៀតផង៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម