ព័ត៌មាន

រុស្ស៊ីចាត់ទុកថាអ៊ុយក្រែនគេចមុខចំពោះការជួបសន្ទនាផ្ទាល់ជាមួយភាគខាងកើត


រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov​ (រូបថតៈ AFP)

នា​ថ្ងៃទី២៦​ខែមករា​ឆ្នាំ២០១៥​ រដ្ឋមន្ត្រីកា​របរទេស​រុស្ស៊ីលោក​ Sergei Lavrov ​បាន​មា​ន​ជំនួប​សន្ទ​នា​​​​តាម​​ទូរស័ព្ទ​ជាមួយ​សមភាគី​អាមេរិក​លោក​ ​John​ Kerry ​និង​តំណាង​ជាន់​ខ្ពស់​ទទួល​បន្ទុក​គោល​ន​​​យោបាយ​សន្តិសុខ​និង កិច្ច​ការ​បរទេស​នៃសហភាព​អឺរ៉ុប (EU) លោក​ស្រី Federica Mogherini អំពី​​​​ភាពតាន​តឹងកំ​ពុង​កើន​​ឡើង​នៅភាគ​អាគ្នេយ៍​អ៊ុយ​ក្រែន។ លោក Sergei Lavrov បាន​ ចាត់​ទុក​​​ថា សភាព​ការណ៍​នេះគឺដោយ​សារ​គោលន​យោបាយ​គេចមុខ​ជំនួប សន្ទនា​ផ្ទាល់​ជា​​មួយ Donetsk​ និង Lugansk អំពីការ​អ​នុ​វត្តកិច្ចព្រម​ព្រៀង​​ក្រុង Minsk។ រដ្ឋ​មន្ត្រី​បរទេស​រុស្ស៊ី​អំពាវ​នាវ​ឲ្យ​​អា​មេ​រិកនិង​ EU បង្ក​សម្ពាធ​ដោយ ទាម​ទាររដ្ឋ​អំណាច​អ៊ុយ​ក្រែន​បោះបង​ចោល​ផែន​ការ​ប្រើ​អំ​ពើ​​​​ហឹង្សា​និង​ចាប់​ផ្តើម​ដំណើរ​ការន​យោបាយ​ដើម្បីដោះ​ស្រាយវិបត្តិ។

ក្នុង​​ជំនួបនេះ ទាំងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងអាមេរិកសុទ្ធតែគាំទ្រការ បញ្ចប់​ភ្លាមួយ​រំពេច​ការ​បាញ់​​កាំភ្លើ​ង​ធំ​នៅ​​ Donbas ព្រម​ទាំងអះ​អាងថា​ រុស្ស៊ី​និង​អាមេ​រិក​សុទ្ធ​តែត្រៀម​ខ្លួន​ជាស្រេច​ជួយ​ឧប​​ត្ថម្ភ​ដោះស្រាយ​​វិបត្តិ​នៅ​អ៊ុយ​ក្រែន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top