ជាពិធីបុណ្យប្រពៃណីមួយធំបំផុត បុណ្យចូលឆ្នាំថ្មីនៅបណ្ដាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍កំពុងក្លាយជាជម្រើសរបស់ភ្ញៀវទេសចរជាច្រើនលើពិភពលោក។
ជាពិធីបុណ្យប្រពៃណីមួយធំបំផុត បុណ្យចូលឆ្នាំថ្មីនៅបណ្ដាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍កំពុងក្លាយជាជម្រើសរបស់ភ្ញៀវទេសចរជាច្រើនលើពិភពលោក។ ពីព្រោះបុណ្យចូលឆ្នាំថ្មី មានលក្ខណៈសហគមន៍យ៉ាងទូលំទូលាយ អ្នករាល់គ្នាអាចចូលរួមលេងកម្សាន្ត ច្រៀងរាំ ជះទឹក សប្បាយរីករាយជាមួយទឹកត្រជាក់គ្មានទីបញ្ចប់ ហើយបួងសួងប្រសិទ្ធពរសំណាងល្អក្នុងឆ្នាំថ្មី។
ជារៀងរាល់ឆ្នាំនៅពាក់កណ្តាលខែមេសា បុណ្យសង្រ្តាន្តបានប្រព្រឹត្តិឡើងក្នុងប្រទេសជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទោះបីពិធីបុណ្យនេះមានឈ្មោះខុសៗគ្នាក្នុងប្រទេសនីមួយៗ ដូចជា Bunpimay នៅប្រទេសឡាវ ចូលឆ្នាំថ្មីប្រពៃណីខ្មែរនៅប្រទេសកម្ពុជា និងប្រទេសវៀតណាម សង្ត្រាន្តនៅប្រទេសថៃ និង Thingyan នៅប្រទេសមីយ៉ាន់ម៉ា... ប៉ុន្តែបុណ្យសង្ត្រាន្តនៅក្នុងប្រទេសទាំងនេះសុទ្ធតែមានការរៀបចំដូចគ្នា។
បន្ទាប់មកគឺពិធីការដែលមានលក្ខណៈសាសនានៅតាមបណ្ដាវត្តអារាមនានា ប្រជាពលរដ្ឋនាំគ្នាចុះផ្លូវ ប្រើធុងទឹក អាងទឹក ឬកាំភ្លើងបាញ់ទឹកដោយសេរី បាញ់ទឹកដាក់គ្នាទៅវិញទៅមក រួចស្រោចទឹកលើផ្ទះ និងគ្រឿងសក្ការៈបូជា សត្វពាហនៈ និងក្សេត្រូបករណ៍។
ក្នុងប៉ុន្មានថ្ងៃនេះ នៅក្នុងរដ្ឋធានីវៀងចន្ទន៍ នៅគ្រប់ផ្លូវច្រកល្ហកហាក់ដូចជាពាក់ "អាវថ្មី" ពណ៌មាសភ្លឺចាំង និងពោរពេញដោយផ្កាលឿងរាជដែលជាផ្កាជូនដំណឹងឆ្នាំថ្មីបានចូលមកដល់ទឹកដីឡាវ។ បរិវេណនៃវត្តអារាមក៏បានតុបតែងដោយទង់ជាតិ និងផ្កាភ្ញីយ៉ាងស្រស់បំព្រង។ ព្រះពុទ្ធបដិមាបានព្រះសង្ឃតម្កល់នៅទីធ្លា ដើម្បីប្រជាជន និងភ្ញៀវទេសចរមកគោរព និងរៀបចំពិធីស្រង់ទឹកព្រះ។ គេជឿថា ពិធីការនេះនាំមកនូវភាពត្រជាក់ត្រជុំ និងភាពរុងរឿងដល់អ្វីៗ ទាំងឡាយ ហើយក៏ជាវិធីមួយដើម្បីបង្ហាញពីការគោរព និងជំនឿចំពោះព្រះពុទ្ធផងដែរ តាមរយៈនេះមនុស្សនឹងឆ្ពោះទៅរកអំពើល្អ។
ប្រជាជនឡាវរៀបចំពិធីស្រង់ទឹកព្រះ ។ រូបថត៖ VNA
ប្រជាជនកមម្ពុជានៅប្រទេសឡាវ និងប្រជាជនឡាវនៅវៀតណាមក៏បានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីខ្មែរក្នុងបរិយាកាសរីករាយ ដើម្បីរំលឹកនឹកដល់ឫសគល់របស់ពួកគេ រក្សាបាននូវលក្ខណៈវប្បធម៌ពិសេសជាច្រើន។ ក្នុងនោះមានពិធីចងចំណងដៃដោយខ្សែពណ៌ដែលមានន័យនាំសេចក្ដីសុខ និងសំណាងល្អដល់ម្ចាស់ខ្លួន ។ ក្រៅនោះក៏មានសកម្មភាពជាច្រើនទៀតដូចជាការលែងត្រី បក្សាបក្សី និងអណ្តើក ពិធីដង្ហែព្រះនាង Nang Sangkhane ការប្រណាំងទូក...
ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋនៃប្រទេសកម្ពុជាបានស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដោយសុខសាន្ត និងរំភើបរីករាយ បើទោះបីជាអាកាសធាតុក្តៅខ្លាំង។ ផ្លូវនានាក្នុងរាជធានីភ្នំពេញមានការតុបតែងយ៉ាងស្រស់បំព្រង ប៉ុន្តែមានសភាពស្ងាត់ជ្រងំជាងធម្មតា ដោយសារប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ត្រឡប់ទៅស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ និងចូលរួមសកម្មភាពបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនៅតាមបណ្ដាស្រុក។
នៅប្រទេសថៃ មហាសង្ក្រាន្តឆ្នាំនេះ នៅខេត្តឈៀងម៉ៃកាន់តែពិសេស ព្រោះថ្មីៗនេះ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ទើបដាក់បញ្ចូលពិធីបុណ្យនេះទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ហើយខេត្តឈៀងម៉ៃក៏ត្រូវបានក្រសួងវប្បធម៌ថៃ ជ្រើសរើសជាខេត្តមួយក្នុងចំណោមខេត្តទាំង ៥ ដែលមានវប្បធម៌ជានិមិត្តរូបដ៏គំរូបំផុតក្នុងប្រទេស ។
បណ្តាព្រឹត្តិការណ៍ដែលប្រារព្ធឡើងក្នុងពិធីបុណ្យនេះ គឺជាការរួមបញ្ចូលគ្នានៃការអភិរក្សវប្បធម៌ និងសកម្មភាពលេងកម្សាន្តសង្ក្រាន្តក្នុងសហសម័យ។ ទោះជាយ៉ាងណាក៏ដោយ ពិធីបុណ្យនេះក៏មានគោលបំណងលើកកម្ពស់សេដ្ឋកិច្ច និងទេសចរណ៍ក្នុងស្រុកផងដែរ។
ការសម្តែងរបាំគោះអង្រែ ក្នុង "ពិធីមហោស្រពទឹកពិភពលោក សង្ត្រាន្ត ឆ្នាំ២០២៤" នៅប្រទេសថៃ។ រូបថត៖ VNA
ពេលវេលាឆ្លងឆ្នាំនៃបុណ្យ Thingyan គឺជាខណៈពេលចាប់ផ្តើមនៃសកម្មភាពសាសនាជាច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ា។ មុនពេលយប់ ភាពសប្បាយរីករាយចាប់ផ្តើមដោយតន្ត្រី ការច្រៀង និងរាំ។ល។ បន្ទាប់មក មានសញ្ញាមួយគឺការបាញ់កាណុងមួយគ្រាប់ ហើយមនុស្សម្នានាំគ្នា ចុះផ្លូវជាមួយថូទឹក បួងសួងផង និងចាក់ទឹកលើផ្ទៃដីផង។ នេះជាពេលវេលាក្តៅបំផុតនៃឆ្នាំ ដូច្នេះការចាក់ទឹកបែបនេះត្រូវបានទទួលការគាំទ្រដោយមនុស្សជាច្រើន។
ក្នុងបណ្ដាឈុតរបាំ និងសម្លេងស្គរ តន្ត្រីដ៏អ៊ូអរ ប្រជាជននៃប្រទេសសាមី និងភ្ញៀវទេសចរបរទេស មិនរើសអើងអ្នកមាន ឬអ្នកក្រ សាសនា អ្នកចាស់ ឬអ្នកក្មេង ប្រុស ឬស្រី វណ្ណៈក្នុងសង្គម ភាសា... គេគ្រប់គ្នាទទួលបានភាពរីករាយ និងសុភមង្គលដូចគ្នាក្នុងពិធីបុណ្យចូលឆ្នាំថ្មីដោយពេញលេញ./.
គ្រូបង្រៀននៅសាលាមួយក្នុងរាជធានីវៀងចន្ទន៍ ក្នុងឱកាស Bunpimay ។ រូបថត៖ VNA
អត្ថបទ៖ កាសែតរូបភាពវៀតណាម រូបថត៖ VNA
បច្ចេកទេស និងក្រាហ្វិក៖ ត្រាងញុង
ប្រែសម្រួលដោយង្វៀនយ៉ាង