នាយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ (ពោលគឺថ្ងៃទី ១៤ ខែទី ១ ឆ្នាំរោង ឆស័ក ២០២៤) គណៈកម្មាធិការរៀបចំពិធីបុណ្យសំខាន់ៗនៅទីក្រុងហូជីមិញបានរៀបចំកម្មវិធីរាត្រីកំណាព្យវៀតណាម២០២៤ នៅសួនឧទ្យាន Van Lang (ខណ្ឌទី ៥)។ នេះជាព្រឹត្តិការណ៍ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យមាឃបូជានិទាឃរដូវ របស់ទីក្រុងហូជីមិញ។
ជាមួយនឹងប្រធានបទ “ពាក្យចាប់ចុងជួនចាស់បន្ទរ -
ចង្វាក់ថ្មីសុខដុមរមនា"
រាត្រីកំណាព្យនាំមកជូនទស្សនិកជននូវការសម្តែងសិល្បៈប្លែកៗជាច្រើន
ដែលបង្ហាញក្នុងទម្រង់សម្តែងចម្រុះ រាប់ចាប់ពីកំណាព្យស្មូត កំណាព្យ
និងការសម្តែងចម្រៀង សម្តែងសិល្បៈ រ៉េប ...។
តាមរយៈអត្ថបទចម្រៀង និងពាក្យកំណាព្យនានា សាធារណជនមានឱកាសរីករាយជាមួយកំណាព្យ និងចម្រៀងដែលធ្លាប់ស្គាល់អំពីនិទាឃរដូវ
ស្វែងយល់ពីបេតិកភណ្ឌវប្បធម៌ភាគខាងត្បូង ស្វែងយល់ពីពិធីប្រពៃណី និងរបាំម៉ុងសាយ។
ជាពិសេស ការសម្តែងស្មូតបទកំណាព្យរបស់លោកប្រធានហូជីមិញ “ស្មូតកំណាព្យមាឃបូជានិទាឃរដូវ
(កំណាព្យពេញបូណ៌មីថ្ងៃទី ១៥ កើតខែទី១តាមច័ន្ទគតិ) បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន។
កំណាព្យបានរៀបរាប់អំពី រាត្រីព្រះច័ន្ទពេញបូណ៌មី ខែទី ១
ដែលជារាត្រីព្រះច័ន្ទពេញបូណ៌មីនៃរដូវផ្ការីកដំបូងនៃឆ្នាំ។
កំណាព្យតំណាងឱ្យភាពរឹងមាំនៃព្រលឹងរបស់មនុស្សនៃស្ថានសួគ៌និងផែនដី។
អ្វីគ្រប់យ៉ាងគឺស្រស់បំព្រងនិងពោរពេញទៅដោយភាពរឹងមាំ។
ក្នុងក្របខណ្ឌនៃកម្មវិធីរាត្រីកំណាព្យ
ប្រជាជន និងអ្នកទេសចរក៏មានឱកាសទទួលបានបទពិសោធន៍ជាច្រើនដូចជា ការរាំ ច្រៀង
សូត្រកំណាព្យ...; អាស្រ័យហេតុនេះ កាន់តែយល់ដឹងបន្ថែមអំពីកំណាព្យ
ក៏ដូចជាការអភិរក្ស និងផ្សព្វផ្សាយកំណាព្យវៀតណាម៕