កោះបាញ់សឿ (នំទឹកដោះ) មានផ្ទៃដីមិនពេញ១គីឡូម៉ែត្របួនជ្រុង កន្លែងទូលាយបំផុត មានប្រវែងប្រហែល ៤២០ម៉ែត្រ មើលទៅហាក់ដូចជាកូនអណ្តើកមួយក្បាល នៅកណ្តាលលំហសមុទ្រដ៏ធំធេង។ ហេតុនេះ កោះតូចមួយនេះ តែងបានប្រៀបដូចជាកូនពៅ “ក្នុងគ្រួសារ” កោះធំតូចរាប់រយ ជាមួយនឹងនោះ បានកោះថែវ៉ាង - The Vang (ខាងលិច) កោះដុងចែន - Dong Chen (ខាងកោះ) កោះភីម៉ា - Phi Ma (ខាងត្បូង) និងកោះបួរថួក - Bua Thuoc (ខាងជើង) ព័ទ្ធជុំវិញ និងឃុំគ្រងវា។
កោះបាញ់សឿ (នំទឹកដោះ) សំឡឹងពីទីខ្ពស់ ជួនកាលដូចជាកូនអណ្តើកតួចមួយ ជួនកាលដូចជាឈើងសមុទ្រ ជាសត្វសមុទ្រពិសេសប្រចាំនៅតំបន់ឈូងសមុទ្របាយទឺឡុង (Bai Tu Long)។
ដើរកម្សាន្តលើកោះ អ្នកនឹងឃើញនូវប្រការពិសេសជុំវិញកោះតូចមួយ ដែលនៅកណ្តាលលំហសមុទ្រដ៏ធំល្វឹងល្វើយនេះ។ នៅទីណាមួយលើកោះគួជាទីស្រឡាញ់នេះ អ្នកនឹងបានរំសាយអារម្មណ៍ ក្រោមបរិយាកាសស្ងប់ស្ងាត់ សុខសាន្ត បណ្តែតកាយក្រោមខ្សែទឹកថ្លា ហែលព័ទ្ធជុំវិញកោះ មុជទឹកគយគន់ផ្កាថ្ម ដែលសម្បូរពណ៌សម្បុរឆើតឆាយ។
ភ្ញៀវទេសចរ អញ្ជើញមកទស្សនាកោះនៅលើស្ពានកំពង់។
ភ្ញៀវទេសចរចែវទូក Kayak ជុំវិញកោះបាញ់សឿ (នំទឹកដោះ)។
ចំណុចពិសេសនៅលើកោះបាញ់សឿ (នំទឹកដោះ) គឺមានបរិយាកាសស្ងប់ស្ងាត់ សុខសាន្ត។ ដើម្បីស្វែងយល់អំពីតំបន់ដីស្រស់ស្អាតនេះ ភ្ញៀវទេសចរត្រូវក្រោកទាំងព្រឹក ចាប់ពីម៉ោង៥ ដើម្បីរួមដំណើរនឹងប្រជានេសាទទៅចាប់ឈ្លើងសមុទ្រ ដោយសារពេលនោះទឹកនាចចុះទាបបំផុត។ ធ្វើដំណើរថ្មើរជើងលើឆ្នេរខ្សាច់ រត់ប្រណាំងជាមួយទឹកជោរ មានអារម្មណ៍រំភើប សន្យាថ្ងៃថ្មីរីករាយសប្បាយ។ បន្តធ្វើដំណើរ អ្នកចូរឡើងនាវាទៅកាន់ល្អាងក្វាង (Quang) នៅចម្ងាយពីកោះប្រហែល៣០នាទីធ្វើដំណើរ ជាទីធ្លាប់ប្រើសម្រាប់ធ្វើកន្លែងមូលដ្ឋានយោធា នាសម័យប្រឆាំងអាណានិគមអាមេរិក នៅភូមិភាគខាងជើង។ និចុតសិលាសម្បូរទៅដោយរូបរាងស្រស់ស្អាត ទាក់កែវភ្នែកអ្នកធ្វើដំណើរ។ ពេលថ្ងៃរះចែងចាំង ភ្ញៀវទេសចរឆៀងចូលផ្ទះប៊ែនៃប្រជានេសាទ នៅលើឈូងសមុទ្រ។ “អភិជន” អាចទិញគ្រឿងសមុទ្រដែលខ្លួនចូលចិត្ត យកទៅកោះបាញ់សឿ (នំទឹកដោះ) ពឹងអ្នកស្រុកចម្អិនជូន ធ្វើសម្រាប់អាហារថ្ងៃត្រង់។
គ្រឿងសមុទ្រ កោះបាញ់សឿ (នំទឹកដោះ) ចិញ្ចឹមសម្រាប់បម្រើភ្ញៀវទេសចរ។
ទេសភាពកោះបាញ់សឿ (នំទឹកដោះ) សំឡឹងពីទីខ្ពស់ នៅចំណោមប្រជុំកោះឈូងសមុទ្របាយទឺឡុង (Bai Tu Long)។
“កូនពៅ” គ្រួសារឈូងសមុទ្របាយទឺឡុង (Bai Tu Long) មានផ្ទៃដីមិនពេញ១គីឡូម៉ែត្របួនជ្រុង ដូច្នេះគ្មានឆ្នេរខ្សាច់វែងអូសបន្លាយ ដូចជាឆ្នេរសមុទ្រផ្សេងៗ ប៉ុន្តែតបមកវិញសមុទ្រទឹកថ្លាស្អាតប្រពៃ។ នៅលើកោះមានសំណង់មួយចំនួន សម្រាប់បម្រើការចិញ្ចឹមប្រភេទសិប្បិជាតិ ផលិតកម្ម និងផ្ទះបែប home stay រឹងមាំ។ អ្នកអាចប្រលែងតាមចិត្តក្រោមខ្សែទឹកត្រជាក់ គយគន់ផ្កាថ្មគ្រប់ពណ៌ឆើតឆាយ។ ពេលរសៀល ភ្ញៀវទេសចរចូរឆៀងទៅលើស្ពានកំពង់ តភ្ជាប់មណ្ឌលចិញ្ចឹមអយស្ទ័រសមុទ្រ មុជទឹកផង ជួយចាប់អយស្ទ័រសមុទ្រនឹងប្រជានេសាទផង។ លើកោះមានកំពូលភ្នំខ្ពស់សមគួរ ជាទីប្រពៃសម្រាប់ភ្ញៀវទេសចរគយគន់ អរុណោទ័យរះចែងចាំង ថ្ងៃអស្តង្គស្រស់ថ្លា ព្រមទាំងទាញយកឈូងសមុទ្របាយទឺកឡុង (Bai Tu Long) ស្អាតរណ្តំចិត្តមកដាក់ក្រោមខ្សែភ្នែក។ ពេលថ្ងៃរះព្រៀងៗ រស្មីចែងចាំងផ្លេកៗ ចាំងស្រូបយកកោះទាំងឡាយនៅទិសឯនាយ ធ្វើឱ្យអ្នកភ្ញាក់ផ្អើលមិនខាន។ រសៀលទោលទន់ ឈូងសមុទ្របាយទឺឡុង (Bai Tu Long) ខៀវបៃតង រំលេចពន្លឺព្រៀងៗ ដួងព្រះអាទិត្យក្រហមឆ្អៅ សន្សឹមយាងពួនក្រោយដងភ្នំ ដែលមានគ្រប់រាងសណ្ឋាននៅចំពោះមុខ ធ្វើឱ្យនរណាក៏រណ្តំអង្រួនបេះដូងដែរ។ បានសម្រប់នឹងធម្មជាតិ និងជីវភាពរស់នៅនៃប្រជានេសាទនៅកោះ ជឿជាក់ថា ភ្ញៀវទេសចររមែងទទួលបានការពិសោធន៍មួយដ៏ពិសេសវិសាល។ នៅទីណាមួយលើកោះ អ្នកនឹងរកឃើញភាពផ្អែមល្ហែមដូចជាឈ្មោះនំទឹកដោះអញ្ចឹង រមែងរំសាយបំបាត់ភាពកង្វល់តឹងណែន មមាញឹក នៃជីវភាពរស់នៅប្រចាំថ្ងៃ៕