ព័ត៌មាន

រយៈពេល ៦៥ ឆ្នាំ វិស័យទេសចរណ៍វៀតណាម៖ ជំហានស្ថិរភាព បញ្ជាក់ពីឋានៈរបស់ខ្លួននៅលើផែនទីពិភពលោក

វិស័យទេសចរណ៍វៀតណាមប្រារព្ធខួបលើកទី ៦៥ (៩ កក្កដា ១៩៦០- ៩ កក្កដា ២០២៥) ក្នុងបរិបទដែលតំបន់ជាច្រើន រួមបញ្ចូលគ្នានូវព្រំដែនរដ្ឋបាល និងអនុវត្តគំរូរអាជ្ញាធរមូលដ្ឋានពីរកម្រិត។

ព្រឹត្តិការណ៍នេះបើកចេញឱកាសដើម្បីភ្ជាប់ធនធាន ផលិតផលបន្ថែម បង្កើនភាពទាក់ទាញ និងការប្រកួតប្រជែងសម្រាប់គោលដៅនានា។

នៅទូទាំងពិភពលោក វៀតណាមជាប់ចំណាត់ថ្នាក់ទី ៦ អំពីកំណើនភ្ញៀវទេសចរអន្តរជាតិ និងទី ៤ អំពី កំណើនប្រាក់ចំណូលទេសចរណ៍សរុបក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ កើន១០,៦លាននាក់បានមកប្រទេសវៀតណាមក្នុងរយៈពេល ៦ ខែ។ នេះគឺជាលទ្ធផលនៃការអនុវត្តស្របគ្នានៃគោលនយោបាយ៖ ការផ្សព្វផ្សាយ ការអភិវឌ្ឍផលិតផល ការជំរុញទេសចរណ៍; គោលនយោបាយបើកទិដ្ឋាការ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ភ្ញៀវអន្តរជាតិចូលប្រទេស។

ទស្សនាវដ្ដីអន្តរជាតិល្បីៗជាច្រើនដូចជា៖ Travel + Leisure, Condé Nast Traveler, National Geographic... បានបោះឆ្នោតជ្រើសរើសវៀតណាមជាគោលដៅមួយក្នុងចំណោមគោលដៅដែលមិនគួររំលងជាមួយនឹងទេសភាពចម្រុះ វប្បធម៌ប្រពៃណី និងមុខម្ហូបប្លែកៗ។ អង្គការទេសចរណ៍ពិភពលោក (UNWTO) បានទទួលស្គាល់ម្តងហើយម្តងទៀតនូវការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងកិច្ចការពារបរិស្ថាន អភិរក្សបេតិកភណ្ឌ និងអភិវឌ្ឍន៍ទេសចរណ៍សហគមន៍៕


top