នេះជារបាំពិសេស បានខេត្តបាក់កាន (Bac Kan) ក៏ដូចជាស្រទាប់ជនជាតិតៃ (Tay) រក្សា និង អភិរក្សដោយរូបភាពតៗមាត់ និង បង្រៀនផ្ទាល់ ប៉ុន្តែមកដល់សព្វថ្ងៃ កាយវិការរបាំហាក់បីដូចជាឯកភាពជាធ្លុងមួយ តិចមានឃ្លាតចាកបទដើម។ កាយវិការរបាំមានអត្ថន័យត្រាប់តាមកាយវិការរវៃយកសូត្រនាងនៃមាមីង តាំងពីអតីតកាល សកម្មភាពសម្ភារៈ សកម្មភាពស្មារតី ឬពិធីអំណរបាយថ្មី នៃបងប្អូនជនជាតិតៃ (Tay)។
សម្តែងរបាំនៅសប្តាហ៍វប្បធម៌ ទេសចរណ៍ខេត្តបាក់កាន (Bac Kan) ឆ្នាំ២០២៤។
ឆ្លងកាត់វដ្ឋប្រវត្តិសាស្រ្ត របាំចានជនជាតិតៃ (Tay) ខេត្តបាក់កាន (Bac Kan) បានអភិរក្ស និង អភិវឌ្ឍនៅក្នុងជីវភាពស្មារតី នៃជនជាតិតៃ (Tay) ពីជំនាន់មួយទៅជំនាន់មួយ។ សព្វថ្ងៃ នៅលើភូមិសាស្រ្តខេត្តបាក់កាន (Bac Kan) ក្រុម ក្លឹបសិល្បៈបានបង្កើតឡើង សហការតភ្ជាប់នឹងអ្នកចំណូលចិត្ត ស្រឡាញ់របាំចាន រួមជាមួយគ្នា ដើម្បីរៀបចំរួមប្រាស្រ័យ សកម្មភាពបម្រើព្រឹត្តការណ៍វប្បធម៌ នយោបាយ សង្គមនៅមូលដ្ឋាន ទីផ្សារ ពិធីបុណ្យទាន បម្រើភ្ញៀវទេសចរនៅមូលដ្ឋាន។ល។ ប្រការនោះ បង្កលក្ខណៈសម្រាប់រូបភាពសិល្បៈនេះ បន្តរក្សា និងមានឱកាសអភិវឌ្ឍក្នុងជីវភាពរស់នៅនាសម័យទំនើប។
ក្នុងដំណើរការធ្វើទេសចរណ៍ និង អភិវឌ្ឍទេសចរណ៍ ជនជាតិតៃ (Tay) ខេត្តបាក់កាន (Bac Kan) បានឧទ្ទេសនាមរបាំចាននៃជនជាតិខ្លួនដល់ភ្ញៀវទេសចរជិតឆ្ងាយ ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យសម្បូរបែបវប្បធម៌នៃខេត្តបាក់កាន (Bac Kan) ជាដោយឡែក និងទូទាំងតំបន់ឦសានជាទូទៅ៕
អត្ថបទ៖ ង៉ោ ឌឹកមិច រូបថត៖ ង៉ោ ឌឹកមិច ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ប្រែសម្រួល៖ រីកើង