ព្រៃត្នោតទាំងឡាយដ៏ធំល្វឹងល្វើយនៅតំបន់ បៃនូយ ខេត្ត អានយ៉ាង។
ដើម្បីប្រមូលផលបានទឹកត្នោត អ្នកយកទឹកត្នោតត្រូវឡើងលើចុងដើមត្នោតខ្ពស់ជាង ១៥ ម៉ែត្រ រួចប្រើកាំបិតមុតកាត់ចុងផ្កាដើម្បីទឹកដមហៀរចេញ ស្រក់ចូលបំពង់ឫស្សីឬដបជ័រដែលព្យួរនៅទីនោះស្រាប់។ ទៀងទាត់ពីរដងក្នុងមួយថ្ងៃ អ្នកយកទឹកត្នោតត្រូវឡើងដើមត្នោតដើម្បីប្តូរបំពង់និងកាត់តម្រឹមទងផ្កាឡើងវិញ រក្សារំហូររហូតដល់ពេលផ្កាស្ងួតទឹកដម ។ល។ខ្សែចង្វាក់ផលិតបានជាស្ករត្នោត - កាដូអាហារពិសេសរបស់តំបន់ បៃនូយ ខេត្ត អានយ៉ាង នេះគឺជាបទប្រគំរវាងកម្លាំងពលកម្មដ៏ស្វិតស្វាញនិងភាពរវៀសរវៃនៃប្រសាទទាំងឡាយ។ រដូវរម្ងាស់ស្ករត្នោតជាធម្មតាចាប់ផ្តើមពីខែទី ១១ ចន្ទគតិ - នៅពេលដែលភ្លៀងចុងរដូវកាលទើបបានបញ្ចប់ - អូសបនា្លយរហូតទល់ខែទី ៦ ឆ្នាំក្រោយ។ នេះគឺជាពេលវេលាក្តៅរាំងស្ងួតហួតហែងដ៏ខ្លាំងបំផុត ប៉ុន្តែក៏ជាពេលដែលទឹកត្នោតឈានដល់កម្រិតផ្អែមស្រាលនិងទិន្នផលខ្ពស់បំផុត។
បង ចៅសាសាញ់ (រស់នៅឃុំ ទ្រីតូន ខេត្ត អានយ៉ាង) បានឱ្យដឹងថា ជារៀងរាល់ថ្ងៃ ឱ្យតែប្រហែលវេលាម៉ោង ៥ ព្រឹក ខណៈពេលដែលអ័ព្ទនៅស្ទុងៗ បងបានចាប់ផ្តើមចេញដំណើរដូចសព្វថ្ងៃ។ ដោយមានប្រដាប់អាជីពសាមញ្ញៗ មួយសម្រាប់រួមមានដង្កៀបឈើនិងដបប្លាស្ទិក បងដើរបណ្តោយតាមផ្លូវលំចេញទៅវាលស្រែដើម្បី “ចាត់ការ” ដើមត្នោតខ្ពស់ៗ ត្រដែតជាង ១៥ ម៉ែត្រ។
បន្ទាប់ពីដំណាក់កាលចម្រោះជ្រះសារធាតុមិនបរិសុទ្ធចេញអស់ហើយ ទឹកត្នោតស្រស់ត្រូវបានចាក់ចូលទៅក្នុងខ្ទះធំ រម្ងាស់រយៈពេលពី ៣ រហូតដល់ ៤ ម៉ោងនាឡិកា។ ក្នុងអំឡុងពេលរម្ងាស់ស្ករត្នោត អ្នករម្ងាស់ត្រូវកូរជានិច្ចហើយស្រង់ពពុះលាយសារធាតុមិនបរិសុទ្ធចេញរហូតដល់ចំហាយទឹកនៅក្នុងស្ករហួតចេញអស់ហើយស្ករឡើងខាប់វិញទើបឈប់កូរ។
ទឹកត្នោតក្រោយពេលប្រមូលផលត្រូវតែបានរម្ងាស់ភ្លាមដើម្បីជៀសវាងការឡើងជូរ។
ផលិតផលស្ករមានពណ៌លឿងរលោង ក្លិនក្រអូបស្រទន់ សមស្របដើម្បីធ្វើនំគ្រប់ប្រភេទនិងកែចៃ្នមុខអាហារជាច្រើន។យោងតាមបង ចៅសាញ់ ដើម្បីប៉ះដល់ទឹកដមផ្អែមត្រជាក់ អ្នកឡើងយកទឹកត្នោតត្រូវតែធ្វើការសញ្ជ័យកម្រតិកម្ពស់ខ្ពស់មួយពេញដោយការប្រថុយប្រថាន។ តួដើមត្នោតទាំងឡាយដុះត្រង់ភ្លឹងឡើងលើមេឃ មានដើមខ្លះកម្ពស់ដល់ ២០ ម៉ែត្រ។ ដើម្បីឡើង ពួកគាត់ឆ្លៀតប្រើប្រាស់តួដើមឫស្សីវែងៗ ដែលមានមែកច្រើនចងយ៉ាងតឹងទៅនឹងដើមត្នោតធ្វើជាជណ្ដើរដោយខ្លួនឯង។
សិប្បកម្មផលិតស្ករត្នោតរបស់បងប្អូនជនជាតិភាគតិច ខ្មែរ នៅខេត្ត អានយ៉ាង ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិក្នុងឆ្នាំ ២០២៤។“ធាតុអាកាសកាន់តែក្តៅខ្លាំង ទឹកត្នោតក៏កាន់តែច្រើនទៀត រសជាតិកាន់តែផ្អែមហើយគុណភាពស្កររម្ងាស់ចេញក៏កាន់តែជាប្រភេទល្អ” បង ចៅសាញ់ សង្កត់ធ្ងន់ដូច្នេះ។ យោងតាមបទពិសោធន៍របស់បង ទឹកត្នោតត្រូវតែបានរម្ងាស់ភ្លាមៗ ក្រោយពេលប្រមូលផលដើម្បីជៀសវាងការឡើងជូរ។ ក្រោយពីដំណាក់កាលចម្រោះជ្រះសារធាតុមិនបរិសុទ្ធចេញ ទឹកត្នោតត្រូវចាក់ចូលក្នុងខ្ទះធំ រម្ងាស់រហូតពី ៣ ដល់ ៤ ម៉ោង។ នេះជាដំណាក់កាលសំខាន់បំផុត ទាមទារភាពហ្មត់ចត់និងបទពិសោធន៍ក្រាស់ក្រែលនៃអ្នករម្ងាស់។ ពួកគាត់ត្រូវតែដុតភ្លើងឱ្យល្មម ដោយប្រើកំដៅខ្ពស់នៅដើមដំបូងហើយបន្ថយភ្លើងនៅពេលដែលទឹកដមខះដើម្បីចៀសវាងកុំឱ្យឆេះខ្លោច។
យោងតាមលោក ង្វៀន ខាញ់ហៀប នាយកមន្ទីរវប្បធម៌ កីឡា ខេត្ត អានយ៉ាង បានឲ្យដឹងថា តំបន់ បៃនូយ ទាំងមូលបច្ចុប្បន្នមានត្នោតប្រហែល ៧០.០០០ ដើម ផ្គត់ផ្គង់ស្ករចំនួន ៨.០០០ តោនទៅកាន់ទីផ្សារក្នុងមួយឆ្នាំៗ បង្កើតការងារនិងតម្លៃសេដ្ឋកិច្ចស្ថិរភាពជូនសហគមន៍ជនជាតិ ខ្មែរ លើភូមិសាស្ត្រ។
ស្ករត្នោតបានក្លាយជាផលិតផលពិសេសដាច់ដោយឡែក ប្រពៃណីរបស់ខេត្ត អានយ៉ាង។
ផលិតផលស្ករត្នោតទាំងឡាយរបស់ក្រុមហ៊ុនភាគហ៊ុន Palmania (ឃុំ ទ្រីតូន ខេត្ត អានយ៉ាង) សម្រេចស្តង់ដារ OCOP ផ្កាយ ៥ ថ្នាក់ជាតិ។ដោយមានការរួមដៃគ្នារបស់អាជ្ញាធរនិងប្រជាជន របររម្ងាស់ស្ករត្នោតរបស់បងប្អូនជនជាតិ ខ្មែរ ខេត្ត អានយ៉ាង កំពុងបញ្ជាក់ជំហរពីមួយជំហានទៅមួយជំហាន មិនត្រឹមតែជាផលិតផលប្រចាំតំបន់ភូមិភាគប៉ុននោះទេ ថែមទាំងជា “ទូត” ដែលនាំនូវរសផ្អែមនិងដួងព្រលឹងនៃដែនដីនិងអ្នក អានយ៉ាង ឈោងឈានចេញទៅឆ្ងាយលើពិភពលោក៕