ជនជាតិកើទូ (Co Tu) រស់នៅតាមបណ្តោយដងភ្នំទ្រឿងសើន (Truong Son) មហិមា ពួកគាត់បានស្គាល់ដល់ដោយមុខរបរសិប្បកម្មប្រណីតៗ ដូចជាតម្បាញសូត្រ កុលាលភាជន៍ ដំដែក។ល។ ពិសេសជាងគេ គឺរបរតម្បាញឫស្សី។ នោះជាមុខរបរ ហើយជាមោទនភាពនៃជនជាតិកើទូ (Co Tu) រហូតដល់សព្វថ្ងៃនៅតែបានអភិរក្ស។
មិនដឹងថារបរតម្បាញឫស្សីរបស់ជនជាតិកើទូ (Co Tu) មានតាំងពីកាលណានោះទេ ប៉ុន្តែដឹងថាឆ្លងកាត់ប៉ុន្មានរដូវកាល ព្រៃឈើភ្នំទ្រឿងសើន (Truong Son) ជ្រុះស្លឹកប៉ុន្មានដង ។ល។ ទោះបីធ្វើការងារអ្វី ឬនៅទីណា ជនជាតិកើទូ (Co Tu) នៅតែផ្សារភ្ជាប់នឹងកាផាជានិច្ច។ និយាយដល់កាផាជនជាតិកើទូ (Co Tu) មិនអាចមិននិយាយដល់សាលេតគឺជាកាផា ដែលមានថង៣ របស់ជនជាតិកើទូ (Co Tu) ជាកំពូលសិល្បៈតម្បាញឫស្សី ដែលគ្មានទីកន្លែងណាលើពិភពលោកនេះ អាចធ្វើបានឡើយ។ ព្រែង គឺជាប្រភេទកាផាតូចមួយ បានតុបតែងទៅដោយផ្កាភ្ញីពិសេស សម្រាប់កុមារកើទូ (Co Tu) ធ្វើដំណើរតាមម៉ែទៅលេងបុណ្យ។ ព្រូម គឺជាប្រភេទកាផាមួយ ដោយឡែកសម្រាប់នារី ដាក់អំណោយជូនឪពុកម្តាយ ឬសម្រាប់នារីកើទូ (Co Tu) ពាក់បញ្ចេញរាងទន់ភ្លន់ក្នុងរបាំរាំប្រពៃណី។

មុខរបរតម្បាញឫស្សីផ្សារភ្ជាប់នឹងជីវិតជនជាតិកើទូ (Co Tu)។ 

បន្ទះផ្តៅ ឫស្សី ស្លឹកតើយ។ល។ ជាវត្ថុធាតុ សម្រាប់ធ្វើផលិតផលរបស់ជនជាតិកើទូ (Co Tu)។ 
ភ្ញៀវទេសចរ ទស្សនាផលិតផលតម្បាញឫស្សី របស់ជនជាតិកើទូ (Co Tu)។ 
ភ្ញៀវទេសចរបានណែនាំរបៀបតម្បាញផលិតផលមួយ របស់ជនជាតិកើទូ (Co Tu)។ 
ផលិតផលប្រពៃណីបុរាណរបស់ជនជាតិកើទូ (Co Tu)។ |
បច្ចេកទេសតម្បាញឫស្សីជនជាតិកើទូ (Co Tu) ពិបាកស្មុគស្មាញណាស់ យោងតាមផលិតផលនីមួយៗ នឹងមានបច្ចេកទេសតម្បាញផ្សេងៗគ្នា។ កាផាដាក់ស្រូវបានតម្បាញដោយបន្ទះឫស្សីបែបលើកមួយសង្កត់មួយ។ កាផាដាក់ឈើ បានតម្បាញបែបរូបឆកោណ ឬតម្បាញដោយបន្ទះផ្តៅរាងចតុកោណសមបាត កាផាសម្រាប់កុមារតម្បាញបន្ទះឫស្សីបែបលើកមួយសង្កត់មួយ គួបផ្សំនឹងបច្ចេកទេសតម្បាញឆៀងស្មុគស្មាញ មានរាងស៊ីឡាំង មាត់មូលបាតរាងការេ។ល។ តាលែតនិងកាផាដាក់គ្រឿងអាលង្ការ សំពត់សង្កិប បានតម្បាញបែបលើកមួយសង្កត់មួយ គួបផ្សំនឹងបច្ចេកទេសតម្បាញប្រណីតផ្សេងៗ មានកម្រិតមាំមួនខ្ពស់ សម្រាប់តែជូនជាអំណោយ ដល់ភ្ញៀវ តន្លង ឬធ្វើជាបណ្តាការ។
ដើម្បីមិនធ្វើឱ្យសាបរលាបតម្លៃមុខរបរសិប្បកម្មតម្បាញប្រពៃណី ថ្មីៗនេះ គម្រោងទ្រឿងសើន (Truong Son) បៃតង បង្កើតដោយស្ថាប័នអភិវឌ្ឍន៍អន្តរជាតិអាមេរិក ជំនួយសហការជាមួយនឹងសម្ពន្ធសមាគមនាំចេញទំនិញសិប្បកម្ម (VietCraft) ជំនួយឧបត្ថម្ភគ្រួសារជាង៤៥០ នៅ១០ឃុំ ចំណុះ៣ស្រុក ស្រុកដុងយ៉ាង (Dong Giang) ស្រុកតីយ៉ាង (Tay Giang) និងណាមយ៉ាង (Nam Giang) ខេត្តក្វាងណាម (Quang Nam) ចូលរួមសកម្មភាពអភិវឌ្ឍន៍តំបន់វត្ថុធាតុដើមផ្តៅ និងបណ្តុះបណ្តាលមុខរបរតម្បាញសិប្បកម្ម អភិវឌ្ឍន៍ទីផ្សារ រកប្រាក់ចំណូលបន្ថែមសម្រាប់មាមីងជនជាតិកើទូ (Co Tu)។
អាចនិយាយថា ផលិតផលតម្បាញជនជាតិកើទូ (Co Tu) ជាលទ្ធផលនៃការពលកម្មច្នៃប្រឌិត។ ទោះបីផលិតផលណាក៏ដោយ ប្រដាប់ប្រើប្រាស់ប្រចាំថ្ងៃ របស់ជនជាតិកើទូ (Co Tu) នៅតែប្រណីតៗ ងាយស្រួល និងរឹងមាំ។ មុខរបរតម្បាញមិនត្រឹមតែបម្រើតម្រូវការជីវភាពរស់នៅប្រចាំថ្ងៃ នៅទាំងរូមចំណែកពិតប្រាកដដល់ការអភិរក្ស ពង្រីកលក្ខណៈវប្បធម៌ជនជាតិកើទូ (Co Tu) ដោយមុខរបរតម្បាញជនជាតិកើទូ (Co Tu) បានអភិរក្ស ធ្វើឱ្យមានភាពសម្បូរបែបជាង ពិពិធជាងឃ្លាំងផលិតផលសិប្បកម្មប្រពៃណី នៃប្រជាជនវៀតណាម។
អតីតកាលការតម្បាញឫស្សីសម្រាប់បម្រើតែជីវភាពរស់នៅប្រចាំថ្ងៃ ប៉ុន្តែបច្ចុប្បន្នមាមីងកើទូ (Co Tu) អាចតម្បាញធ្វើតាមតម្រូវការម៉ូដម៉ាថ្មីៗ នាំទៅផលិតផលបម្រើទីផ្សារធំ។ ការផ្លាស់ប្តូរនេះ សង្ឃឹមថានឹងលើកទឹកចិត្តយុវវ័យអភិរក្សនិងពង្រីកមុខរបរប្រពៃណី រក្សាទុកកាផា កន្ត្រក។ល។ ធ្លាប់ផ្សារភ្ជាប់និងចិញ្ចឹមទឹកចិត្តរបស់ជនជាតិកើទូ (Co Tu)។
កន្លងទៅនៅរដ្ឋធានីហាណូយ សម្ពន្ធសមាគមនាំចេញទំនិញសិប្បកម្មវៀតណាម (Vietcraft) សហការនឹង Gallery 39 ទស្សនាវដ្តីពន្លឺរស្មី និងអង្គការស្រឡាញ់វប្បធម៌មុខរបរសិប្បកម្ម នៃបងប្អូនជនជាតិវៀតណាម រៀបចំកម្មវិធី “តាំងពិព័រណ៍និងឧទ្ទេសនាមមុខរបរតម្បាញឫស្សីកើទូ (Co Tu)” ឧទ្ទេសនាមដល់ភ្ញៀវទេសចរដែលអញ្ជើញមកទស្សនា ដឹងនូវលក្ខណៈពិសេសក្នុងជីវភាពរស់នៅ ទំនៀមទម្លាប់ វប្បធម៌ និងផ្ទាំងទិដ្ឋភាពសមូហភាព អំពីមុខរបរតម្បាញឫស្សីរបស់ជនជាតិកើទូ (Co Tu)៕