តាំងពីយូរយាណាស់មកហើយ ជនជាតិលឺ (Lu) នៅឃុំបានហន (Ban Hon) ស្រុកតាមដឿង (Tam Duong) ខេត្តឡាយចូវ (Lai Chau) ចាត់ទុកមខរបរតម្បាញសំពត់សង្កិមប្រពៃណី...
នារីជនជាតិលឺ (Lu) នៅឃុំបានហន (Ban Hon) ផ្សារភ្ជាប់នឹងរបរតម្បាញសង្កិមប្រពៃណី។
តាំងពីយូរយាណាស់មកហើយ ជនជាតិលឺ (Lu) នៅឃុំបានហន (Ban Hon) ស្រុកតាមដឿង (Tam Duong) ខេត្តឡាយចូវ (Lai Chau) ចាត់ទុកមខរបរតម្បាញសំពត់សង្កិមប្រពៃណី ជាខ្នាតបន្ទាត់ ជារង្វាស់វាយតម្លៃភាពប៉ិនប្រសប់ នៃនារីជនជាតិ។ ហេតុនេះក្តារកីតម្បាញសំពត់សង្កិមប្រពៃណី ជាឧបករណ៍សំខាន់មិនអាចខ្វះនៅក្នុងគ្រួសារជនជាតិលឺ (Lu) ។
ស្ថិតនៅតំបន់ដីស្អាត ចម្ងាយពីស្រុកតាមដឿង (Tam Duong) ខេត្តឡាយចូវ (Lai Chau) ប្រហែលជាង១០គីឡូម៉ែត្រ ឃុំបានហន (Ban Hon) ជាទីកន្លែងដែលមានសហគមន៍ជនជាតិលឺ (Lu) រស់នៅកុះករបំផុតក្នុងខេត្ត។ ទីនេះ មានគ្រួសារជនជាតិលឺ (Lu) ចំនួនជាង៥០០ ស្រូបយក៩០% ក្នុងចំណោមគ្រួសារទូទាំងឃុំ។
នារីជនជាតិលឺ (Lu) នៅឃុំបានហន (Ban Hon) ចេះស្ទាត់ជំនាញបច្ចេកទេសត្បាញសំពត់ប្រពៃណី ស្នងមកពីយាយ ពីម្តាយ ឆ្លងកាត់ជាច្រើនឆ្នាំអនុវត្ត។ ចេះត្បាញស្ទាត់លើក្តារកី បណ្តាដំណាក់កាលពីដាំកប្បាស វាយផ្កាកប្បាស រវៃសូត្រ រហូតដល់ដេរប៉ាក់ ជ្រលក់ពណ៌សុទ្ធតែបានធ្វើដោយនារី ហើយធ្វើដោយដៃខួនឯង។ នៅពេលទំនេរ ពួកគាត់ខិតខំត្បាញផលិតផលសំពត់សិង្កមសាមញ្ញតែស្អាត ពាំយកតម្លៃប្រពៃណី និងមោទនភាពអំពីវប្បធម៌នៃជនជាតិលឺ (Lu) ។
តាមសម្តីបងស្រី ឡ ធីធ្វី (Lo Thi Thuy) នារីជនជាតិលឺ (Lu) នៅទីនេះភាគច្រើននរណាក៏ចេះដេរប៉ាក់ ត្បាញសំពត់ ដេរអាវ និងរ៉ុប។ ផលិតផលត្បាញសំពត់សង្កិមពិសេស ប្រើសម្រាប់តុបតែងផ្ទះសម្បែង និងដេរសម្លៀកបំពាក់ប្រពៃណីរបស់នារី បង្កើតបន្ថែមភាពពិសេសទាក់ទាញ និង លេចធ្លោ។
ភ្ញៀវទេសចរស្វែងយល់អំពីរបៀបត្បាញសំពត់សង្កិមនៃជនជាតិលឺ (Lu) ។
របរតម្បាញសំពត់សង្កិមកាលមុននេះ ជាក្តីមោទនភាពនៃគ្រួសារ បច្ចុប្បន្ននៅចូលរួមការអភិវឌ្ឍសហគមន៍ ពីព្រោះប៉ុន្មានឆ្នាំថ្មីៗនេះ វិស័យទេសចរណ៍ខេត្តឡាយចូវ (Lai Chau) ជ្រើសយករបរតម្បាញជនជាតិលឺ (Lu) នៅឃុំបានហន (Ban Hon) ធ្វើជាផលិតផលមួយក្នុងចំណោមផលិតផលដ៏សំខាន់ៗ។
ទោះបីប្រឈមនឹងបញ្ហាមិនតូច មកពីទំនិញតម្បាញឧស្សាហកម្មយ៉ាងណាក៏ដោយ សហគមន៍ជនជាតិលឺ (Lu) នៅតែខិតខំរក្សា និងអភិវឌ្ឍមុខរបរ។ ទន្ទឹមនោះ ខេត្តឡាយចូវ (Lai Chau) ក៏ធ្វើការងារជាច្រើន តាំងពីអភិវឌ្ឍទីផ្សារ បង្កលក្ខណៈងាយស្រួលក្នុងការកៀកជិតភ្ញៀវទេសចរ ជំនួយដល់ថ្នាក់រៀនរក្សាមុខរបរ លើកស្ទួយមុខរបរតម្បាញជនជាតិលឺ (Lu) នៅថ្ងៃបុណ្យវប្បធម៌ធំៗ។ល។ ដើម្បីរួមនឹងជនជាតិលឺ (Lu) អភិរក្ស និងអភិវឌ្ឍនិមិត្តរូបវប្បធម៌ពិសេសមួយ ក្នុងចំណោមវប្បធម៌ពិសេសនៃជនជាតិលឺ (Lu) ។
របរតម្បាញសំពត់សង្កិមជនជាតិលឺ (Lu) ឃុំបានហន (Ban Hon) មិនត្រឹមតែជារបរប្រពៃណីមួយ នៅទាំងជានិមិត្តរូបនៃការច្នៃប្រតិដ្ឋ និងចំណង់ចំណូលចិត្តផងដែរ។ ស្នាដៃប្រណីតៗ របស់នារីជនជាតិលឺ (Lu) ធ្វើលម្អរសម្រាប់ជីវភាពរស់នៅផង ជារបៀបអភិរក្ស និងពង្រីកតម្លៃវប្បធម៌ជនជាតិផងដែរ រួមចំណែកបង្កើតសោភណភាពផ្ទាំងគំនូរវប្បធម៌សម្បូរបែរនៃប្រទេសវៀតណាម៕
អត្ថបទ និង រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង