អ្នកណា ដែលធ្លាប់មកកាន់ ឌីញកុង (Dinh Cong) (រដ្ឋធានី ហាណូយ (Ha Noi)) សុទ្ធតែបានដើរ...
អ្នកណា ដែលធ្លាប់មកកាន់ ឌីញកុង (Dinh Cong) (រដ្ឋធានី ហាណូយ (Ha Noi)) សុទ្ធតែបានដើរកាត់អារាមភូមិដ៏ស្ងៀមស្ងាត់ដែលមានប្រវត្តិសាស្ត្រជាច្រើនឆ្នាំនិងផ្សារភ្ជាប់នឹងជីវភាពរស់នៅរបស់ប្រជាជនក្នុងរដ្ឋធានី ហាណូយ (Ha Noi))។ ក្នុងអារាមភូមិនេះ មានប្រាសាទអាសនៈគ្រូរបរជាងទង និងរោងជាងទងប្រាក់ ឌីញកុង (Dinh Cong)។ ក្នុងរោងជាងនេះមានជាងទងវ័យក្ម្មេងជាច្រើន ប៉ុន្តែមានភាពប៉ិនប្រសប់។ ពួកគេបានផលិតចេញផលិតផលធ្វើពីប្រាក់ស្រស់ស្អាត និងថ្លៃថ្នូរដែលប្រជាជនវៀតណាម និងភ្ញៀវអន្តរជាតិចូលចិត្តយ៉ាងខ្លាំង។
សិប្បករ ក្វាច តួនអាញ់ (Quach Tuan Anh) ម្ចាស់រោងជាងទងប្រាក់ ស្ថិតក្នុងប្រាសាទអាសនៈគ្រូរបរជាងទង ឌីញកុង (Dinh Cong) កំពុងរចនាគំរូផលិតផលធ្វើពីប្រាក់។ រូបថត៖ ថាញយ៉ាង
កាលពីមុន រដ្ឋធានី ហាណូយ (Ha Noi)) មានរបរល្បីល្បាញចំនួន ៤ ដែលបានបញ្ជាក់ក្នុងឃ្លាន “ ត្បាញសូត្រ អៀនថាយ (Yen Thai) គ្រឿងកុលាលភាជន៍ បាតត្រាង (Bat Trang) ជាងទងមាស ឌីញកុង (Dinh Cong) ជាងចម្លាក់ស្ពាន់ ងូសា (Ngu Xa)”។ របរជាងទងមាសភូមិ ឌីញកុង (Dinh Cong) មានអំឡូងពេលអភិវឌ្ឍយ៉ាងខ្លាង ប៉ុន្តែឆ្លងកាត់ពេលវេលាមុខរបរនេះក៏សាបរលាបទៅជាបណ្តើរៗ។
បច្ចុប្បន្ននេះ របរជាងទងប្រាក់នៅភូមិ ឌីញកុង (Dinh Cong) នៅតែបានរក្សាដោយការជក់ចិត្តរបស់ត្រកូលក្វាច (Quach) ក្នុងភូមិ។ គ្រួសារ ក្វាច វ៉ាន់ទ្រឿង (Quach Van Truong) ក្វាច តួនអាញ (Quach Tuan Anh) ក្វាច វ៉ាន់ហៀវ (Quach Van Hieu) គឺជាភស្តុតាងនៃក្តីស្រឡាញ់ចំពោះរបរជាងទងប្រាក់ ឌីញកុង (Dinh Cong)។ ពួកគេបាននិងកំពុងរក្សានិងបន្តវេនរបរនេះ ហើយនាំរបរជាងទងប្រាក់មានលំនឹងលើទីផ្សារជាបណ្តើរៗ ទន្ទឹមនឹងនេះក៏បានបណ្តុះបណ្តាលជាងទងប្រាក់មានជំនាញ មានទំនុកចិត្តរកស៊ីនិងចិញ្ចឹមជីវិតដោយរបរនេះ និងផលិជូនមហាជននូវផលិតផលប្រាក់ស្រស់ស្អាតមានលក្ខណៈវិចិត្រសិល្បៈ មានអត្ថន័យវប្បធម៌ និងធ្វើឲ្យស្រស់ស្អាតសម្រាប់អ្នកប្រើប្រាស់។
រោងជាងទងប្រាក់របស់គ្រួសាងលោក ក្វាច តួនអាញ (Quach Tuan Anh) ស្ថិតក្នុងប្រាសាទអាសនៈគ្រូរបរជាងទងភូមិ ឌីញកុង (Dinh Cong)។ បច្ចុប្បន្ននេះ រោងជាងនោះមានជាងវ័យក្មេងចំនួន ៦ នាក់ ។ លោក តួនអាញ (Tuan Anh) បានឲ្យដឹងថា៖ លោកបានទទួលមុខរបរនេះពីឪពុករបស់លោកគឺសិប្បករ ក្វាច វ៉ាន់ទ្រឿងា(Quach Van Truong) ចាប់ពីក្មេង គាត់បានស្គាល់មុខរបរនេះនិងមើលឃើញឪពុករបស់គាត់ដុតប្រាក់ រចនាបង្កើតរូប ទាញប្រាក់ជាសរសៃ និងតភ្ជាប់សរសៃប្រាក់នោះក្លាយជាផលិតផល។
តាមរយៈនោះរបរជាងទងប្រាក់បានជ្រាបចូលក្នុងខ្លួនគាត់ពេលណាដែលគាត់មិនដឹងទេ។ របរជាងទងប្រាក់ទាមទារជាងត្រូវមានភាពព្យាយាមនិងប៉ិនប្រសប់។ ដើម្បីផលិតចេញផលិតផលប្រាក់មួយ ជាងត្រូវអនុវត្តដំណាក់កាលមួយចំនួន ដូចជា៖ រចនាគំរូ (គូរដោយដៃ) ដុតប្រាក់ (ដុំប្រាក់បានដាក់ចូលក្នុងឆ្នាំងរូចប្រើអណ្តាតភ្លើងឲ្យដុត) កិនប្រាក់ ទាញប្រាក់ជាសសៃ បង្កើតរូបរាងផលិតផលតាមគំរូដែលបានរចនាជាមុន តភ្ជាប់សសៃតាមរូបភាព ការប៉ូលានិងបំភ្លឺផលិតផល។
ដើម្បីក្លាយជាជាងទងប្រាក់អាជីព គឺមិនងាយស្រួលឡើយ យ៉ាងហោចណាស់ត្រូវវៀននិងអនុវត្តក្នុងរយៈពេល ២ ឆ្នាំ ទើបមានជំនាញ។ ឆ្នាំ២០២៣ លោក តួនអាញ (Tuan Anh) ចាប់ផ្តើមទទួលនិងគ្រប់គ្រងរោងជាងរបស់ឪពុកគាត់។ ដំណើរការធ្វើជាម្ចាស់រោងជាង និងបង្កើតរចនាបទជាងទងប្រាក់ប្រពៃណីរបស់គ្រួសារគាត់មិនងាយស្រួលឡើយ។ លោក តួនអាញ (Tuan Anh) ត្រូវជាអ្នករចនាគំរូផង ធ្វើផលិតផល និងបណ្តុះបណ្តាលជាងផង។ ក្រៅពីនោះ ខ្លួនគាត់ក៏ជាអ្នកស្វែងរកទីផ្សារ ដើម្បីនាំយកផលិតផលប្រាក់ទៅកាន់អ្នកប្រើប្រាស់។ គាត់បានចែករំលែកថា៖ ជាងទងប្រាក់ត្រូវព្យាយាម អត់ធ្មត់ និងហ្មត់ចត់ចំពោះផលិតផលប្រាក់ ប៉ុន្តែពួកគេមិនមានភាពប៉ិនប្រសប់ក្នុងការលក់ដូរ ឬណែនាំផលិតផលរបស់ពួកគេ។
ជាងទងប្រាក់ធ្វើការក្នុងប្រសាទគ្រូរបរជាងទងប្រាក់។ រូបថត៖ កុងដាត
មិនដូចនឹងផលិតផលប្រាក់ផលិតាមបែបឧស្សហកម្ម ដែលផលិតម្ដងបានយ៉ាងច្រើន ផលិតផលប្រាក់របស់ភូមិ ឌីញកុង (Dinh Cong) បានធ្វើដោយដៃ ដូច្នេះគំរូផលិតផលមួយៗសុទ្ធតែត្រូវបានធ្វើដោយយ៉ាងផ្ចត់ផ្ចង់។ ផលិតផលសាមញ្ញមួយចំនួន ដូចជា៖ ចិញ្ចៀន ខ្សែក ក្រវិល ... បើធ្វើ ក៏ក្នុងរយៈពេល ៣ ថ្ងៃ ទើបសម្រេចផលិតផលមួយ។ ចំណែកគំនូរបានបង្កើតពីសសៃប្រាក់ត្រូវចំណាយពេលរាប់ខែទើបសម្រេច។ ជាទងប្រាក់មិនអាចធ្វើដោយឆាប់រហ័ស ឬធ្វើឲ្យតែរួចពីដៃបានឡើយ។ ពួកគេធ្វើការយ៉ាងល្អិតល្អន់ រហូតដល់ពេលណាដែលផលិតផលទទួលបានជោគជ័យ បន្ទាប់មកគេទើបចាប់ផ្តើមធ្វើគំរូថ្មីផ្សេងទៀត។
ជាងទងប្រាក់ លោក ឡេវ៉ាន់សើន (កើតឆ្នាំ ១៩៩៦) បានឲ្យដឹងថា៖ ខ្ញុំកំពុងរៀនផង និងប្រកបរបរនេះក្នុងរយៈពេល ៣ ឆ្នាំ ខ្ញុំចាប់ផ្តើមធ្វើផលិតផលមិនស្មុគស្មាញពពេក ដូចជា៖ ផ្កា ស្លឹក រហូតដល់គំរូពិបាកបន្តិចដូចជាសត្វ។ ខ្ញុំសង្ឃឹមថា នឹងមានជាងទងប្រាក់ដូចខ្ញុំច្រើនថែមទៀត ដើម្បីមានសហគមន៍ជាងទងប្រាក់ចូលរួមរៀន និងចែករំលែកជំនាញជាមួយគ្នា ហើយរួមគ្នារក្សារបររបស់ភូមិស្រុក។ ចំណែកឯ ចៀន (Chien) ដាត (Dat) សើន (Son) ណាម (Nam) ជាយុវជនគំពុងធ្វើការក្នុងរោងជាង ឌីញកុង (Dinh Cong) ក៏មានគំនិតថាធ្វើយ៉ាងណា ដើម្បីអភិវឌ្ឍរបរនេះកាន់តែទំលំទូលាយ ផលិតផលស្រស់ដែលស្រស់ស្អាត និងហើយប្រើប្រាស់បានយូរ ។ ទោះជាយ៉ាងណា មិនយូរប៉ុន្មាន នឹងមានទីផ្សារទទួលស្គាល់ជាពុំខាន ។
ក្រៅពីផលិតផលប្រាក់សាមញ្ញនេះ ចិញ្ចៀន ខ្សែក ក្រវិល កងដៃ ស្នៀតសក់ ស្នៀតអាវ… លោក អាញតួន (Anh Tuan) បានអភិវឌ្ឍវត្ថុអនុស្សាវរីយ៍មួយចំនួន ដូចជាគំនូរសសៃប្រាក់។ ក្នុងគំនូរទាំងនោះ គាត់បានបញ្ចូលរូបភាពវប្បធម៌ដែលផ្សារភ្ជាប់នឹងរដ្ឋធានី ហាណូយ (Ha Noi) ដូចជា រូប ខ្វេ វ៉ាន់កាក (Khue Van Cac) ថាបរួ (Thap Rua) វិថីបុរាណ ឬគំនូរផ្កាឈូកដែលមានអត្ថន័យសុខសាន ស្ងប់ស្ងាត់ក្នុងព្រលឹង គំនូរកុមារផ្លុំខ្លុំយបានបង្កើតពីសសៃប្រាក់ក្នុងអត្ថន័យសង្ឃឹមថាជីវភាពរស់នៅសុខសាន្តសុភមង្គល។
រោងជាងទងប្រាក់ ឌីញកុង (Dinh Cong) មានផលិតផល តាមការកម្ម៉ង់របស់ ដែលកម្ម៉ងផលិតផលតាមចំណូលចូលចិត្តរបស់គេ ។ ផលិតផលទាំងអស់បង្ហាញភាពថ្លៃថ្នូរ ពិសេស និងរចនាបទរបស់ផលិតផលប្រាក់ប្រពៃណី។ ចំណង់ចិត្តរបស់ជាងទងប្រាក់នៅភូមិ ឌីញកុង ( Dinh Cong) គឺបើក workshop ជាច្រើន ដើម្បីរក្សានិងបន្តវេនរបរនេះ ហើយលើសពីនេះទៅទៀត ពួកគេចង់បញ្ចូលភាពស្រស់ស្អាតវប្បធម៌នៃមាតុភូមិវៀតណាមចូលក្នុងផលិតផលប្រាក់ ហើយក្លាយទៅជាផលិតផលដែលមិនអាចខ្វះសម្រាប់អ្នកប្រើប្រាស់។
អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ កុងដាត ថាញយ៉ាង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រែសម្រួលដោយង្វៀនយ៉ាង