ទេសចរណ៍

រថភ្លើងតភ្ជាប់បេតិកភណ្ឌនៃភាគកណ្តាល

នាពេលថ្មីៗនេះ គណៈកម្មាធិការប្រជាជនខេត្ត ធឿធៀន​ហ្វេ (Thua Thien Hue) អគ្គក្រុមហ៊ុនផ្លូវដែកវៀតណាម និងគណៈកម្មាធិការប្រជាជនទីក្រុង ដាណាំង (Da Nang) បានសម្របសម្រួលរៀបចំពីធីដាក់​ឲ្យ​ដំណើរ​ការរថភ្លើងទេសចរណ៍...
 

នាពេលថ្មីៗនេះ គណៈកម្មាធិការប្រជាជនខេត្ត ធឿធៀន​ហ្វេ (Thua Thien Hue) អគ្គក្រុមហ៊ុនផ្លូវដែកវៀតណាម និងគណៈកម្មាធិការប្រជាជនទីក្រុង ដាណាំង (Da Nang) បានសម្របសម្រួលរៀបចំពីធីដាក់​ឲ្យ​ដំណើរ​ការរថភ្លើងទេសចរណ៍ទៅ​វិញទៅមក​ពី ហ្វេ (Hue) -  ទីក្រុង ដាណាំង (Da Nang) ដោយមានឈ្មោះថា តភ្ជាប់បេតិកភណ្ឌនៃភាគកណ្តាល។ នេះ​ជា​ប្រភេទ​ទេសចរណ៍​ថ្មី​មួយ​ ដែល​ជួយ​ឱ្យ​ភ្ញៀវ​ទេសចរ​មាន​ឱកាស​កាន់​តែ​ច្រើន​ក្នុង​ការ​ស្វែង​យល់​ផ្លូវ​ដ៏​ស្រស់​ស្អាត ហ្វេ (Hue) -  ទីក្រុង ដាណាំង (Da Nang) តាម​រថភ្លើង។

ក្នុងអំឡុងពេលដាក់​ឲ្យដំណើរការជាដំបូង រថភ្លើងមានទូកៅអីទន់ និងម៉ាស៊ីនត្រជាក់ចំនួន ០៥ គ្រឿង និងទូសហគមន៍ចំនួន ០១ គ្រឿង។ រថភ្លើងដែលបានដាក់ឱ្យដំណើរការបាននាំមកជូនភ្ញៀវនូវចំណាប់អារម្មណ៍ដែលមិនអាចបំភ្លេចបាន ព្រោះថា ក្រៅពីការ​ហូប​ម្ហូបអាហារ​ពិសេស​របស់​ ហ្វេ (Hue) និង ដាណាំង (Da Nang) ភ្ញៀវទេសចរក៏អាចជួបប្រាស្រ័យជាមួយសិល្បករ សិល្បការិនី តាមរយៈការសម្តែងសិល្បៈពិសេស​ៗ ផងដែរ។ លើសពីនេះ នៅស្ថានីយ៍រថភ្លើង ដាណាំង (Da Nang) និងស្ថានីយ៍រថភ្លើង ហ្វេ (Hue) ឧស្សាហកម្មផ្លូវដែកក៏រៀបចំបន្ទប់រង់ចាំ VIP ដើម្បីបម្រើអ្នកដំណើរផងដែរ។

ដោយពេលវេលាធ្វើដំណើរប្រហែល ៣ ម៉ោង រថភ្លើងនឹងដឹកភ្ញៀវទេសចរតាមផ្លូវ​កាត់ភ្នំ​ ហាយ​វ៉ឹន (Hai Van) ។ ពីរក្នុងថភ្លើង ភ្ញៀវ​អាចគយគន់ទេសភាពធម្មជាតិដ៏អស្ចារ្យ និងស្រស់បំព្រងដែលជាទីកន្លែងតភ្ជាប់រវាងភាគ​ខាង​ត្បូង និង​ខាង​ជើង ដោយម្ខាងជាជួរភ្នំទ្រឿងសើន (Truong Son) រកេតរកូត និងម្ខាងទៀតជាសមុទ្រដ៏ធំល្វឹងល្វើយ។ នៅស្ថានីយ៍រថ​ភ្លើង​ ហ្វេ  (Hue) និង ដាណាំង (Da Nang) ជារៀងរាល់ថ្ងៃ នឹងមានរថភ្លើងពីរជើងចេញដំណើរនៅពេលព្រឹក និងពេលរសៀល ដូច្នេះភ្ញៀវអាចគយគន់ថ្ងៃរះ និងថ្ងៃលិចនៅលើឈូងសមុទ្រ​ ឡាំងកូ (Lang Co) ដែលជាឈូងសមុទ្រដ៏ស្រស់ស្អាតបំផុតមួយលើពិភពលោក។

នៅលើជើងរថភ្លើងក៏មានមុខម្ហូបប្រពៃណីរបស់ ហ្វេ (Hue) និង ដាណាំង (Da Nang) ដើម្បីបម្រើភ្ញៀវទេសចរណ៍ផងដែរ។
រថភ្លើងតាមផ្លូវ​កាត់ភ្នំ ហាយ​វ៉ឹន (Hai Van) ។

បន្ទាប់ពីបញ្ចប់ការធ្វើដំណើរនីមួយៗនៅលើរថភ្លើង ទល់មុខស្ថានីយរថភ្លើងទាំងពីរ មូលដ្ឋានបានរៀបចំប្រព័ន្ធជួលកង់ដោយស្វ័យប្រវត្តិ ដោយស្កែន QR កូដ ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរក្នុងការទស្សនាតំបន់ទេសចរណ៍នានា​។ ជាពិសេសខេត្ត ធឿ​ធៀន​ហ្វេ (Thua Thien Hue) ក៏អនុវត្តគោលនយោបាយការបញ្ចុះតម្លៃសម្រាប់អង្គការ និងបុគ្គលនៅពេលទៅទស្សនាតំបន់ទេសចរណ៍នៅទីក្រុង ហ្វេ (Hue) (អនុវត្តម្តងសម្រាប់សំបុត្ររថភ្លើងនីមួយ ៗ)។

ភ្ញៀវ​ទេសចរ​គយគន់​សម្រស់​ទេសភាព​ពី ហ្វេ (Hue) ទៅទីក្រុង ដាំណាំង (Da Nang)។

ការដាក់ឱ្យប្រើប្រាស់រថភ្លើង តភ្ជាប់បេតិកភណ្ឌកណ្តាល គឺជាកិច្ចខិតខំប្រឹងប្រែងមួយក្នុងការតភ្ជាប់តំបន់ ផ្សព្វផ្សាយទេសចរណ៍របស់គណៈកម្មាធិការប្រជាជននៃទីក្រុងទាំងពីរ និងជាផលិតផលទេសចរណ៍ថ្មីមួយ បើកឱកាស​សម្រាប់ផលិតផលធ្វើ​អាជីវកម្មរួមបញ្ចូលគ្នានូវសេវាកម្មដឹកជញ្ជូន និងទេសចរណ៍តាម​ផ្លូវ​ដែក  ដែលនឹងដាក់ពង្រាយក្នុងពេលដ៏ខ្លីខាងមុខនេះ។

លើសពីនេះ ដំណើរទេសចរណ៍នេះមិនត្រឹមតែរួមចំណែកធានាតភ្ជាប់ចរាចរណ៍របស់ប្រជាជនរវាងទីក្រុងទាំងពីរ ហ្វេ (Hue) និង ដាណាំង (Da Nang) ប៉ុណ្ណោះទេ ថែមទាំងជាបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរណ៍ក្នុងស្រុក និងបរទេស នៅពេលមកទស្សនាទីក្រុងទេសចរណ៍ទាំងបុរាណ ទាំងទំនើបបំផុតក្នុងប្រទេស./.

ពេលវេលាចេញដំណើររបស់រថភ្លើង "ភ្ជាប់បេតកភណ្ឌភាគកណ្តាល​"៖

នៅទីក្រុង ហ្វេ (Hue)  រថភ្លើងមានផ្លាកលេខ HD១ ចេញដំណើរពីស្ថានីយ៍រថភ្លើង ហ្វេ (Hue) នៅម៉ោង៧ និង ៤៥នាទីព្រឹក ហើយមកដល់ស្ថានីយ៍រថភ្លើង ដាំណាំង (Da Nang) នៅម៉ោង១០ និង ៣៥នាទីព្រឹក មាន​ផ្លាក​លេខ HD៣ ចេញដំណើរពីស្ថានីយ៍រថភ្លើង​ ហ្វេ (Hue) នៅម៉ោង១៤ និង​ ២៥នាទីរសៀល ហើយមកដល់ទីក្រុង ដាណាំង (Da Nang) នៅម៉ោង១៧ និង​ ៤០នាទីល្ងាច។

ស្ថានីយ៍រថភ្លើង ដាំណាំង (Da Nang) រថភ្លើងមានផ្លាក​លេខHD២ ចេញដំណើរពីស្ថានីយ៍រថ​ភ្លើង​ ដាណាំង (Da Nang) នៅម៉ោង៧ និង​ ៥០នាទីព្រឹក ហើយមកដល់ស្ថានីយ៍រថភ្លើង ហ្វេ (Hue) នៅម៉ោង១១ និង​ ០៥នាទីថ្ងៃត្រង់។ រថភ្លើងមាន​ផ្លាក​លេខ HD៤ ចេញដំណើរពីស្ថានីយ៍រថភ្លើង ដាំណាំង (Da Nang) នៅម៉ោង១៥ និង​ ០០នាទី រសៀល ហើយមកដល់ស្ថានីយ៍រថ​ភ្លើង ហ្វេ (Hue) នៅម៉ោង១៧ និង ៤៥នាទីល្ងាច។

តម្លៃសំបុត្រ៖ ១៥០០០០/សំបុត្រ/ម្នាក់

  •  
  • អត្ថបទនិង​រូបថត៖ ថាញ​យ៉ាង ប្រែសម្រួលដោយង្វៀនយ៉ាង

 



top