នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញពិនិត្យការងារទប់ទល់ទឹកជំនន់នៅឃុំ Trung Gia និង Da Phuc ទីក្រុងហាណូយ (រូបថត៖ Nhat Bac/VGP)
ថវិកាជាជំនួយឧបត្ថម្ភគឺមានចំនួន ៤០០ ពាន់លានដុង (១៦.៣២៦.៥៣១ ដុល្លារអាមេរិក) ពីទុនបម្រុងថវិកាមជ្ឈិមឆ្នាំ២០២៥ សម្រាប់តំបន់ចំនួន ៤ ដើម្បីបំពេញតម្រូវការបន្ទាន់នៅចំពោះមុខ និងស្ថិរភាពជីវភាពរស់នៅរបស់ប្រជាជន បន្ទាប់ពីរងផលវិបាកបណ្តាលពីទឹកជំនន់។ ក្នុងនោះ Thai Nguyen ទទួលបាន ២៥០ ពាន់លានដុង (១០.២០៤.០៨២ ដុល្លារ) ខេត្ត Cao Bang, Lang Son និង Bac Ninh ខេត្តនីមួយៗ ទទួលបានចំនួន ៥០ ពាន់លានដុង (២.០៤០.៨១៦ ដុល្លារអាមេរិក)។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យគណៈកម្មាធិការប្រជាជននៃខេត្ត Thai Nguyen, Cao Bang, Lang Son, និង Bac Ninh ទទួលខុសត្រូវក្នុងការគ្រប់គ្រង និងប្រើប្រាស់ថវិកាបំពេញបន្ថែមនេះ ស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីថវិការដ្ឋ និងឯកសារច្បាប់ពាក់ព័ន្ធដទៃទៀត ធានាគោល បំណងនៃការប្រើប្រាស់ត្រឹមត្រូវ មុខសញ្ញាត្រឹមត្រូវ ប្រកាសជាសាធារណៈ តម្លាភាព និងជៀសវាងការបាត់បង់និងភាពអវិជ្ជមាន។ ជាមួយគ្នានេះ ត្រូវរាយការណ៍ពីលទ្ធផលនៃការប្រើប្រាស់ជូនក្រសួង ហិរញ្ញវត្ថុ ក្រសួងកសិកម្មនិងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការសំយោគ និងរាយការណ៍ជូននាយករដ្ឋមន្ត្រី៕