នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ១៩៤៥ រដ្ឋាភិបាលបណ្តោះអាសន្ននៃសាធារណៈរដ្ឋ ប្រជាធិបតេយ្យវៀតណាមបានចេញសេចក្តីប្រកាសទៅកាន់ប្រជាជន និងពិភពលោក អំពីការបង្កើតរដ្ឋាភិបាលថ្មីបន្ទាប់ពីជោគជ័យនៃបដិវត្តន៍ខែសីហា (ថ្ងៃទី ១៩ សីហា ឆ្នាំ១៩៤៥)។
លោកអគ្គលេខាបក្ស តូ ឡឹម ជាមួយគណៈប្រតិភូចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃការបង្កើតរដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី ២០ សីហា នៅទីក្រុងហាណូយ។ (រូបថត៖ VOV)
ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក
រដ្ឋាភិបាលបណ្ដោះអាសន្ននៃសាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាម ដែលសព្វថ្ងៃនេះជារដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គម និយមវៀតណាម
ជានិច្ចកាលសាមគ្គី ឯកភាពគ្នា ខិតខំប្រឹងប្រែងដោយឥតឈប់ ឈរ ទាំងអស់គ្នាដើម្បីគោលដៅ
"ឯករាជ្យជាតិ ផ្សារភ្ជាប់ជាមួយនឹងសង្គមនិយម" និងជីវភាពរស់នៅដ៏សុខសាន្ត
និងសុភមង្គលរបស់ប្រជាជន រួមចំណែកក្នុងការ
សម្រេចបាននូវជ័យជំនះដ៏ធំធេងក្នុងបុព្វហេតុបដិវត្តន៍របស់ប្រជាជាតិវៀតណាម។
៨០
ឆ្នាំនៃរដ្ឋាភិបាល - ដំណើរតែមួយ គោលដៅតែមួយ
នៅថ្ងៃទី
២៨ ខែសីហា ឆ្នាំ ១៩៤៥ រដ្ឋាភិបាលបណ្តោះអាសន្ននៃសាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាមត្រូវបានបង្កើតឡើងដោយឈរលើមូលដ្ឋានពីមុនគឺគណៈកម្មាធិការរំដោះជាតិ។
នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ រដ្ឋាភិបាលបណ្ដោះអាសន្នត្រូវ
បានបង្ហាញមុខដល់ប្រជាជន រួមជាមួយនឹងកំណើតនៃសាធារណៈរដ្ឋប្រជាធិបតេយ្យ វៀតណាម
ដែលសព្វថ្ងៃនេះជាសាធារណៈរដ្ឋសង្គមនិយមវៀតណាម តាមនោះ បាន បើកយុគសម័យជថ្មី -
យុគសម័យនៃឯករាជ្យ និងសេរីភាពសម្រាប់ប្រជាជន និងប្រទេសជាតិ។ ចាប់ពីឆ្នាំ ១៩៤៦
ដល់ឆ្នាំ ១៩៧៥ រដ្ឋាភិបាលបានផ្តោតការដឹកនាំលើការបង្កើត ស្ថិរភាពដល់ជីវភាពប្រជាជន។
ក្រោមការដឹកនាំរបស់បក្ស រដ្ឋាភិបាល រួមជាមួយ កងទ័ព
និងប្រជាជនបានអនុវត្តន៍បុព្វហេតុបង្រួបបង្រួមប្រទេសជាតិ។ បន្ទាប់ពីសន្តិភា
ពត្រូវបានស្តារឡើងវិញ រដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់លើការកសាង
និងអភិវឌ្ឍសេដ្ឋកិច្ច ជំនះពុះពារលើផលវិបាកនៃសង្រ្គាម ស្តារឡើងវិញនូវផលិតកម្ម
និងអាជីវកម្ម ព្រមទាំងបន្តប្រយុទ្ធការពារព្រំដែនយ៉ាងរឹងមាំ
និងបំពេញកាតព្វកិច្ចអន្តរ ជាតិដ៏ខ្ពង់ខ្ពស់ផងដែរ។ ពីប្រទេសមួយដែលខ្វះខាតស្បៀងអាហារ
វៀតណាមបាន ផលិតស្បៀងអាហារដោយខ្លួនឯង នាំចេញអង្ករ
ហើយសព្វថ្ងៃនេះបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញអង្ករឈានមុខគេលើពិភពលោក។
មហាសន្និបាតទូទាំងប្រទេសលើកទី៦
របស់បក្ស (ខែធ្នូ ឆ្នាំ១៩៨៦) បានបើកយុគសម័យថ្មី ដែលជាយុគសម័យនៃការផ្លាស់ប្ដូរថ្មី
សមាហរណកម្ម និងអភិវឌ្ឍន៍ ប្រទេសជាតិ។ ក្រុមប្រឹក្សារដ្ឋមន្ត្រី (ចាប់ពីខែតុលា
ឆ្នាំ១៩៩២ ជារដ្ឋាភិបាល) បាន ដឹកនាំគ្រប់ជាន់ថ្នាក់ គ្រប់ផ្នែក និងមូលដ្ឋាន
ដើម្បីអនុវត្តន៍បុព្វហេតុផ្លាស់ប្ដូរថ្មីសេដ្ឋកិច្ច ជាមួយនឹងសសរស្តម្ភចំនួន ៣៖
ការលុបបំបាត់ការិយាធិបតេយ្យនិងរបបរដ្ឋអោប ក្រសោប; ការអភិវឌ្ឍសេដ្ឋកិច្ចពហុសមាសភាគ
ពហុម្ចាស់កម្មសិទ្ធ និងការបើក ទ្វារចំហ និងធ្វើសមាហរណកម្មជាមួយខាងក្រៅ។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា៖
“វៀតណាម
ពីសេដ្ឋកិច្ចដែលពឹងផ្អែកលើជំនួយ រងការឡោមព័ទ្ធ និងហ៊ុមព័ទ្ធ
បានក្លាយទៅជាសេដ្ឋកិច្ចបើកចំហ ស្វាហាប់ និងច្នៃប្រឌិត ដែលស្ថិតក្នុងក្រុមប្រទេស
ដែលមានកំណើនខ្ពស់ក្នុងតំបន់ និងពិភពលោក ស្ថិតក្នុងក្រុមប្រទេសទាំង ១៥ ដែល
ទាក់ទាញការវិនិយោគបរទេសច្រើនបំផុត និងស្ថិតក្នុងក្រុមប្រទេសទាំង ២០ ដែល
មានទំហំពាណិជ្ជកម្មធំបំផុតលើពិភពលោកផងដែរ។ ជាពិសេស យើងបានកៀរគរ ធនធាន
ដោយផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយ ធានាសន្តិសុខ
សុខុមាលភាពសង្គម កាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព និងលើកស្ទូយជីវភាពរស់នៅខាងស្មារតី
និងសម្ភារៈរបស់ប្រជាពលរដ្ឋដោយ ឥតឈប់ឈរ។
វៀតណាមត្រូវបានចាត់ទុកថាជាគំរូជោគជ័យក្នុងការអនុវត្តគោលដៅ អភិវឌ្ឍន៍សហស្សវត្សរ៍ (MDGs)
ដោយសម្រេចបានគោលដៅលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ ១០
ឆ្នាំមុនកាលកំណត់”។
នៅកម្រិតអន្តរជាតិ
វៀតណាមបច្ចុប្បន្នបានចុះហត្ថលេខា និងចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន១៧; មានទំនាក់ទំនងការទូតជាមួយប្រទេសជិត ២០០;
ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ដៃគូយុទ្ធសាស្ត្រ
ឬដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយជាមួយប្រទេសចំនួន ៣៨
រួមទាំងសមាជិកអចិន្ត្រៃយ៍ទាំង ៥ នៃក្រុម ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលជួយឱ្យវៀតណាម “មិនធ្លាប់មានបុព្វហេតុ កម្លាំង
ឋានៈ និងកិត្យានុភាពអន្តរជាតិដូចសព្វថ្ងៃនេះទេ”។
ភារកិច្ចសំខាន់មួយរបស់រដ្ឋាភិបាលនាបច្ចុប្បន្ននោះ
គឺផ្តោតសំខាន់លើការអនុវត្ត គោលជំហរ រៀបចំក្បាលម៉ាស៊ីនដឹកនាំនៃប្រព័ន្ធនយោបាយ
ឱ្យមានលក្ខណៈបង្រួម ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព
និងការកសាងគំរូអាជ្ញាធរមូលដ្ឋាន ២ កម្រិត។ ទន្ទឹមនឹងនោះ
ខិតខំសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រ ១០០ ឆ្នាំទាំងពីរ
យោងតាមសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣។
“រដ្ឋាភិបាលបន្តផ្តោតសំខាន់លើការដឹកនាំឲ្យជំរុញរបកគំហើញយុទ្ធសាស្ត្រចំនួន៣
បង្កើតគំរូកំណើនថ្មី រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ជំរុញឧស្សាហូបនីយកម្ម
និងទំនើបកម្ម និងការកសាងកម្លាំងផលិតកម្មថ្មី។ អនុវត្តន៍យ៉ាងប្ដូរផ្ដាច់នូវ “សសរ ស្តម្ភទាំងបួន” យោងតាមសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយស្តីពីរបក
គំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល;
ធ្វើសមាហរណកម្មអន្តរជាតិ; កសាងនិងអនុវត្តន៍ច្បាប់;
អភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន។ រដ្ឋាភិបាលកំពុងបំពេញជាបន្ទាន់
និងដាក់ជូនការិយាល័យនយោបាយ ដើម្បីចេញ ផ្សាយសេចក្តីសម្រេចចិត្ត
បង្កើតរបកគំហើញក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរដ្ឋ ការអប់រំ និងបណ្តុះបណ្តាល
ការថែទាំសុខភាពប្រជាជន និងការអភិវឌ្ឍវប្បធម៌”។
មេរៀនពីប្រវត្តិសាស្ត្រ
ពេញមួយប្រវត្តិសាស្រ្ត
៨០ ឆ្នាំរបស់ខ្លួន រដ្ឋាភិបាលតាមរយៈអាណត្តិនានា
បានបង្ហាញយ៉ាងច្បាស់នូវស្មារតីនៃការប្តេជ្ញាចិត្តខ្ពស់ ការខិតខំប្រឹងប្រែងធំ
និងសកម្មភាពខ្លាំងក្លា រួមជាមួយនឹងប្រជាជន និងយុទ្ធជនទូទាំងប្រទេស សម្រេចបាន
នូវសមិទ្ធិផលដ៏ធំធេង និងមានអត្ថន័យជាប្រវត្តិសាស្ត្រលើគ្រប់វិស័យ។ លោក
នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានចាត់ទុកថា ពីប្រតិបត្តិការជាក់ស្តែង រដ្ឋាភិបាល
បច្ចុប្បន្នអាចដកចេញមេរៀនដ៏មានតម្លៃមួយចំនួន។
“ឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី
ក្នុងបរិបទដែលស្ថានភាពពិភពលោក តំបន់ និងក្នុងស្រុក មានទាំងឱកាស ភាពងាយស្រួល
និងការលំបាក បញ្ហាប្រឈមប្រទាក់ក្រឡាគ្នា ប៉ុន្តែការលំបាក
និងបញ្ហាប្រឈមកាន់តែច្រើននោះ ក្រោមការ ដឹកនាំរបស់បក្ស ដោយស្មារតី “រដ្ឋាភិបាលជាអ្នកបំរើរបស់ប្រជាជន” “ដាក់ផល
ប្រយោជន៍ប្រជាជនជាចម្បង។ អ្វីដែលផ្តល់ប្រយោជន៍ដល់ប្រជាជន ត្រូវតែធ្វើដោយ
អស់ពីសមត្ថភាព។ អ្វីដែលបង្កការខាតបង់ដល់ប្រជាជន ត្រូវជៀសវាងជាដាច់ខាត” រដ្ឋាភិបាលដឹងគុណ និងបន្តពង្រីកប្រពៃណីដ៏ល្អប្រសើរ
និងរុងរឿងរបស់រដ្ឋាភិបាល តាមគ្រប់សម័យកាល ដើម្បីជំនះពុះពាររាល់ការលំបាក
និងបញ្ហាប្រឈមនានា ផ្លាស់ប្ដូរថ្មីផ្នត់គំនិតដោយឥតឈប់ឈរ
ធ្វើសកម្មភាពយ៉ាងខ្លាំងក្លា ប្រកបដោយ ឫទ្ធានុភាព ទំនុកចិត្ត ភាពខ្លួនទីពឹងខ្លួន
ដើម្បីរួមជាមួយប្រទេសជាតិទាំងមូល ខិតខំ
អនុវត្តន៍ឲ្យបានជោគជ័យនូវគោលដៅយុទ្ធសាស្ត្រ១០០ឆ្នាំទាំង២ ដែលសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣បានដាក់ចេញ”។
លោកនាយករដ្ឋមន្ត្រី
ហ្វាម មិញជីញ បានអះអាងថា ៨០ ឆ្នាំនៃប្រតិបត្តិការរបស់រដ្ឋាភិបាល
គឺជាដំណើរដែលមានគោលដៅតែមួយ ជាមួយនឹងស្មារតីសាមគ្គីភាព មេត្តាធម៌ ឆន្ទៈ ឫទ្ធានុភាព
ទំនុកចិត្ត សេចក្តីប្រាថ្នា ការគោរពពេលវេលា បញ្ញា និងការប្តេជ្ញាចិត្ត។ រដ្ឋាភិបាល
គ្រប់ជាន់ថ្នាក់ គ្រប់ផ្នែក គ្រប់មូលដ្ឋាន រួមជាមួយ ប្រជាជន
និងយុទ្ធជនទូទាំងប្រទេសនឹងបន្តលើកកម្ពស់ស្មារតីសាមគ្គីភាព ស្រុះចិត្តគំនិត
ខិតខំប្រឹងប្រែងអនុវត្តឱ្យបានជោគជ័យនូវគោលដៅយុទ្ធសាស្ត្រដែល បានដាក់ចេញ
នាំប្រទេសជាតិឈានចូលយុគសម័យថ្មីដោយប្រកៀកស្មាជាមួយមហា អំណាចពិភពលោក៕