នាព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៦ មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានធ្វើកិច្ចពិភាក្សាលើឯកសារនៃមហាសន្និបាត ក្រោមអធិបតីភាពរបស់លោកប្រធានរដ្ឋ លឿង គឿង។
សមាជិកការិយាល័យនយោបាយ និងជាប្រធានរដ្ឋ លោក លឿង គឿង ដឹកនាំកិច្ចប្រជុំពិភាក្សានៅមហាសន្និបាត។ (រូបថត៖ VNA))
ក្នុងនាមគណៈប្រតិភូគណៈកម្មាធិការបក្សរដ្ឋាភិបាល លោកស្រីឧបនាយករដ្ឋមន្ត្រី ហ្វាម ធីថាញ់ត្រា បានបង្ហាញបទអន្តរាគមន៍ស្តីពី "ការកសាងរដ្ឋាភិបាលដែល ស្ថាបនាការអភិវឌ្ឍ ប្រកបដោយសុចរិតភាព ធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ បម្រើប្រជាជន"។ យោងតាមលោកស្រីឧបនាយករដ្ឋមន្ត្រី ដោយជ្រួតជ្រាបស្មារតីនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្ស រដ្ឋាភិបាលនឹងបន្តខិតខំប្រឹងប្រែងដោយអស់ពីសមត្ថភាពដើម្បីអនុវត្តន៍បេសកកម្ម "ស្ថាបនាការអភិវឌ្ឍ ប្រកបដោយសុចរិតភាព ធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ និងបម្រើប្រជាជន"។
លោកស្រីឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ពីភារកិច្ចសំខាន់ៗចំនួន ៦ ក្នុងនោះបន្តកសាងនិងសុក្រិតស្ថាប័ន ដោះសោរធនធានទាំងអស់សម្រាប់ការអភិវឌ្ឍ ដោយចាត់ទុកនេះជា "ការទម្លុះទម្លាយនៃការទម្លុះទម្លាយ" និងជាគុណសម្បត្តិប្រកួតប្រជែងជាតិ។
“ស្ថាប័ន ត្រូវតែផ្លាស់ប្តូរយ៉ាងពិតប្រាកដពីការគ្រប់គ្រងទៅជាការស្ថាបនានិងបម្រើដល់ការអភិវឌ្ឍ; កាត់បន្ថយការចំណាយសម្រាប់ប្រជាពលរដ្ឋនិងសហគ្រាស បំផុសសេចក្តីប្រាថ្នា ជំនឿជាក់ និងឆន្ទៈងើបឡើងយ៉ាងខ្លាំងក្លារបស់សង្គមទាំងមូល។ លើសពីនេះ ជំរុញខ្លាំងការធ្វើឧស្សាហូបនីយកម្ម ទំនើបកម្ម រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ និងផ្លាស់ប្ដូរថ្មីគំរូកំណើន; យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលធ្វើជាកម្លាំងចលករចម្បង; ប្រភពធនធានមនុស្សដែលមានគុណភាពខ្ពស់ជាកត្តាស្នូលដើម្បីជំរុញកម្លាំងចលករកំណើនថ្មី។ ផ្តោតលើការកសាងភាពខ្លួនទីពឹងខ្លួនជាយុទ្ធសាស្ត្រ អភិវឌ្ឍន៍ឧស្សាហកម្មជាមូលដ្ឋាន និងឧស្សាហកម្មមុខព្រួញ ព្រមទាំងជំរុញយ៉ាងខ្លាំងក្លានូវសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ និងសេដ្ឋកិច្ចចំណេះដឹង”៕