|
លោកប្រធានាធិបតីអាមេរិក Donald Trump
|
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ដោយសំឡេងគាំទ្រចំនួន ៨១ សំឡេងនិង សំឡេងប្រឆាំងចំនួន ១២ សំឡេង ដែលលើសពីសមាមាត្រ ២/៣ ចាំបាច់ព្រឹទ្ធសភាអាមេរិកបានលុបចោលសិទ្ធិវេតូរបស់លោកប្រធា នាធិបតីអាមេរិក Donald Trump លើគំរោងច្បាប់ស្តីពីថវិកាការពារជាតិឆ្នាំ ២០២១។
កាលពីមុននោះថ្ងៃទី២៨ ខែធ្នូឆ្នាំ ២០២០ សមាជិកសភាសហរដ្ឋអាមេរិកក៏បានបោះឆ្នោតដោយមានសម្លេងគាំទ្រចំនួន ៣២២ និងសំឡេងប្រឆាំងចំនួន ៨៧ ផងដែរ។
ហេតុដូច្នេះ នេះជាលើកដំបូង ដែលរដ្ឋសភាអាមេរិកបានវ៉ាដាច់លើសិទ្ធិវេតូរបស់លោកប្រធានាធិបតី Trump ចំពោះសេចក្តីព្រាងច្បាប់មួយក្នុងរយៈពេលជិត ៤ ឆ្នាំកន្លងមក។ យោងតាមសេចក្តីព្រាងច្បាប់នេះ ទាហានអាមេរិកនឹងទទួលបានការដំឡើងប្រាក់ខែ ៣ % ខណៈដែលថវិកាជាង ៧៤០ ពាន់លានដុល្លារនឹងត្រូវបានបែងចែកសម្រាប់ការសាងសង់សំណង់អគារនិងកម្មវិធីយោធា។ លោកប្រធានាធិបតី Trump បានបដិសេធការអនុម័តសេចក្តីព្រាងច្បាប់នេះពីព្រោះសមាជិកសភាអាមេរិកមិនបានដកហូតបទប្បញ្ញត្តិមួយស្តីពីការការពារក្រុមហ៊ុន បណ្តាញសង្គម ដែលលោក Trump បានចោទប្រកាន់ថាបានប្រឆាំងនឹងលោក នៅក្នុងការបោះឆ្នោតនាពេលកន្លងមកផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម