សេចក្តីសម្រេចចិត្តនេះចូលជាធរមាននៅពេលបោះឆ្នោតជ្រើសរើសប្រធានរដ្ឋសភា ប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតថ្មី។
|
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan នៅក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី ៣០ មីនា |
នារសៀលថ្ងៃទី ៣០ ខែមីនា រដ្ឋសភាវៀតណាមបានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តដែលអនុម័តលើការបញ្ឈប់ពីមុខដំណែងប្រធានរដ្ឋសភានិងជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតសម្រាប់លោកស្រី Nguyen Thi Kim Ngan ក្នុងអត្រា ៨៩,៣៨%។
សេចក្តីសម្រេចចិត្តនេះចូលជាធរមាននៅពេលបោះឆ្នោតជ្រើសរើសប្រធានរដ្ឋសភានិងជាក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតថ្មី។
លោកស្រី Nguyen Thi Kim Ngan កើតនៅថ្ងៃទី ១២ ខែ មេសា ឆ្នាំ ១៩៥៤ មានស្រុកកំណើតនៅឃុំ Chau Hoa ស្រុក Giong Trom ខេត្ត Ben Tre។ លោកស្រីជាសមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស នីតិកាលទី ៩, ១០, ១១, ១២ និងជាលេខាគណៈកម្មាធិការមជ្ឈឹមនីតិកាលទី ១១។ លោកស្រីជាសមាជិកការិយាល័យនយោបាយនីតិកាលទី ១១, ១២ និងជាសមាជិការសភានីតិកាលទី ១២, ១៣ផងដែរ។
លោកស្រីត្រូវបានជ្រើសតាំងជាប្រធានរដ្ឋសភាក្នុងសម័យប្រជុំលើកទី ១១ រដ្ឋសភានីតិកាលទី ១២ (ថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០១៦)។ លោកស្រីជាប្រធានរដ្ឋសភាស្ត្រីដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្ររដ្ឋសភាវៀតណាមនិងជាថ្នាក់ដឹកនាំស្ត្រីដំបូងក្នុងមុខតំណែងសំខាន់ៗដឹក នាំបក្សនិងរដ្ឋ។ លោកស្រីក៏ជាមនុស្សដំបូងដែលបានស្បថ ចូលកាន់តំណែង៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម