ព័ត៌មាន

រដ្ឋសភាវៀតណាមពិភាគ្សាអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី១១ រដ្ឋសភា​វៀតណាមនីតិ កាលទី១៣ នាព្រឹកថ្ងៃទី២៤ ខែ​មិនា បណ្ដា​សមាជិក​សភាបាន​ពិភាក្សា​ អំពីលទ្ធផល អនុវត្តន៍ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច​សង្គម​ឆ្នាំ២០១៥ លទ្ធផល​អនុវត្តន៍​ផែន​ការ​៥ឆ្នាំ​ ២០១១-២០១៦ និងផែនការ​អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៥​ឆ្នាំ២០១៦-២០២០។ សមា ជិក​សភាជា​ច្រើន​បាន​ចាត់​ទុក​ថា ដោយការខំប្រឹងប្រែងរបស់បក្សទាំងមូល ប្រជាជនទាំងមូលនិងកង​ទ័ពទាំងមូល​ស្ថាន​ភាព​សេដ្ឋកិច្ច​សង្គម របស់វៀតណាម ទទួលបានលទ្ធផលសកម្មជាច្រើន។ ក្នុងដំណាក់កាល៥ឆ្នាំ២០១១-២០១៥ វៀត ណាម​ម្ចាស់​ការបាន​នូវអតិ​ផរណា​ ហើយម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព។ ក្រុមសមាជិកសភា​បាន​ស្នើរ​ថា ក្នុង​ដំណាក់​កាល​ ២០១៦-២០២០ រដ្ឋាភិបាលត្រូវការដំណោះស្រាយ ជាក់ស្ដែងក្នុងការអភិវឌ្ឍន៍​ប្រភពធន​ធាន​មនុស្ស​មាន​គុណភាពខ្ពស់ អភិវឌ្ឍន៍ ប្រព័ន្ធគមនាគមន៍​ដើម្បីលើក​កំពស់​សមត្ថភាព​ប្រកួត​ប្រជែង​នៃខឿន​សេដ្ឋកិច្ច​។


ទិដ្ឋភាពនៃអង្គប្រជុំរបស់រដ្ឋសភា

ចំពោះផែនការប្រើប្រាស់ដីធ្លីក្នុងរយៈពេល៥ឆ្នាំ២០១៦-២០២០ សមាជិកសភា​បាន​សំដែង​ការព្រួយ​បារម្ភ​ ចំពោះ​ស្ថាន​ការណ៍​​បម្រែ​បម្រួល​អាកាសធាតុ​ កំពុង​កើតមានឡើងនៅតំបន់ភាគកណ្ដាល​តំបន់ Tay Nguyen និង​តំបន់​ដីសណ្ដ​ទន្លេ​Cuu Long ជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើផលិតកម្ម និងជីវភាពរស់នៅរបស់ប្រជា​ជន។ សមាជិក​សភាមួយ​ចំនួន​ចាត់ទុកថា ការលៃ​ទុក​ផ្ទៃដីដ៏សម​ស្របដើម្បីអភិវឌ្ឍន៍​ការ ដាំដុះ​ព្រៃឈើគឺ​ជាដំណោះ​ស្រាយ​យូរអង្វែង​សំដៅទប់​ស្កាត់​គ្រោះរាំង​ស្ងួតនិងការ ជ្រាបចូលនៃទឹកប្រៃ។ លោក Hoang Ngoc Dung សមាជិក​សភា​មណ្ឌល Son La ចាត់​ទុក​ថា៖ “គោលនយោបាយស្ដីអំពីកិច្ចការពារ និងអភិវឌ្ឍន៍ព្រៃឈើនាបច្ចុប្បន្នមិនទាន់​ឆ្លើយតប​នឹងសំណូមពរចាំបាច់ អំពីបរិស្ថាននិងបម្រែបម្រួលអាកាសធាតុទេ។ ក្នុងអាណត្តិ​ថ្មីគប្បី​ផ្លាស់ប្ដូរ​គោល​នយោបាយ​ និងច្បាប់ស្ដីអំពីកិច្ចការពារនិង​អភិវឌ្ឍន៍ ព្រៃ។ នេះជា​បញ្ហាដ៏​មាន​សារៈ​សំខាន់ ​ដែល​ជះឥទ្ធិពល​ទៅលើ​សុវត្ថិ​ភាព និងកម្លាំងរស់របស់ខឿនសេដ្ឋកិច្ច”៕
 

តាម VOV5 -  វិទ្យុសម្លេងវៀតណាម
 


top