ព័ត៌មាន

រដ្ឋសភាវៀតណាមបោះឆ្នោតជ្រើសតាំងលោកស្រី Vo Thi Anh Xuan កាន់តំណែងជាអនុប្រធានរដ្ឋ

អនុប្រធានរដ្ឋថ្មីរបស់វៀតណាម លោកស្រី Vo Thi Anh Xuan (រូបថត៖ baochinhphu.vn)
 

នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ បន្តរបៀបវារៈនៃសម័យប្រជុំលើកទី ១១ រដ្ឋសភានីតិកាលទី ១៤ ដោយទទួលបានសំឡេងគាំត្រ ៩៣,១៣%  រដ្ឋសភាឍ វៀតណាមបានអនុម័តសេចក្តីសម្រេចចិត្តជ្រើសតាំងលេខាគណៈកម្មា ធិការបក្សខេត្ត An Giang លោកស្រី Vo Thi Anh Xuan  កាន់តំណែងជាអនុប្រធានវៀតណាម។

លោកស្រី Vo Thi Anh Xuan កើតនៅឆ្នាំ ១៩៧០ នៅស្រុក Tinh Bien ខេត្ត An Giang ។ លោកស្រី Vo Thi Anh Xuan គឺជាសមាជិការគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១២ និង១៣  និងជាសមាជិការរដ្ឋសភានីតិកាលទី ១៤ ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top