ព័ត៌មាន

រដ្ឋសភាវៀតណាមនិងរដ្ឋសភា Mozambique បង្កើនកិច្ចសហប្រតិបត្តិការ


រដ្ឋសភាវៀតណាមនិងរដ្ឋសភា Mozambique បង្កើនកិច្ចសហប្រតិបត្តិការ (Image: VOV)

នាថ្ងៃទី​៥ ខែ​មេសា ឆ្នាំ២០១៦ អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong​ Thi Phong បាន​ទទួល​ជួប​សន្ទនា ជាមួយ​ប្រធាន​គណៈកម្មាធិការទំនាក់ទំនង​អន្តរជាតិ សហគមន៍និងកិច្ចសហប្រតិបត្តិការរដ្ឋសភា Mozambique លោក​ស្រី Ines Martins ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅជំនួប អនុប្រធាន​រដ្ឋសភា​វៀត​ណាម លោក​ស្រី Tong Thi Phong បានសង្កត់ធ្ងន់ទៅលើសក្តានុ​ភាព សហប្រតិបត្តិការដ៏ធំធេងរវាងវៀតណាម និង Mozambique ជាពិសេសលើ​វិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម កសិកម្មនិងប្រេងឧស្ម័ន្ធ។ ដោយហេតុនេះ ភាគីទាំង​ពីរគប្បី​ជំរុញ​ថែមទៀត​សកម្មភាព​ផ្លាស់ប្តូរ គណៈប្រតិភូជាន់ខ្ពស់ សកម្មភាពកិច្ច​ការបរទេស​និង​ការជួប​ប្រាស្រ័យ​ប្រជាជន​ ដើម្បីផ្លាស់ប្តូរព័ត៌មាននិងបង្កើនចំណះ​ដឹង រួមចំណែក​នាំទំនាក់​ទំនង​សហប្រតិបត្តិ​ការ​ទ្វេភាគី​ឡើង​កំពស់​ថ្មី​មួយ។ រីឯ ខ្លួនវិញ លោកស្រី Ines Martins បានឲ្យដឹងថា៖ ដំណើរទស្សនកិច្ចនៅ​វៀតណាម លើកនេះ​របស់​គណៈប្រតិភូ​រដ្ឋសភា Mozambique រួមចំណែក​បង្កើនទំនាក់ទំនង មិត្តភាព​សហ​ប្រតិបត្តិ​ការប្រ​ពៃណី រវាង​ប្រទេស​ទាំង​ពីរ​ព្រម​ទាំង​​សហការអនុវត្ត ការងារត្រៀមរៀបចំឲ្យដំណើរទស្សនកិច្ច របស់​ប្រធានរដ្ឋសភា Mozambique នៅ​វៀត​ណាម​នាពេល​ខាង​មុខ។ លោកស្រី​ Ines Martins ជឿជាក់ថា៖ ទំនាក់ទំនង សហ​ប្រតិ​បត្តិ​ការ​លើ​គ្រប់វិស័យរវាង​ប្រទេស​ទាំងពីរ នឹងអភិវឌ្ឍន៍​ដោយឥត​ឈប់​ឈរនាអនាគត៕
 

តាមVOV5 - វិទ្យុសម្លេងវៀតណាម
 


top