
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ជូនពរអនុប្រធានរដ្ឋសភាពីររូប
រដ្ឋសភាវៀតណាមមានអនុប្រធានរដ្ឋសភា ចំនួនពីររូបនិងសមាជិក ផ្សេងចំនួន៧នាក់ទៀតនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាថ្មីជាផ្លូវការ។ បេក្ខជនទាំង៩រូបនេះ សុទ្ធតែជាសមាជិកមជ្ឈឹមបក្ស។ តាមលទ្ធផលរាប់សន្លឹក ឆ្នោតទើប នឹងបានប្រកាសនៅក្នុងសម័យប្រជុំ ព្រឹកថ្ងៃទី៥មេសានេះគឺ នាយឧត្តមសេនីយ៍ Do Ba Ty អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងអតីតប្រធានគណៈកម្មាធិការហិរញ្ញវត្ថុនិង ថវិការរបស់រដ្ឋសភាលោក Phung Quoc Hien បានជាប់ឆ្នោតមុខដំណែងអនុប្រធានរដ្ឋសភា។ ក្រៅពីនោះ បេក្ខជនចំនួន៧រូបទៀតបានជាប់ឆ្នោត ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាផងដែរ។
បន្ទាប់មក រដ្ឋសភាក៏បានអនុម័តនូវសេចក្តីសម្រេចចិត្តបញ្ជាក់ អំពីលទ្ធផលនៃការបោះឆ្នោតអនុប្រធានរដ្ឋសភានិង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ ក្នុងព្រឹកថ្ងៃទី៥មេសានេះដែរ សមាជិកសមាជិការសភាបានបោះឆ្នោត អនុម័តលើគម្រោងច្បាប់សារព័ត៌មាន(ធ្វើវិសោធនកម្ម) និងច្បាប់ស្តីពីកុមារ ដោយទទួលបានការស្រុះចិត្តគំនិតខ្ពស់ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម