ព័ត៌មាន

រដ្ឋសភាបោះឆ្នោតជ្រើសតាំងលោក ង្វៀន វ៉ាន់ ក្វាង កាន់តំណែងជាប្រធានចៅក្រមតុលាការប្រជាជនកំពូល អាណត្តិឆ្នាំ ២០២១-២០២៦

នៅព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ដោយមានប្រតិភូចូលរួមចំនួន ៤៤០/៤៤១ នាក់គាំទ្រ ស្មើនឹង ៩២,៨៣% សម័យប្រជុំលើកទី ១០ នៃរដ្ឋសភានីតិកាលទី ១៥ បានបោះឆ្នោតអនុម័តសេចក្តីសម្រេចស្តីពីការបោះឆ្នោតជ្រើសតាំងប្រធានចៅក្រមតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់អាណត្តិឆ្នាំ ២០២១-២០២៦។
ប្រធានចៅក្រមនៃតុលាការប្រជាជនកំពូល លោក ង្វៀន វ៉ាន់ ក្វាង ស្បថចូលកាន់តំណែងនៅចំពោះមុខរដ្ឋសភា។ រូបថត៖ baochinhphu

ដូច្នេះ រដ្ឋសភាបានសម្រេចជ្រើសតាំងលោក ង្វៀន វ៉ាន់ ក្វាង (Nguyen Van Quang) ឲ្យកាន់តំណែងជាប្រធានចៅក្រមនៃតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់អាណត្តិឆ្នាំ ២០២១-២០២៦។ ភ្លាមៗបន្ទាប់ពីនោះ ប្រធានចៅក្រមនៃតុលាការប្រជាជនកំពូល លោក ង្វៀន វ៉ាន់ ក្វាង បានស្បថចូលកាន់តំណែង។ នៅក្នុងសុន្ទរកថារបស់លោកបន្ទាប់ពីស្បថចូលកាន់តំណែង ប្រធានចៅក្រមនៃតុលាការប្រជាជនកំពូល លោក ង្វៀន វ៉ាន់ ក្វាង បានសង្កត់ធ្ងន់លើភារកិច្ចចម្បងនៃវិស័យតុលាការនាពេលខាងមុខ៖ “សូមប្តេជ្ញាចិត្ត តាំងចិត្ត និងមានការច្នៃប្រឌិតឥតឈប់ឈរក្នុងការអនុវត្តគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្សស្តីពីកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ការកសាងរដ្ឋនីតិរដ្ឋសង្គមនិយម សុក្រិតប្រព័ន្ធច្បាប់  ការចូលរួមចំណែកក្នុងការស្ថាបនា និងលើកកម្ពស់ការអភិវឌ្ឍប្រទេសជាតិក្នុងយុគសម័យថ្មី; បង្រួមក្បាលម៉ាស៊ីនរដ្ឋ  ធានាប្រសិទ្ធភាព និងប្រសិទ្ធផល ស្របតាមគំរូតុលាការបីកម្រិត”៕


top