ព័ត៌មាន រដ្ឋសភានីតិកាលទី ១៥ ប្រារព្ធសម័យប្រជុំវិសាមញ្ញលើកទី ៩ 12/02/2025 នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ នៅវិមានរដ្ឋសភា (ហាណូយ) បានប្រារព្ធសម័យប្រជុំវិសាមញ្ញលើកទី៩ នៃរដ្ឋសភានីតិកាលទី១៥។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ មានអគ្គលេខាគណៈកម្មាធិការបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម, ប្រធានរដ្ឋ លោក លឿង គឿង, នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ និងសមាជិក សមាជិការរដ្ឋសភា។ សម័យបើកនេះមានការផ្សាយផ្ទាល់តាមវិទ្យុនិងទូរទស្សន៍ ដើម្បីឲ្យអ្នកបោះឆ្នោត និងប្រជាពលរដ្ឋទូទាំងប្រទេសបានទស្សនាតាមដានស្តាប់។ កិច្ចប្រជុំវិសាមញ្ញលើកទី៩នេះ ធ្វើឡើងដើម្បីពិនិត្យ និងផ្តល់យោបល់លើខ្លឹមសារសំខាន់ៗជាច្រើន ដោយផ្តោតសំខាន់លើការបម្រើដល់ការបង្រួមរបស់អង្គភាពស្របតាមសេចក្តីសម្រេចចិត្តលេខ១៨ របស់គណៈកម្មាធិការមជ្ឈិម (រូបថត៖ VNA)អញ្ជើញថ្លែងមតិក្នុងពិធីបើកសម័យប្រជុំ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន បានសង្កត់ធ្ងន់ថា៖ “សម័យប្រជុំវិសាមញ្ញនេះ មានអត្ថន័យសំខាន់ណាស់ ដោយផ្តោតការពិចារណាលើបញ្ហាបន្ទាន់ និងសម្រេចលើបញ្ហាចាំបាច់ជាច្រើន ដើម្បីបម្រើដល់បដិវត្តន៍នៃការរៀបចំឡើងវិញ និងបង្រួមក្បាលម៉ាស៊ីនស្ថាប័ន ឆ្លើយតបនឹងតម្រូវការខ្ពស់របស់ប្រទេសជាតិក្នុងយុគសម័យថ្មី។ នេះជាបញ្ហាដែលកំពុងទទួលបានការឯកភាព និងការស្រុះចិត្តគំនិតខ្ពស់ពីបក្ខជននិងប្រជាជន ហើយក៏ជាការបង្កើតមូលដ្ឋានសម្រាប់ការងាររៀបចំកម្មាភិបាលនៅមហាសន្និបាតបក្សលើកទី ១៤ ការបោះឆ្នោតជ្រើសតាំងសមាជិក សមាជិការសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៦-២០៣១។ លើសពីនេះ រដ្ឋសភាបានពិចារណា និងសម្រេចជាបន្ទាន់សម្រាប់ការដោះស្រាយបញ្ហាជំពាក់ជំពិនអំពីរបៀបរបប ជំរុញធនធាន និងបង្កើតលំហរអភិវឌ្ឍន៍ថ្មី ដើម្បីអនុវត្តប្រកបដោយជោគជ័យនូវគោលដៅដែលមហាសន្និបាតបក្សលើកទី១៣បានដាក់ចេញ”។យោងតាមកម្មវិធីចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៩ ខែកុម្ភៈ រដ្ឋសភានឹងពិចារណា និងអនុម័តសេចក្តីព្រាងច្បាប់ និងសេចក្តីសម្រេចចិត្តជាច្រើន ដើម្បីរៀបចំក្បាលម៉ាស៊ីនរដ្ឋសភា និងរដ្ឋាភិបាលឡើងវិញ សម្រាប់រដ្ឋសភានីតិកាលទី ១៥។ រដ្ឋសភាក៏ពិចារណា និងអនុម័តដំណោះស្រាយ ដើម្បីដោះស្រាយការលំបាក និងឧបសគ្គភ្លាមៗ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ព្រមទាំងមានយន្តការ និងគោលនយោបាយជាក់ស្តែងសម្រាប់គម្រោង និងការងារមួយចំនួន។ នៅក្នុងសម័យប្រជុំនេះ រដ្ឋសភានឹងដឹកនាំការងារកម្មាភិបាលមួយចំនួនដែលស្ថិតនៅក្រោមអំណាចរបស់ខ្លួន។“សមាជិកសមាជិការសភានឹងផ្តល់យោបល់ប្រកបដោយគុណភាព និងតម្លាភាព ដើម្បីឲ្យខ្លឹមសារទាំងអស់ក្នុងរបៀបវារៈនៃសម័យប្រជុំត្រូវបានពិចារណា និងអនុម័តដោយមានការឯកភាព និងការស្រុះចិត្តគំនិតខ្ពស់បំផុត បំពេញតម្រូវការជាក់ស្តែង និងភារកិច្ចនយោបាយ ដោយបំពេញតាមការរំពឹងទុករបស់អ្នកបោះឆ្នោត និងប្រជាពលរដ្ឋទូទាំងប្រទេស”។ នេះបើយោងតាមប្រសាសន៍របស់ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន៕

នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ នៅវិមានរដ្ឋសភា (ហាណូយ) បានប្រារព្ធសម័យប្រជុំវិសាមញ្ញលើកទី៩ នៃរដ្ឋសភានីតិកាលទី១៥។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ មានអគ្គលេខាគណៈកម្មាធិការបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម, ប្រធានរដ្ឋ លោក លឿង គឿង, នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ និងសមាជិក សមាជិការរដ្ឋសភា។ សម័យបើកនេះមានការផ្សាយផ្ទាល់តាមវិទ្យុនិងទូរទស្សន៍ ដើម្បីឲ្យអ្នកបោះឆ្នោត និងប្រជាពលរដ្ឋទូទាំងប្រទេសបានទស្សនាតាមដានស្តាប់។ កិច្ចប្រជុំវិសាមញ្ញលើកទី៩នេះ ធ្វើឡើងដើម្បីពិនិត្យ និងផ្តល់យោបល់លើខ្លឹមសារសំខាន់ៗជាច្រើន ដោយផ្តោតសំខាន់លើការបម្រើដល់ការបង្រួមរបស់អង្គភាពស្របតាមសេចក្តីសម្រេចចិត្តលេខ១៨ របស់គណៈកម្មាធិការមជ្ឈិម (រូបថត៖ VNA)អញ្ជើញថ្លែងមតិក្នុងពិធីបើកសម័យប្រជុំ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន បានសង្កត់ធ្ងន់ថា៖ “សម័យប្រជុំវិសាមញ្ញនេះ មានអត្ថន័យសំខាន់ណាស់ ដោយផ្តោតការពិចារណាលើបញ្ហាបន្ទាន់ និងសម្រេចលើបញ្ហាចាំបាច់ជាច្រើន ដើម្បីបម្រើដល់បដិវត្តន៍នៃការរៀបចំឡើងវិញ និងបង្រួមក្បាលម៉ាស៊ីនស្ថាប័ន ឆ្លើយតបនឹងតម្រូវការខ្ពស់របស់ប្រទេសជាតិក្នុងយុគសម័យថ្មី។ នេះជាបញ្ហាដែលកំពុងទទួលបានការឯកភាព និងការស្រុះចិត្តគំនិតខ្ពស់ពីបក្ខជននិងប្រជាជន ហើយក៏ជាការបង្កើតមូលដ្ឋានសម្រាប់ការងាររៀបចំកម្មាភិបាលនៅមហាសន្និបាតបក្សលើកទី ១៤ ការបោះឆ្នោតជ្រើសតាំងសមាជិក សមាជិការសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៦-២០៣១។ លើសពីនេះ រដ្ឋសភាបានពិចារណា និងសម្រេចជាបន្ទាន់សម្រាប់ការដោះស្រាយបញ្ហាជំពាក់ជំពិនអំពីរបៀបរបប ជំរុញធនធាន និងបង្កើតលំហរអភិវឌ្ឍន៍ថ្មី ដើម្បីអនុវត្តប្រកបដោយជោគជ័យនូវគោលដៅដែលមហាសន្និបាតបក្សលើកទី១៣បានដាក់ចេញ”។យោងតាមកម្មវិធីចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៩ ខែកុម្ភៈ រដ្ឋសភានឹងពិចារណា និងអនុម័តសេចក្តីព្រាងច្បាប់ និងសេចក្តីសម្រេចចិត្តជាច្រើន ដើម្បីរៀបចំក្បាលម៉ាស៊ីនរដ្ឋសភា និងរដ្ឋាភិបាលឡើងវិញ សម្រាប់រដ្ឋសភានីតិកាលទី ១៥។ រដ្ឋសភាក៏ពិចារណា និងអនុម័តដំណោះស្រាយ ដើម្បីដោះស្រាយការលំបាក និងឧបសគ្គភ្លាមៗ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ព្រមទាំងមានយន្តការ និងគោលនយោបាយជាក់ស្តែងសម្រាប់គម្រោង និងការងារមួយចំនួន។ នៅក្នុងសម័យប្រជុំនេះ រដ្ឋសភានឹងដឹកនាំការងារកម្មាភិបាលមួយចំនួនដែលស្ថិតនៅក្រោមអំណាចរបស់ខ្លួន។“សមាជិកសមាជិការសភានឹងផ្តល់យោបល់ប្រកបដោយគុណភាព និងតម្លាភាព ដើម្បីឲ្យខ្លឹមសារទាំងអស់ក្នុងរបៀបវារៈនៃសម័យប្រជុំត្រូវបានពិចារណា និងអនុម័តដោយមានការឯកភាព និងការស្រុះចិត្តគំនិតខ្ពស់បំផុត បំពេញតម្រូវការជាក់ស្តែង និងភារកិច្ចនយោបាយ ដោយបំពេញតាមការរំពឹងទុករបស់អ្នកបោះឆ្នោត និងប្រជាពលរដ្ឋទូទាំងប្រទេស”។ នេះបើយោងតាមប្រសាសន៍របស់ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន៕